ភាគ2: លោកនាយកចិត្តខ្មៅ

6 3 0
                                    

បុររសមាឌមាំម្នាក់នោះក៏ឆ្ងល់ថាហេតុអីបានជានាយល្អិតជីមីននេះសម្លឹងមើលខ្លួនបែបនេះ ឬមួយមុខរបស់គេប្រឡាក់អ្វីទេដឹង
..."ន៎ែ...ឯងកើតអីអាល្អិតបានជាសម្លឹងមើលយើងមិនដាក់ភ្នែកបែបនេះហ៎ា ឬមួយមុខរបស់យើងមានប្រឡាក់អីមែនទេ? ន៎ែៗ..អាល្អិត"ដោយឃើញតែនាយល្អិតនេះសម្លឹងមើលខ្លួនមិនដាក់ភ្នែកអ្វីបន្តិចសោះ បុរសមាឌមាំនោះលើកម្រាមដៃរបស់ខ្លួនទៅក្រវីនៅមុខរបស់នាយល្អិតជីមីនដើម្បីដាស់ឲ្យគេភ្ញាក់ស្មារតីឡើងវិញ ឯនាយល្អិតជីមីននេះក្រោយពីលឺសម្លេងបុរសនោះសួរគេក៏បានភ្ញាក់ស្មារតីមកវិញមុននឹងរៀបរឹកឲ្យត្រឹមត្រូវ ព្រោះថាអម្បាញ់មិញនេះគេរវល់តែភ្លឹកនឹងសម្រស់របស់កាយមាំម្នាក់នេះ

