See you for the first time

25 2 0
                                    

00

នៅក្រោមដើមឈើធំខៀវស្រងាត់ខាងមុខសួរច្បារនៅជិតសាលាSTR High Schoolដែលកំពុងមានមនុស្សចាស់ក្មេងប្រុសស្រីដើរលេង ហាត់ប្រាណ ញ៉ាំអី អង្គុយលើបង់លេង។ ក្នុងចំណោមមនុស្សជាច្រើននៅក៏ក្មេងប្រុសវ័យប្រហែល16ឆ្នាំកំពុងអូសប៉ះធំមួយដែលភ្ជាប់ជាមួយនឹងមេក្រូមួយ មកឈរកណ្តាលសួរ។

រួចនិយាយណែនាំតែបន្តិចថាខ្លួនជាអ្នកចូលចិត្តតន្ត្រីមួយរូបនឹងធ្វើការបកស្រាយបទចម្រៀងឲ្យគ្រប់គ្នាស្ដាប់ដែលមានចំណងជើង ' Summer Of Love ' ដោយសារសំលេងដែលស្រទុនពិរោះរណ្ដំរបស់គេធ្វើឲ្យទិដ្ឋភាពនៅល្ងាចក្នុងដើមរដូវក្តៅមួយនេះវាកាន់តែកក់ក្តៅនឹងស្អាតមួយកម្រឹតថែមទៀត។

រីឯក្មេងស្រីម្នាក់ដែលកំពុងអង្គុយគូសគំនំនៅក្រោមដើមឈើដែលតូចជាងគេនោះឃើញក្មេងប្រុសដែលកំច្រៀងដោយអន្លងអន្លោចទៅតាមបទភ្លេងក្រោមពន្លឺព្រះអាទិត្យដែលកំពុងលិចនេះហើយចាងមកពីក្រោយខ្នងគេនោះនាងក៏មិនអាចដក់ក្រសឬភ្នែកចេញពីក្មេងប្រុសម្នាក់បានឡើយ នៅក្នុងភ្នែករបស់នាងពេលនេះគេគឺដូចពេជ្រមួយអញ្ចឹង ដែលមានពន្លឺចែងចាងបែបនេះ។

ចាប់ពីថ្ងៃនោះមកនាងតែងទៅអង្គុយគូសរូបនៅទីនោះរហូតដើម្បីមើលក្មេងប្រុសម្នាក់នោះ។ មួយរយៈប្រមាណជាជិតមួយខែមកទើបនៅដឹងពីគេឈ្មោះ Ma Jiaqi នាងទទេញឈ្មោះគេជាប់នឹងចិត្តគិត MaJiaqi និង Jun QinXu គឺសមគ្នាណាស់មួយQi មួយQin គ្រាន់តែនឹងដល់ឈ្មោះគេក៏ធ្វើឲ្យនាងសប្បាយដល់គេងមិនលក់ដែល។

ប៉ុន្តែនាងសប្បាយចិត្តមិនបានប៉ុន្មានផងដំណឹងដល់សែនអាក្រក់មួយក៏ចូមមកក្នុងជីវិតនាង នោះគឺប៉ានឹងម៉ាក់នាងលែងលះគ្នាហើយ រួចទាំងពីរនាក់គ្នាអ្នកណាចង់បាននាងទេ នសងគ្មាជម្រើសមានតែទៅនៅជាមួយលោកយាយខាងប៉ានៅប្រទេសបារាំង ព្រិះគ្រួសារនាងមិនថាខាងប៉ាឬខាងម៉ាក់ទេគឺសុទ្ធតែមានជីវិភាពគួរសមទាំងអស់។

ក្រោយមកនាងក៏ទៅនៅអាមេរិចជាមួយលោកនាងដែលគាត់ដែលបើកហាងលក់នំនិងកាហ្វេតូចល្មមមួយហើយលោកតានាងគឺអ្នកនិព្ធន័សៀវភៅនឹងចងក្រមគាត់ទំនេរក៏មកជួយលក់លោកយាយនៅហាង តែបើរបក់គឺនៅក្នុងបន្ទប់សិនតែភ្លេចញ៉ាំបាយទៀត។

