កំណប់ទ្រព្យតូច

545 76 17
                                    

ភាគ០២
ថ្ងៃស្អែកក៏បានមកដល់យ៉ុនហ្គីក៏បានមករកថេយ៉ុងនៅឯក្រុមហ៊ុនរបស់ជុងគុកពឹតមែន ដោយគេឈរអឺតឡើមៗនៅនិងមុខក្រុមហ៊ុន ពេលនោះជុងវ៉ុនក៏ចេញពីក្រុមហ៊ុន ឃើញយ៉ុនហ្គីមានអាការះប្លែកៗនៅមុខក្រុមហ៊ុនគេ គេក៏ដើរទៅកេះនិងបានហៅ
« នែលោកមកធ្វើស្អីអើតឡើមនៅមុខនេះ?»ជុងគុក ឯយ៉ុនហ្គីដឹងមានគេកេះបែបនេះក៏ងាកមកក៏ឃើញថាជាពូថ្លៃគេសោះ
« អូហូ បែកគ្នាយូពូនៅសង្ហាដដែរនៀកមិនចាស់សោះ!!» យ៉ុនហ្គីក៏ហាមាត់សរសើរជុងគុក ព្រោះជុងគុកនៅសង្ហាដដែរអេមមែនទែន
« ??នរណាគេជាពូឯង?»ជុងគុកក៏ជ្រួញចិញ្ចើមសួទៅកាន់យ៉ុនហ្គីវិញ ម្នាក់នេះឡប់មកពីណាមឹចក៏មកថាគេពូ អេតែឈប់សិនមឹចក៏គេមុខដូចសង្សារបស់ជីមីនម្លេះ?
« អីយ៉ាលោកពូ មិនចាំខ្ញុំទេហេស? ខ្ញុំគឺអាល្អិតយ៉ុនហ្គីរបស់ពូនោះអី នៅចាំថាពូធ្លាប់សន្យាថាពេលខ្ញុំធំឡើងនិងអោយខ្ញុំធ្វើកានៅក្រុមហ៊ុនពូទៀតផង»យ៉ុនហ្គី
« យ៉ុនហ្គី?» ជុងគុកក៏រកនឹកមួយសន្ទុះទើបនឹកឃើញថាជាក្មួយរបស់ថេយ៉ុងប្រពន្ធគេសោះ ហើយកជាអាល្អិតដែរគេចូលចិត្តផងដែរព្រោះ យ៉ុនហ្គីជាមុនស្សឆ្លាតណាស់
« អរ...យើងចាំឯងបានហើយអាប៉ាវតូច អូ...ទេទេពេលនេះអាប៉ាវធំហើយ» ជុងគុកក៏ញញឹមឡើងនិងយកដៃកាន់ស្មារបស់យ៉ុនហ្គី បែកគ្នាយូហើយពេលនេះកម្លោះអោយស្តូកមានធំល្អកម្ពស់ជិតស្មើគេហើយតើនេះ
« លោកពូឈប់ហៅអាប៉ាវទៅខ្មាស់គេណាស់ ចុះឯណាពូថេ?»យ៉ុនហ្គីក៏សួរកថេយ៉ុងព្រោះថេអ្នកអោយគេមកទីនេះ
« ថេយ៉ុងចេញមកអីឡូវហើយ យាយចឹងឯងមកសេអ៊ុលតាំងពីពេលណា?» ជុងគុក
« ខ្ញុំមកចូល2ខែជាងហើយពូថ្លៃ»យ៉ុនហ្គី
« ហើយរកកាងាធ្វើបានឬនៅ បើនៅទេយើងមានកាងាណែនាំអោយឯងធ្វើ»ជុងគុក យ៉ុនហ្គីក៏ញញឺមចេញមកព្រោះពុងអត់អីធ្វើផង
«កាងាអីទៅលោកពូ?»យ៉ុនហ្គី
« ជាជំនួយកាផ្ទាល់ខ្លួន»ជុងគុក
« ជាជំនួយការបស់លោកពូមែនទេ? អូហួយយឡូយណាស់នៀក» យ៉ុនហ្គីរឹតតែសប្បាយចិត្តបានជាជំនួយការបស់ប្រធានក្រុមហ៊ុនគឺឡូយខ្លាំងណាស់ តែគេត្រូវធ្លាក់ថ្លើមក្តុកពេលជុងគុកតបមកវិញ
« មិនមែនជាជំនួយការបស់យើងទេ»ជុងគុក
« អុញ!! ចឹងជាជំនួយការបស់អ្នកណាទៅពូ?»យ៉ុនហ្គី
