ព្រះអាទិត្យចាប់ផ្តើមរះបញ្ជេញពន្លឺរស្មីភ្លឺចិញ្ចាចជះមកលើទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបង្ហាញឲ្យឃើញនូវទេសភាពស្រស់បំព្រងគួរឲ្យចង់គយគន់ដើមផ្កាសាគូរ៉ាដែលដុះជាជួៗបានបង្រាយនូវស្រទាប់ផ្កាមួយៗធ្លាក់តាមដងផ្លូវ បណ្តាលឲ្យផ្លូវដែលរថយន្តឬយានយន្តផ្សេងៗទៀតឆ្លងកាត់ពោពេញទៅដោយស្រទាប់ផ្កាសាគូរ៉ា។ឯមនុស្សម្នាវិញក្រោយពីព្រះអាទិត្យរះបញ្ចាំងថ្ងៃថ្មីភ្លាមក៏នាំគ្នាម្នីម្នារៀបចំទៅធ្វើការរៀងៗខ្លួន។បើក្រលេកមកមើលក្នុងផ្ទះតូចមួយដែលនៅក្បែរដងផ្លូវនេះ បានឲ្យឃើញនូវក្មេងប្រុសវ័យជំទង់ម្នាក់ស្លៀកពាក់ខោអាវសិស្សសាលាវិទ្យាល័យ ដោយមានកាតាបយួរកាន់នឹងដៃរត់ចុះពីកាំជណ្តើរសម្តៅមករកតុអាហារដែលមានជីដូនចាស់ជរាម្នាក់អង្គុយនៅនឹងតុអាហាររងចាំចៅប្រុសញុាំអាហារពេលព្រឹកជាមួយគ្នាដោយទឹកមុខស្រស់បំព្រង។ ឯនាយល្អិតដែលរត់ចុះពីកាំជណ្តើរអម្បាញ់មិញ បានទៅចាប់ឱបថើបលោកយាយខ្លួន ព្រោះវាជាទម្លាប់របស់គេទៅហើយ
ជីមីន“ហុឹម...ចៅស្រឡាញ់លោកយាយណាស់ណា..ដឹងទេលោកយាយសំណព្វចិត្តចៅ ហិ ហិ” នាយតូចល្អិតម្នាក់នេះឈ្មោះ ផាក ជីមីន មានអាយុ18ឆ្នាំ រៀនថ្នាក់ទី12 ហើយបើនិយាយពីចរិករបស់គេវិញគឺថា កាចឆ្នាស់ដូចជាមនុស្សស្រីយ៉ាងអញ្ជឹង ទាំងទម្រង់មុខ រូបរាង ពណ៌សម្បុ ស្បែកដែលទន់រលោងគ្មានស្នាម នឹងកាយវិការគឺសឹងតែដូចមនុស្សស្រី99%ទៅហើយ។
លោកយាយជីង“ជីមីនហ៎ា..ឯងនេះវាធំល្មមហើយឈប់ធ្វើចរឹកកូនក្មេងទៀតទៅបានហើយ មើលចុះរូបរាងឡើងកម្លោះស្តូកទៅហើយនៅតែមិនចោលអាចរឹកកូនក្មេងបែបនេះទៀត...ចៅកំហូច” លោកយាយ យីជីង និយាយទៅកាន់ចៅប្រុសកំហូចរបស់គាត់បែបលេងសើច គាត់អត់នឹងមិនបាននូវចរិករបស់ចៅកំហូចម្នាក់នេះទេ កម្លោះឡើងជិតបានប្រពន្ធទៅហើយនៅធ្វើចរិកបែបនេះទៀត
ជីមីន“លោកយាយ...នេះចរឹករបស់ចៅពីកំណើតណាមិចនឹងអាចចោលចរឹកនេះបានទៅលោកយាយ...ចៅនៅក្មេងនៅឡើយទេ!!លោកយាយឃើញទេ..ចៅមិនបានទៅមានអាយុ 80 90ឆ្នាំឯណា ចៅទើបតែអាយុ18ឆ្នាំទេតើ..”នាយល្អិតជីមីននិយាយទាំងច្បួញមាត់តិចៗតាមបែបចរឹកងក់ងររបស់ខ្លួន ហើយនៅនិយាយឌឺទៅកាន់លោកយាយគេទៀត
