« មិនអីទេ ឯងទៅចុះ យើងមិនអីទេអាចនៅតែឯងបាន ទៅៗក្រែងចង់រៀនតមិនចឹង ហើយបានប្រាក់ខែទៀត មិនចំណេញលើចំណេញ » តាមពិតគេក៏ចង់ឲ្យជីមីននៅជាមួយគេដែល តែក៏ចង់ឲ្យមិត្តមានអនាគតល្អដែល កុំឲ្យមកលំបាកជាមួយមនុស្សដូចជាគេអី
« អឺៗ....បើចឹងក៏បានដែល ទៅធ្វើការថ្ងៃណា »ចិត្តមួយចង់ទៅ ចិត្តមួយទៀតអត់ តែក៏សម្រេចថាទៅវិញ ណាមួយមិត្តឲ្យទៅហើយ
« ថ្ងៃនឹងហើយ ណាមួយជិតចូលកងហើយមិនចឹង » រាងក្រាស់ពិតជាចូលចិត្តចំម្លើយបែបនេះណាស់ ពេលរាងតូចយល់ព្រមភ្លាម នាយស្ទើរតែហោះទៅហើយ
« ទៅឡូវមែនទេ » ជីមីន យ៉ុងហ្គីងក់ក្បាលជំនួសការឆ្លើយ
« ប៊ឺ...តើឯងចូលរៀនជាមួយយើងទេ »ជីមីន
« អត់ទេ យើងនៅដោះបំណុលគេសិន ពេលអស់ហើយយើងចូលរៀនពេលណាក៏បាន តែ2ឆ្នាំតើ កុំធ្វើមុខចឹងអីលេងស្អាតអស់ហើយ ញញឹមឡើង »អ្នកណាថាគេមិនចង់រៀន? ចង់រៀនណាស់។ តែនៅជំពាក់បំណុលគេឡើងច្រើន បើឲ្យទៅរៀនទៀតកើតជាមនុស្សឆ្កួតមិនខានទេ ?!
ឯជីមីនវិញ ពេលមិត្តនិយាយបែបនឹងក៏ញញឹមលួងខ្លួនឯងដែល ថាមកនៅជាមួយមិត្តខាងក្រោយក៏ក្បត់មិត្តវិញ
«ផ្តែផ្តាំអស់ហើយនៅ បើអស់ហើយទៅបានហើយ»នាយក្រាស់យ៉ុងហ្គី អស់ពីអង្គុយស្ងាត់មកជាយូរក៏លូកម៉ាត់និយាយម្តង
«យើងទៅហើយណា ចាំយើងឧស្សាហ៍មកលេងណា»
«Bay Bay ជោគជ័យណាសម្លាញ់»ញញឹមដាក់គ្នាហើយជីមីន ក៏ចេញទៅបាត់ជាមួយនឹងយ៉ុងហ្គីទៅ
+Yoonmin
ងឹត
សំលេងចាប់ហ្វ្រាំងឡានបានឈប់នៅមុនភូមិយ៉ាងធំមិនចាញ់ភូមិគ្រីះគីមឡើយ តែនេះជាភូមិគ្រឹះមីន ជារបស់មីន យ៉ុងហ្គីនោះឯង
«ចុះមក»
«បាទ»
«នេះ ផាក ជីមីន ជាលេខារបស់យើង មើលថែរគេឲ្យដិតដល់ផង»ចូលមកដល់ភ្លាមមិននិយាយច្រើនទេ និយាយសាច់ការតែម្តង
«បាទ/ចា៎»អ្នកបម្រើ
«មែ៉ដោះរៀបបន្ទប់ឲ្យគេផង»យ៉ុងហ្គី
៊
«ចា៎ អ្នកប្រុស»ម៉ែដោះ
YOU ARE READING
បំបាក់ស្នេហ៍ម៉ាហ្វៀរ🔥
Acakស្នេហាដែលកើតឡើងចាប់ផ្តើមពីរការស្អប់មកជាស្រលាញ់ ចាប់ផ្តើមពីកូនបំណុលមកជាមនុស្សសំខាន់ ចាប់ផ្តើមពីមនុស្សសោះគរក្រោះមកជាកក់ក្តៅ ទន់ភ្លន់ ថ្នាក់ថ្នម ស្រលាញ់ស្នាមញញឹមគេ កាយវិការរបស់គេ KIM TEAHUNG X JUNG HOBII Min Yoongi X Park Jimin