ជីមីន"ហាស៎...ហើយវាស្អីរបស់នាយនេះហ៎ា ហេតុអីចាំបាច់ហៅខ្ញុំច្រើនដងម្លេះ ខ្ញុំនេះមិនមែនថ្លង់ស្តាប់មិនលឺទេណាវើយ..."នាយតូចល្អិតជីមីននិយាយព្រមទាំងបញ្ជេញអាការ:មិនពេញចិត្តដែលបុរសមាឌមាំនេះហៅគេច្រើនដង ធ្វើឲ្យដាច់ការសម្រើស្រមៃរបស់គេអស់រលីង
..."មិនបានថ្លង់?? អ៎េតែមិញនេះណាយើងហៅឯងពីរបីដងហើយតែឯងមិនកម្រើកសោះ គិតតែពីសម្លឹងមុខរបស់យើង យ៉ាប់ណាស់អាតុញ.." នាយកម្លោះអត់ឆ្ងល់នឹងក្មេងម្នាក់នេះមិនបានទេ កាចឆ្នាស់ជាងស្រីទៅទៀត បើជាមនុស្សស្រីវិញណាគឺថា មិនមាននរណាហ៊ានមកក្បែរញ៉ែញង់អីទេបើកាចឆ្នាស់បែបនេះនោះ
ជីមីន"នែ៎វើយ...អាណាតុញហ៎ាស នាយហៅខ្ញុំឲ្យស្រួលបួលបន្តិចទៅ ខ្ញុំនេះណាមិនមែនអាតុញទេ ខ្ញុំគឺ ផាក...ជី..មីន..ជាកម្លោះសង្ហាប្រចាំសាលាវិទ្យាល័យនៅទីក្រុងនេះណា" មើលចុះនាយល្អិតជីមីនគឺពិតជាមានភាពជឿជាក់លើខ្លួនឯងពេកហើយ ទាំងដែលការពិតខ្លួនគេនេះគឺវាតុញហើយតឿពិតមែន។ឯនាយមាឌមាំក្រោយពីលឺសម្តីអួតរបស់អាល្អិតម្នាក់នេះហើយអត់នឹងហួសចិត្តនឹងគេមិនបាន គេមិនដែលជួបក្មេងណាដែលឈ្លើយហើយកាចឆ្នាស់ដូចជាក្មេងម្នាក់នេះទេ
..."ហើយឯងមិនស្គាល់យើងថាជាអ្នកណាទេឬ?»
ជីមីន«នាយខ្លួនឯងមិនដឹងផង ហើយមកសួរខ្ញុំឲ្យខ្ញុំដឹងយ៉ាងមិចទៅ នាយនេះពិតជាឆ្កួតពិតមែនហើយ"និយាយចប់នាយល្អិតពេបមាត់តិចៗបែបឌឺដងទៅកាន់បុរសនោះ
ថេយ៉ុង"បើមិនដឹងទេចាំយើងប្រាប់ឯងទៅចុះអាល្អិត..យើងគឺគីម ថេយ៉ុង ជាម្ចាស់ហើយក៏ជានាយកសាលារៀនដែលឯងរៀនរាល់ថ្ងៃនេះ ហើយយើងក៏មានក្រុមហ៊ុនផលិតស្រាក្រហមមួយដែលមានអតិថិជនច្រើនជាងគេប្រចាំទីក្រុងសេអ៊ូលនេះ"នាយល្អិតជីមីនក្រោយពីស្តាប់ការរៀបរាប់របស់ថេយ៉ុងតែប៉ុណ្ណេះរូបគេក៏រាងភាំងបន្តិច ថ្វីត្បិតតែគេជាម្ចាស់សាលារៀនដែលគេរៀនរាល់ថ្ងៃនេះ ហើយមិញនេះទើបតែសម្តីតូចសម្តីធំដាក់មគេទេ មិនស្រួលត្រូវនាយកកម្លោះម្នាក់នេះបណ្តេញចេញពីសាលាផងក៏មិនដឹង ស៊យធំហើយ
ជីមីន"ហ្ហាស៎ ថាមិចនាយជានាយកសាលារបស់ខ្ញុំរៀននេះមែនទេ?"
ថេយ៉ុង"មែនហើយ!!យ៉ាងមិចមានបញ្ហាអ្វីមែនទេ? "ថេយ៉ុងសួរត្បកទៅវិញដោយរឹកពាជាអ្នកឈ្នះដែលអាចកាច់បំបាក់ក្មេងកំហូចម្នាក់នេះក្រោយពីឃើញប្រតិកម្មរបស់នាយល្អិតដូចជាភ្ញាក់ផ្អើលពេលដឹងថាគេជានាយកសាលា
ជីមីន"អឺ...លោកនាយក..ឲ្យខ្ញុំសុំទោសផងបាទ ដែលខ្ញុំនិយាយស្តីមិនមានសីលធម៌ នឹងកាយវិការច្រងេងច្រងាងដាក់លោកនាយកអម្បាញ់មិញនេះ ខ្ញុំមិនមានចេតនាចង់បញ្ជេញចរឹកបែបនេះដាក់លោកនាយកទេ!! សូមលោកនាយកលើកលែងទោសឲ្យក្មេងដែលមិនដឹងខ្យល់អីម្នាក់នេះផងណា លោកនាយក!!"នាយល្អិតពេលនេះចាប់ផ្តើមភ័យបុកពោះភឹបៗហើយ នេះខំនិយាយសុំទោស អោនលំទោនសឹងតែក្បាលដល់ដីទៅហើយ លោកនាយកម្នាក់នេះនៅតែធ្វើទឹកមុខស្មើដដែល ហើយពេលនេះក៏ជិតដល់ពេលចូលរៀនទៀតបើនាយទៅមិនទាន់នោះទេ ប្រាកដណាស់លោកគ្រូរបស់គេនឹងដាក់ពិន័យឲ្យគេឈរជើងមួយជាមិនខាន
ថេយ៉ុង"យើងនឹងលើកលែងទោសឯង ប៉ុន្តែ...ពេលទៅដល់សាលារៀនឯងត្រូវតែចូលក្នុងទីចាត់ការដើម្បីអប់រំពត់ចរឹកឯងបន្តិចទើបបាន.."រាងក្រាស់និយាយចប់ហើយបានត្រឹមក្រវីក្បាលតិចៗហើយដើរចេញទៅបាត់ ទុកឲ្យនាយល្អិតឈរភ័យតែម្នាក់ឯង..គេមិនគួរទៅនិយាយស្តីបែបនេះសោះ..ពេលនេះស្តាយក្រោយហើយ ជាសិស្សពូកែរមិនធ្លាប់មានប្រវត្តិឈានចូលក្នុងទីចាត់ការម្តងណាឡើយ តែពេលនេះ..គេបានចូលបន្ទប់ទីចាត់ការហើយ
ជមីន"ហឹក..តើវាស្អីទៅនាក៎គ្រាន់តែប៉ុន្នឹងសោះដល់ថ្នាក់ចូលទីចាត់ការផងហ៎េស..អាបុិនាយកម្នាក់នេះពិតជាចិត្តខ្មៅពិតមែន ហឹក..អាបុិលោកនាយកចិត្តខ្មៅ ចិត្តអប្រី ចិត្តអាក្រក់ អាតាបុិចាស់..." ជេប្រទិចលោកនាយកសាលាកម្លោះរួចហើយ នាយល្អិតក៏បានរត់ទៅសាលារៀនតែម្តង ព្រោះថាពេលនេះគឺនៅសល់តែ 10នាទីទៀតទេដល់ពេលចូលរៀនហើយ...
____________________________
សុំទោសចំពោះអក្ខរាវិរុទ្ធ
ជួយ cmt like and share ម្នាក់មួយផង ទើបអេតមីនមានកម្លាំងចិត្តសរសេរភាគតទៀត

You've reached the end of published parts.

⏰ Last updated: Nov 27, 2022 ⏰

Add this story to your Library to get notified about new parts!

រឿង " ឧបសគ្គស្នេហ៍ "Where stories live. Discover now