លោកយាយជីង“បានហើយៗ ទៅរកកន្លែងអង្គុយទៅនៅឈរបែបនេះមិនចុកជើងទេឬយ៉ាងមិចហ៎ា ជីមីន..ទៅៗ ទៅរកកន្លែងអង្គុយទៅ បន្តិចទៀតបងស្រីឯងលើកអាហារមកហើយ”ដោយមិនចង់ប្រកែកវែកញែកជាមួយចៅកំហូចរបស់គាត់តទៅទៀតបាន គាត់បានត្រឹមតែដេញគេឲ្យទៅអង្គុយនៅតុម្ខាងទៀតនៅក្បែរគាត់នោះដើម្បីរងចាំឲ្យចៅស្រីរបស់គាត់ដែលត្រូវបងស្រីរបស់នាយល្អិតនេះលើកអាហារមក។ជីមីនមិននិយាយច្រើនបានត្រឹមទៅអង្គុយស្ងៀមស្ងាត់នៅតុអាហារតែប៉ុណ្ណោះ បើមិនអញ្ជឹងទេណា លោកយាយរបស់គេប្រាកដជាទេសនាគេដល់ថ្ងៃត្រង់ជាមិនខានឡើយ។ មិនយូរប៉ុន្មានបងស្រីរបស់នាយល្អិតជីមីនបានដើរចេញពីផ្ទះបាយដោយកាន់ថាសអាហារជាប់នៅនឹងដៃសម្តៅមករកយាយចៅទាំងពីរនាក់
ជុនអ៊ី“អ៎ា..មកហើយៗ..”(ផាក ជុនអ៊ី ជាបងស្រីរបស់ជីមីន ដែលនាងមានអាយុ 20ឆ្នាំ នាងមានរូបសម្រស់ស្រស់ស្អាតណាស់ ទាំងទម្រង់មុខ រាងតូចច្រឡឹង ស្បែកដែលសុដ្ឋុរលោងគ្មានស្នាក់ស្នាម និងសក់ដែលខ្មៅរលឹបរលោងបង្កើតភាពទាក់ទាញពីបុរសៗថែមទៀត តែគួរឲ្យស្តាយដោយនាងហើយនឹងជីមីនគឺកំព្រីកំព្រាឪពុកម្តាយតាំងពីចាប់ដឹងក្តីមកម្លេះ ហើយគ្រួសារនាងគឺមានតែនាងហើយជីមីននឹងលោកយាយរបស់នាងតែប៉ុណ្ណោះ រាល់ថ្ងៃនេះគ្រួសាររបស់នាងគឺខ្វះខាតជាខ្លាំង ដោយសារតែនាងជាមេគ្រួសារត្រូវរកប្រាក់ឲ្យជីមីនដែលជាប្អូនរៀនផង ថ្លៃបង់សាលាឲ្យជីមីន នឹងប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារទៀត ដូចច្នេះហើយបានជានាងមិនបានរៀនសូត្រត្រូវធ្វើការប្រលឹមចេញប្រលប់ចូល តែទោះជាយ៉ាងណាក៏នាងនៅតែមិនត្អូញត្អែដែរ ដើម្បីគ្រួសារ ដើម្បីឲ្យជីមីនដែលជាប្អូនតែមួយគត់របស់នាងហើយនាងស្រឡាញ់ថ្នមគេស្ទើលេបនេះ ឲ្យបានរៀនសូត្រមានចំណេះដឹងក្នុងខ្លួន ដែលអាចឲ្យគេមានការងារល្អនៅថ្ងៃអនាគត។)
ជីមីន“ហុឹម..ឆ្ងុយដល់ហើយបងស្រី..ហិ ហិ បងស្រីរបស់មីននីនេះពិតជាពូកែរមែនទែន គែពូកែរលេខ1តែម្តងហើយ”នាយល្អិតពោលឡើងទាំងញញឹមហើយលើកមេដៃដែលខ្លីតុញតូចញឹបនោះទៅកាន់បងស្រីជាទីស្រឡាញ់របស់ខ្លួនព្រមជាចរឹកកូនក្មេងរបស់គេធ្វើឲ្យអ្បកដែលត្រូវជាបងស្រីអត់ខ្នាញ់នឹងមិនបាន
ជុនអ៊ី“ឯងនេះ...ឆាប់ញុាំទៅអាងនឹងបានទៅសាលារៀនប្រយ័ត្នតែទៅរៀនមិនទាន់គ្រូដាកើពិន័យទៅ
ហុឹស..”នាងនិយាយតែមាត់ប៉ុន្តែដៃររបស់នាងនៅតែបន្តរៀបចំអាហារដាក់ចានឲ្យជីដូនដែលចាស់ជរានោះ ព្រមទាំងដាក់ឲ្យជីមីផងដែរ។
ជមីន“បងស្រីមិនបាច់បារម្ភទេ នេះណាលំដាប់ខ្ញុំហើយមិនងាយឲ្យគ្រូដាក់ពិន័យបានទេ ”ជមីននិយាយទាំងងងុលៗព្រោះតែគេកំពុងតែទំពាបាយនៅក្នុងមាត់នៅឡើយទេ
