រថយន្តបោះពួយទៅមុខរហូតដល់ជាយក្រុងដែលសំបូរ
ទៅដោយដើមឈើខ្ពស់ៗ និងសសរគោមបំភ្លឺផ្លូវធ្វើដំណើរពួកយើងបើកឡានរយៈពេល កន្លះម៉ោង ទើបមកដល់ច្រកផ្លូវរបងចូលក្រុងភូគ្រឹះ ផ្ទាំងស្លាកព្យួរនៅខាងឆ្វេងដាក់ថា ស្វាគមន៍មកកាន់ភូមិគ្រឹះត្រកូល Jeon ។Yoongi វៃភ្លើងសញ្ញារថយន្តបន្ដិចទ្វាររបងបើកដោយអូតូ wow ពិតជាឡូយណាស់ ផ្លូវចូលទៅកាន់ភូគ្រឹះខាងក្នុងក្រាលដោយពណ៌មាស វាប្រៀបបានពួកគេទាំងបួនកំពុងធ្វើដំណើរទៅកាន់ឋានសួគ៌អីចឹង ។ ពួកគេបើក 10 នាទីទៀតទើបដល់ខាងក្នុងភូមគ្រឹះ នៅពេលមក
ដល់ គ្រប់គ្នាចុះពីរថយន្ត Tae និង Jimin នាំគ្នាចំហ
មាត់ធំដោយសារតែគេហដ្ឋានដ៏ស្កឹមស្កៃ វាមើលទៅមិនដូចជាភូមិគ្រឹះបន្ដិចណាតែសមជាសេតវិមានច្រើនជាង ។" អីយ៉ា...តើនេះជាភូមិគ្រឹះ ឬជាសេតវិមានឲ្យពិត
ប្រាកដ ? " Jimin" គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេបងមកច្រើនដងហើយ កាលរៀនវិទ្យាល័យមកធ្វើលំហាត់ " Jhop
" ហេតុអ្វីបងមិននាំប្អូនមកផង " Jimin
" នាំឯងមកធ្វើស្អីទើសដៃទើសជើងសម្បើមណាស់ " Jhop
" បងប្រុសចិត្តអប់ព្រៃ " Jimin
Jimin ញ៉េនធ្មេញដាក់បងប្រុសចំកួតរបស់ខ្លួនមួយថ្ងៃៗមិនដែលនិយាយពាក្យពេចន៍ណាល្អដាក់ប្អូនម្ដងណាឡើយ គឺបង្អាប់ជានិច្ច ។
" បានហើយឈប់ឈ្លោះគ្នាទៅយើងហត់ចិត្ត " Yoongi
" អ្នកទាំងអស់គ្នាអ៊ំប្រុសមកដល់ហើយ " Tae
" ស្វាគមន៍ដែលមកដល់ភូមិគ្រឹះត្រកូល Kim " បុរសម្នាក់រាងតូចស្រឡូន ដំណើរល្វតល្វន់ ផ្ទៃមុខសស្អាតបបូរមាត់ញញឹមបែបផ្កាត្រកួន ដើរមករាក់ទាក់ និងទទួល
ស្វាគមន៍ពួកគេទាំងបួននាក់គឺជា...." ជំរាបសួរលោកអ៊ំ Jin " Jimin / Yoongi / Tae
" បាទមិនអីទេក្មួយ កុំគួរសមពេកអីសុទ្ធតែគ្នាឯងទេ " ជំទាវ Jin លូកដៃមកចាប់ Jimin ឱបគាត់ធ្លាប់តែឃើញក្មេងម្នាក់នេះតាមតែរូបថតដែលឳពុកពួកគេបានបង្ហាញ
ខ្លួនកាលពីប៉ុន្មានឆ្នាំមុន ។
YOU ARE READING
Behind Our Love 🔞❤️🩹
Romanceស្នេហាដែលខំសាងឡើងតាំងពីរៀននៅវិទ្យាល័យត្រូវបានបញ្ចប់ដោយគ្មានមូលហេតុ ទើបបណ្ដាលអោយមានភាពរញ៉េរញ៉ៃរហូតមកដល់ពេលបច្ចុប្បន្ន ដោយសារតែមនុស្សម្នាក់ធ្វើឲ្យមនុស្ស2នាក់ដែលជាមិត្តជិតស្និតជាមួយគ្នាត្រូវទទួលរង់នូវភាពឈឺចាប់ ពីព្រោះស្រឡាញ់បុរសតែម្នាក់ ❤️🩹✨