បំបាក់ស្នេហ៍ម៉ាហ្វៀរ🔥

314 26 2
                                    

ផ្តើមរឿង: កូនបំណុល

____________

ព្រះអាទិត្យរះបញ្ចេញពន្លឺ បក្សាបក្សីហោះហើរបញ្ចេញ សំលេងត្រហឹងអើងកងដាស់មនុស្សឲ្យធ្វើការងាររៀងខ្លួន ព្រឹកនេះអាកាសធាតុល្អណាស់ តែផ្ទុយពីនាយតូចដែលកំពុងធ្វើបុណ្យសពឪពុកទៅវិញ ឪពុកហូប៊ឺគាត់បានបាញ់ធ្វើអត្តឃាតខ្លួនឯង ព្រោះគាត់ជំពាក់បំណុលគេច្រើនពេក ទុកឲ្យរាងតូចរស់នៅតែឯង មិនមែនគាត់ចង់ធ្វើបែបនេះ មិនមែនគាត់ចង់ទុកឲ្យហូប៊ឺនៅតែឯងទេ តែគាត់ពិបាកនឹងរស់នៅពិតមែន គ្មានម៉ាក់ហើយឥឡូវប៉ាក៏ទៅចោលទៀត ហេតុអីជិវិតគេលំបាកយ៉ាងនេះ ហេតុមិនដូចគ្រូសារគេមានប៉ាមានម៉ាក់ មានក្តីសុខរស់នៅជុំគ្នា ហេតុអីអភ័ព្វរ៊តែគេ គេខុសអី

«ហ៊ឹកៗ😭 ហេតុអីប៉ាធ្វើបែបនេះ ហ៊ឹ ហេតុអីប៉ាទុកកូនចោល ហេតុអីទុកឲ្យកូនៅតែម្នាក់ឯង ហេតុអីៗៗ ប៉ាធ្វើបែបនេះ ហ៊ឹកៗៗ😭»ហូប៊ឺ អង្គុយអោបរូបថតអ្នកជាឪពុក នឹងសួរសំណួរជាច្រើនទៅអ្នកដែលស្លាប់ ហេតុអីទុកឲ្យគេនៅតែម្នាក់ឯង ហេតុអីគាត់ធ្វើបែបនេះតើឲ្យគេរំពឹងអី

«មិនអីទេ នៅមានយើងណាឯង មានយើងនៅនៅក្បែរឯង គាត់ទៅបានសុខហើយ» ជីមីន មិត្តតែម្នាក់របស់ហូប៊ឺឃើញមិត្តយំខ្លាំងបែបនេះចូលមកអោបមិត្តលួងលោម ទងខ្លួនឯងរលីងរលោងអាណិតមិត្ត ជីវិតគេក៏មិនខុសពីហូប៊ឺដែលត្រូវប៉ាម៉ាក់បោះបង់ចោលទាំងពីតូច

«ជីមីន យើងគ្មានសល់អ្នកណាទេ ឯងៗកុំទៅចោលយើងណា ណាឯងណា ហ៊ឹកៗ» ហូប៊ឺអោបជីមីនជាប់នឹងយំខ្លាំងៗ ជីមិនមិននិយាយអ្វីទេ បានត្រឹមតែអោបមិត្តលួងលោមប៉ុណ្ណោះ

1 អាទិត្យក្រោយ///

វិធីបុណ្យសពបានចប់សព្វគ្រប់ហើយ តែនាយតូចហូប៊ឺនៅតែក្រៀមក្រំ មិនសូវសប្បាយចិត្តទេគេត្រូវទៅធ្វើការដោះបំណុលម្ចាស់បំណុលទៀត ជិតដល់ថ្ងៃហើយតែរកលុយមិនបានទៀត

តុក តុក

«អ្នកណាគេមកនឹងហូប៊ឺ»ជីមីន កំពុងអង្គុយនិយាយលេងជាមួយហូប៊ឺសុខៗ ស្រាប់តែមានគេគោះទ្វា
«មិនដឹងទេទៅមើលសិន»ហូប៊ឺ

ក្រោក~~~

«លោក....»ហូប៊ឺ
«យើងមកទារបំណុល»Boy
«លោកទុកពេលឲ្យខ្ញុំ3ថ្ងៃទៀតបានទេ ខ្ញុំមិនទាន់មានលុយទេ»ហូប៊ឺ និយាយទាំងរកកលចង់យំ នេះមិនទាំងមានលុយផង គេមកទារបាត់

«មានរឿងអីនាងប៊ឺ »ជីមីនដោយចាំរាងតូចយូរពេក គ្រាន់តែមកបើកទ្វាសោះយូម្លេះ ទើបដើរមកមើលទៅ

«យើងគ្នានពេលលេងជាមួយពូកឯងយូរទេ»គ្រីស ជាចំណិតរបស់ គឹម ថេយ៉ុង

គឹម ថេយ៉ុង ជាម៉ាហ្វៀរម្នាក់ ហើយក៏ជាម្ចាស់ក្រុមហ៊ុនផលិតស្រាដ៏ធំនៅទីក្រុងសេអ៊ួលផងដែល មិនតែប៉ុនឹងទេគេមាន ក្លឹប នឹងកាស៊ីណូស្របច្បាប់ជាច្រើនកន្លែងផងដែល (ចូលសាច់រឿងយើងវិញ )

«គឺ គឺ ខ្ញុំមិនទាន់មានទេ ទុកពេល3ថ្ងៃទៀតតើបានទេលោក»ហូប៊ឺ

Ring ~Ring~

កំពុងនិយាយជាមួយនាយតូចសុខៗ ស្រាប់តែទូរស័ព្ទបាយគ្រីសក៏រាទ៍ឡើង រួចនាយក៏ដើរចេញទៅលើកទូរស័ព្ទបាត់ ប្រហែលមួយសន្ទុះនាយគ្រីសក៏ត្រឡប់មកវិញ

«ចាហ្វាយចង់ជួបឯង»គ្រីស និយាយទាំងមុខស្មើរ សុខៗចាហ្វាយឲ្យយកហូប៊ឺឲ្យទៅជួបគាត់ នាយក៏មិនបានសួរច្រើនដែលគេដឹថ៊ងថាចាហ្វាយគេមិនចូលចិត្តនិយាយច្រើននោះទេ

«ហេតុអី អរ បាទ»នាយតូចបម្រុងនឹងសួរទៀតទៅហើយ តែក៏ទទួលបានក៏សម្លឹងទាំងទឹកមុខស្មើរ នាយតូចឆ្លើយថាព្រមទាំងខាំម៉ាត់អោនមុខចុះ

«ជីមីននៅផ្ទះសិនហើយណា ចាំគ្នាមកវិញ»ហូប៊ឺនិយាយទាំងងាកប្រាប់អ្នកជាមិត្ត ហើយក៏ឡើងឡានទៅជាមួយនាយគ្រីសបាត់

ឯងជីមីនមិនដឹងនិយាយអីទេ គ្រាន់តែដកដង្ហើមធំ ហើយដើរចូលទៅក្នុងផ្ទះទៅ

To be Continu........

#Seav X you 🌸❤️

បំបាក់ស្នេហ៍ម៉ាហ្វៀរ🔥Where stories live. Discover now