កាដូរ

1.4K 81 60
                                    

Biblebuild

ផ្ដើមរឿង

ខ្ញុំឈ្មោះ build ខ្ញុំជានិស្សិតឆ្នាំទី4 ខ្ញុំមានមិត្តប្រុសម្នាក់តែថាពួកយើងបានបែកគ្នាទៅហើយដោយសារតែគាត់ជាអ្នកសុំខ្ញុំបែក ខ្ញុំមិនដឹងថាខ្ញុំបានធ្វើអ្វីខុសនោះទេ នៅសុខៗគាត់ក៏មកសុំខ្ញុំបែក ពួកយើងបែកគ្នាបាន2ខែហើយ តាំងពីថ្ងៃបែកគ្នាមកពួកយើងមិនបាននិយាយរកគ្នានោះទេ ទោះជាពួកយើងរៀនថ្នាក់ជាមួយគ្នា អង្គុយជិតគ្នាក៏ដោយ ពួកយើងធ្វើដូចជាមនុស្សមិនដែលស្គាល់គ្នាចឹង ដំបូងៗខ្ញុំឈឺចិត្តណាស់ដែរនៅសុខៗគាត់ក៏មកសុំខ្ញុំបែក តែពេលដែរពួកយើងបែកគ្នាមិនបាន3ថ្ងៃផង ខ្ញុំក៏ឃើញគាត់សង្សារម្នាក់ដែរជាមនុស្សស្រី ពេលនោះខ្ញុំទ្រាំមិនបានក៏រត់ទៅរកគាត់ហើយសួរថាដោយសារតែនាងមានទេទើបគាត់សុំខ្ញុំបែក តែចម្លើយដែរគាត់ឆ្លើយគឺ មកពីខ្ញុំមិនអោយគាត់ប៉ះពាល់ខ្លួនប្រាណទើបគាត់មិនចង់នៅជាមួយខ្ញុំ ព្រោះខ្ញុំជាមនុស្សពិបាក ថើបក៏មិនបាន កាន់ដៃក៏មិនបាន គាត់មិនចង់ចំណាយពេលយូរជាមួយខ្ញុំទេ ចម្លើយរបស់គាត់ធ្វើអោយខ្ញុំដឹងច្បាស់ថា រាប់ឆ្នាំមកនេះគាត់មិនបានស្រលាញ់ខ្ញុំទេ ដែលគាត់ធ្វើជាស្រឡាញ់ខ្ញុំព្រោះតែគាត់ចង់បានខ្លួនប្រាណរបស់ខ្ញុំ ចាប់ពីពេលដែរគាត់និយាយមក ខ្ញុំក៏ចាប់ផ្តើមកែប្រែខ្លួនឯងខ្ញុំឈប់កើតទុក្ខដោយសារគាត់ ហើយខ្ញុំក៏ហ៊ានប្រឈមមុខនិងគាត់ បានហើយខ្ញុំឈប់និយាយរឿងគាត់ហើយខ្ញុំមកនិយាយពីរឿងខ្ញុំវិញ ព្រឹកនេះខាងសាលាមានវិស្សមកាលអោយនិស្សិតឆ្នាំចុងក្រោយត្រូវទៅប៉ោះតង់នៅលើភ្នំ ខ្ញុំបានរៀបចំអីវ៉ាន់របស់ខ្ញុំតាំងពីយប់រួចរាល់គ្មានខ្វះអីមួយទេ ខ្ញុំបានចុះមកខាងក្រោម អ៎ត្រូវហើយភ្លេចប្រាប់រាល់ថ្ងៃនេះខ្ញុំនៅជាមួយបងស្រីរបស់ខ្ញុំ គាត់មានឈ្មោះថា Pa ព្រោះប៉ាម៉ាក់របស់ខ្ញុំគាត់នៅ អាមេរិក ខ្ញុំដើរចុះមកខាងក្រោមជាមួយនិងវ៉ាលីរបស់ខ្ញុំ ពេលខ្ញុំបើកទ្វាផ្ទះដើម្បីចេញទៅក្រៅ ក៏ឃើញមានកាដូរមួយនៅមុខផ្ទះរបស់ខ្ញុំ ខ្ញុំមិនមែនឃើញកាដូរនេះជាលើកទីមួយទេគឺ2ខែមកហើយដែរកាដូរនេះនៅមុខផ្ទះរបស់ខ្ញុំ ខ្ញុំមិនខ្វល់ទេក៏រើសកាដូរនោះយកទោចោល ហើយក៏ដើរទៅក្រៅរបងដើម្បីចាំមិត្តរបស់ខ្ញុំ ឈរបានមួយសន្ទុះ មិត្តរបស់ខ្ញុំក៏បានមកជាមួយសង្សាររបស់ពួកវា ខ្ញុំក៏ដើរឡើងទៅឡានភ្លាមនោះមិត្តរបស់ខ្ញុំឈ្មោះ Apoក៏សួរខ្ញុំថា

Short novel 🔞Where stories live. Discover now