Best friends goals
ភាគទី១៖ ខ្ញុំនិងគេ
« សួស្ដី!! អ្នកទាំងអស់គ្នា ខ្ញុំសុីម ជេយ៉ុន និស្សិតថ្មីដែលត្រូវផ្ទេរចូលមកផ្ញើខ្លួនផ្ញើប្រាណផង »
ផាំង⚡️ផាំង⚡️ផាំង⚡️
គ្រាន់តែឮឈ្មោះភ្លាមម្ចាស់រាងកាយដែលដេកផ្កាប់ក្បាលនៅលើតុរៀនមុននេះក៏ប្រែក្លាយទៅជាស្រស់បស់មួយរំពេច ភាពងងុយមុននេះក៏ក្លាយទៅជាស្វាងដូចគេជះទឹកពីលើ នេះក៏ព្រោះតែ....
3ឆ្នាំមុន....
ស៊ុងហុន ជេយ៉ុន អាចហៅបានថាពួកគេទាំងពីរជាមិត្តនិងគ្នាតាំងតែពី high School អាយុស្របាក់គ្នា ចំណងចំណូលចិត្តក៏ស្រដៀងគ្នា រូបរាងក៏សង្ហាដូចគ្នាខុសទាស់ត្រង់ថាជេយ៉ុន គេមានកម្ពស់រាងទាបជាងស៊ុងហុនបន្តិច
បើទោះជាពួកគេមិនទាន់ស្គាល់គ្នាយូរប៉ុន្មានតែការដែលក្លាយជាមិត្តរួមតុនិងគ្នាបានបង្កើតចំណងមិត្តភាពឡើងបន្តិចម្ដងៗរហូតដល់ថ្ងៃដែលបញ្ចប់ឆមាស ភាពភ្លើតភ្លើន និង ភាពយុវវ័យពុះកញ្ជ្រោលបាននាំឲ្យពួកគេហ៊ានសាកល្បងរឿងដែលមិននឹកស្មានចេញមក ការចង់ដឹងចង់ឮ បូករួមនិង ជាតិអាល់កុលដែលកំពុងតែដុតរាងកាយពួកគេទាំងពីរឲ្យឡើងកម្ដៅកាន់តែខ្លាំងធ្វើឲ្យពួកគេឆ្លងហួសនៅព្រំដែនដែលមិត្តគេធ្វើហើយនោះគឺពួកគេបានដេកជាមួយគ្នាទាំងអារម្មណ៍ត្រេកត្រអាល
នាព្រឹកថ្ងៃថ្មី ក្នុងសភាពបន្ទប់ដែលធ្លាប់តែអ៊ូអរក៏ប្រែមកជាស្ងប់ស្ងាត់យ៉ាងចម្លែក ស៊ុងហុន និង ជេយ៉ុនក៏បានបែរខ្នងដាក់គ្នារៀងៗខ្លួនព្រោះតែក្នុងចិត្តនៅតែដិតជាប់និងនឹកឃើញរឿងកាលពីយប់ធ្វើឲ្យពួកគេខ្មាស់រៀងខ្លួន
បន្ទាប់ពីមួយសន្ទុះឲ្យពេលវេលាឆ្លងកាត់ទៅនោះជេយ៉ុនក៏ចាប់ផ្ដើមនិយាយឡើងវិញភ្លាម
« ស៊ុង...ចំពោះរឿងកាលពីយប់... »
« គ្មានរឿងអ្វីទាំងអស់ ចាត់ទុកថាវាជាបទពិសោធន៍សម្រាប់ពួកយើងទៅចុះ យ៉ុន...ឯងក៏ដឹងថា ពួកយើងជាមិត្តនិងគ្នា »
« តែស៊ុង...ពួកយើងបានធ្វើរឿងនោះហើយ ឯងគិតថាយើងនិងប្រឈមមុខនិងគ្នាបែបណា យើងមិនមែនធ្វើរឿងឲ្យកើតឡើងហើយបំភ្លេចបានងាយទេណា »
YOU ARE READING
Best friend Goal
RomanceBest friend goal ជាប្រលោមលោកថ្មីរបស់scyដែលរៀបរាប់ពីមិត្តភក្តិពីរនាក់ដែលជិតស្និតនិងគ្នា ជិតរហូតដល់មិនដឹងថាវាជាអារម្មណ៍បែបណានិងគ្នា Scyនិងធ្វើការផុសរឿងនេះប៉ុន្តែមិនបានរាល់ថ្ងៃនោះទេតាមពេលវេលាហុចឲ្យ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រអត់ធ្មត់រង់ចាំរយៈ...