លោកយាយជីង“ជីមីនហ៎ា កុំទម្លាប់អាក្រក់ពេក នរណាឲ្យឯងពេលកំពុងញុាំអីនៅក្នុងមាត់ហើយនៅនិយាយបែបនេះហ៎ា!!ឆាប់ញុាំទៅឲ្យស្រួលបួលទៅ !! ជុនអ៊ីឆាប់ញុាំទៅតែម្ហូបត្រជាក់លែងឆ្ងាញ់ ហើយណាមួយចៅត្រូវទៅធ្វើការផងណា”បន្ទាប់ពីស្តីថាឲ្យចៅកំហូចគាត់ឲ្យស្ពឹកមុខហើយ គាត់បង្វែមកចាប់អារម្មណ៍ជាមួយនឹងចៅស្រីរបស់គាត់វិញ ដោយតឿនឲ្យនាងឆាប់ញុាំអាងប្រញាប់ទៅធ្វើការងាររបស់នាង។
ជុនអ៊ី“ចាស៎លោកយាយ..” មិនបាបប៉ុន្មានផងអាហារពេលព្រឹកក៏បានបញ្ជប់ដោយជីមីនបានដើរទៅសាលាដូចរាល់ដងចំណែកឯជុនអ៊ីក៏ទៅធ្វើការរបស់នាងដែរ ទុកឲ្យជីដូនចាស់របស់នាងនៅផ្ទះ។
នៅតាមដងផ្លូវជីមីនកំពុងតែដើរផងរត់ផងព្រោះប្រញាប់ទៅសាលាឲ្យទាន់ពេល កំពុងតែប្រញាប់ផងនោះគេក៏បានរត់ទៅប៉ះទង្គិចជាមួយនឹងមនុស្សប្រុសមាឌមាំម្នាក់ដែលឈរនៅមុខរបស់គេ ឯបុរសមាឌមាំអម្បាញ់មិញនេះដែលជាប់និយាយទូរស័ព្ទជាមួយម៉ាក់របស់គេរបស់ត្រូវបញ្ចប់ក្រោយពេលនាយតូចល្អិតជីមីនរត់មកបុកគេពីក្រោយមិញនេះ
ជីមីន“អូយយ៉ូយ...!!!នេះនាយឈរមិនដឹងកន្លែងគេធ្វើដំណើរទេឬក៏យ៉ាងមិចនាក៎ហ៎ា អត់សណ្តាប់ធ្នាប់ពិតមែនហើយ” ជីមីននិយាយដោយយកដៃមកអង្អែលក្បាលគេបន្តិចព្រោះមុននេះបានបុកខ្នងបុរសនោះរាងខ្លាំងគ្រាន់បើដែរ មិនស្រួលប្រហែលជាពកក្បាលទៅហើយ
....“ នែ៎ អាល្អិតឯងនេះទេដែលជាអ្នករត់មកបុកខ្ញុំនោះ ខ្ញុំកំពុងតែនិយាយទូរស័ព្ទសុខៗឯងក៏រត់មកបុកគេបុកឯង ភ្នែកបេះមិនដឹងជាទុកនៅឯណាទេបានជាដើរមិនចេះមើលផ្លូវបែបនេះ”បុរសមាឌមាំនោះបែរមុខមកនិយាយតទល់ជាមួយនឹងអាល្អិតដែលស្រែកថាឲ្យគេច្រែតនិញនេះ ឯងជីមីនវិញមិនបានតបតនឹងគេនោះទេព្រោះរវល់តែផ្លឹកនឹងសម្រស់របស់បុរសនោះ...បានត្រឹមតែជំហមាត់សឹងតែរុយហោះចូកទៅហើយ
______________________
ជួយខមិនអំពីសាច់រឿងផងណា
សុំទោសចំពោះអក្ខរាវិរុទ្ធព្រោះពេលសរសេរហើយមិនបានពិនត្យមើលម្តងទៀតទេ
YOU ARE READING
រឿង " ឧបសគ្គស្នេហ៍ "
ActionTea: ពួកយើងសន្យានឹងគ្នាហើយថានឹងតស៊ូជំនះឧបសគ្គនេះជាមួយគ្នា មិនថាមានរនាំងរារាំងស្នរហាយើងទាំងពីរកម្រិតណាទេ ពួកយើងនឹងមិនបោះបង់ចោលគ្នាឡើយ ទោះស្ថិតក្នុងកាល:ទេស:ណាក៏ដោយ ពួកយើងនឹងបន្តដំណើរឆ្លងកាត់ឧបសគ្គមួយនេះឲ្យទាល់តែបាន...។ ប៉ុន្តែអូនបែជាក្បត់សន្យាអូនមិនបា...