« នេះមិត្តរបស់យើងកំពុងរកជំនួយកាថ្មី ឯងចង់ធ្វើកាជាមួយគេទេ?»ជុងគុកក៏បានបើកបង្ហាញរូបថតមិត្តភិក្តរបស់គេអោយ យ៉ុនហ្គីក៏សម្លឹងមើលគ្រាន់ដឹងថានោះជាជីមីនគេរឹតតែអំភើបជាងមុន10ដង
« ចង់ៗៗៗៗចង់ណាស់លោកពូអោយចូលធ្វើថ្ងៃនិងតែម្តងទៅលោកពូ»យ៉ុនហ្គីពេលនេះ ពិភពលោកពោពេញទៅដោយពណ័ផ្កាឈូក និងបេះដូងហោះពេញមេឃ
« រហន់ទៅណា ចាំថ្ងៃយើងខលទៅប្រាប់គេ ស្អែកត្រៀមតែទៅជួបគេនៅឯក្រុមហ៊ុនគេទៅ» ជុងគុក
« អរគុណលោកពូធំៗ»យ៉ុនហ្គីក៏អោបជុងគុកយ៉ាងណែន ស្របពេលនោះ នីគី សូនូនិងថេយ៉ុងក៏ចេញមកល្មម
« ប៉ាតូច លោកប៉ាក្បត់ប៉ាតូចហើយ!!»នីគីឃើញថាមានប្រុសអោបលោកប៉ារបស់ខ្លួនគេក៏បានកេះថេយ៉ុងអោយមើល
« ជន ជុងគុកលោកធ្វើស្អីនិងហាស?» ថេយ៉ុងក៏ស្រែកមក មែស្លូតដូចមុនទេប្រាប់អោយហើយ ពេលនោះជុងគុកនិងយ៉ុហ្គីក៏ងាកមកគ្រាន់ឃើញថាជាថេយ៉ុង យ៉ុនហ្គីក៏លែងជុងគុករត់ទៅអោបពូតូចរបស់គេយ៉ាងលឿន
« លោកពូសំណព្វចិត្តនឹកខ្លាំងណាស់»យ៉ុនហ្គីលើកថេយ៉ុងពរតែម្តងដល់ចឹងដឹងណាក្មួយណាពូទេលេងចឹងៗអី
« អួយយ...អួយយដាក់យើងចុះ ឯងជាយ៉ុនហ្គីហេស?» ថេក៏សួហៅគេពូបែបនេះប្រាកដជាយ៉ុនហ្គីហើយ
« ប្រាកដជាខ្ញុំហើយ យ៉ងមឹចខ្ញុំសង្ហាដែរទេ?» យ៉ុនហ្គី
« អ សង្ហាហើយ»ថេយ៉ុង
« អេ...នេះអាល្អិតនីគីហេស? អូហូកម្លោះចឹងទៅសង្ហាដល់ហើយឯងនេះ» យ៉ុនហ្គី
« នរណានិងប៉ាតូច?»នីគី
« ជាបងប្រុសជីដូនមួយរបស់កូន ឆាប់ជំរាបសួបងទៅ» ថេយ៉ុង នីគីក៏អោនគោរពចំពោះយ៉ុនហ្គី
« ឯនេះជាគូដណ្តឹងរបស់នីគី កូនសូនូណា» ថេយ៉ុងក៏ណែនាំសូូនូអោយយ៉ុនហ្គីស្គាល់ម្តង
« សួស្តីបងថ្លៃ»សូនូក៏អោនគោរពយ៉ុនហ្គី ឯយ៉ុនហ្គីក៏បានអោនគំនាបបន្តិចដូចគ្នា
« យើងដល់ពេលទៅហើយ យ៉ុនហ្គីពូទៅសិនហើយ តោះ»ជុងគុក និងគ្រប់គ្នាក៏នាំគ្នាចេញដំណើរទៅឯយ៉ុនហ្គីក៏បានទៅផ្សាដើម្បីទិញខោអាវដើម្បីទៅធ្វើជាជំនួយការបស់សំណព្វចិត្តនៅស្អែកនេះ

You've reached the end of published parts.

⏰ Last updated: Jan 03, 2023 ⏰

Add this story to your Library to get notified about new parts!

កំណប់ទ្រព្យតូច ( season 2 )Where stories live. Discover now