JunQinXuរៀននៅសាកលវិទ្យាល័យHarvard Universityផ្នែកវិចិត្រសិល្បៈ។ រាល់ថ្ងៃនាងគឺគេងនៅសាលាដល់ថ្ងៃសម្រាកក៏មកជួយលោកយាយ ហើយរាល់3ខែម្តងគឺមានទាំងប៉ានិងម៉ាក់ផ្ញែរលុយឲ្យម្តង។ នាងមានទេពកោសល្យខាងផ្នែកសិល្បៈខ្លាំងក្រៅពីម៉ោងសិក្សាធម្មតានាងក៏ចុះឈ្មោះប្រលងគូសគំនូ ឆ្លាក់រូប យកទៅប្រកួតជាប់លេខមួយរហូត រាល់ការប្រកួតដែលមានឈ្មោះនាងចូលរួមហើយអ្នកផ្សេងទៀតគឺប្រជែងគ្នាដណ្តើមលេខពីរហើយ មិនមែនមានន័យថាគ្រប់គ្នាមិនចង់បានលេខមួយទេប៉ុន្តែគឺគ្មានឱកាស ទេវតាទ្រងដក់យកសុភមង្គលចេញពីនាង រួចប្រទានទេពកោសល្យនេះមកឲ្យនាងព្រោះទ្រងមិនដាច់ចិត្ត។

" XiaoXuថ្ងៃនេះមានថ្ងៃមានកម្មវិធីទទួលសិស្សមកសាលាថ្មីលោកគ្រូឲ្យឯងទៅចូលរួមជាមួយគេដែល! " LiangMoប្រធានថ្នាក់រៀបចំឧបករណ៍គូសរួបរួចដើរមកប្រាប់នាងដោយសារជាជនជាតិចិនដូចគ្នាទាំងពីរនាក់នៅក្នុងថ្នាក់ក៏ឧស្សាហ៍មើលថែគ្នាទៅវិញទៅមកទៅ។

" ចា៎! បងទៅញ៉ាំបាយមុនចុះខ្ញុំគូសបង្ហើយមួយសិន! " JunQinXuតបរួចគូសបន្ត ឯLiangMoនាងឃើញQinxuតបរួចក៏មិនចាំយូរអីទៀតដើរចេញទៅបាទទៅ!

ថ្នាក់ស្ងប់ស្ងាត់មានតែQinxuតែម្នាក់ដែលកំពុងអង្គុយគូសរូបនេះ! ក្នុងរូបរបស់នាងនីមួយគឺសុទ្ធតែមានស្រមោលប្រុសម្នាក់នៅក្នុងនោះជានិច្ច សម្រាប់អ្នកដទៃមើលមកវាគ្រាន់តែជារូបគំនូតែប៉ុណ្ណោះ តែសម្រាប់នាងវិញគឺជាក្តីសង្ឃឹម គឺជាកម្លាំងចិត្ត មានអ្នកណាដឹងថាក្រោយពេលម៉ាក់ប៉ានាងលែងលះគ្នាហើយនាងទទួលបន្ទុកអីខ្លះនោះ???

ទីបំផុតក៏បង្ហើយរូបរួចQinxuរៀបចាំឧបករណ៍រួចទាញទូរស័ព្ទមើលម៉ោង! ទម្រាំរៀបហើយដើរទៅដល់នោះវាក៏ម៉ោងល្មមហើយ!

មកដល់ឃើញមាននិស្សិតផ្នែកផ្សេងជនជាតិផ្សេងគ្នាមានតែនាងម្នាក់ទេដែលជាជនជាតិចិន 5នាទីក្រោយមកឡានក្រុងក៏មកដល់

" ឮថាឆ្នាំនេះពិបាកប្រលងចូល! មិននឹងស្នានថាពិបាកដល់ថ្នាក់ជាប់បានដែល30នាក់បែបនេះទេ! " និស្សិតប្រុសដែលឈរនៅខាងមុខនាងនិយាយឡើង

" ហ៊ើយប្រហែលមកពីសម្មភាពមិនកើតនឹងមិនមែនមកពីពិបាកទេ! " និស្សិតប្រុសម្នាក់ទៀតតប

" ចុះមកហើយទៅទទួលមិនរួមជាតិរបស់យើងវិញកុំខ្វល់ច្រើន! "

Qinxuឃើញមនុស្សចុះមកដល់ក៏មិននៅស្តាប់ពួកគេនិយាយច្រើនក៏ដើរទៅឈរនៅមុននោះរួចយកទូរស័ព្ទដៃដែលដាក់ថា ' ជនជាតិចិនមកខាងនេះ! '

នាងឈរចាំរហូតដល់គេចុះមកឡើងចង់អស់ពីឡានហើយក៏មិនឃើញមានអ្នកនាងដើរមករកនាងដែល! ឃើញបែបនេះនាងស្នានតែគ្មានអ្នកណាមករកនាងទេក៏រៀបនឹងបិទទូរស័ព្ទហើយ ក៏មានប្រុសម្នាក់ស្ពាយគីតាចុះមករួចដើរទៅយកវ៉ាលីដើរមករកនាង។

" សួស្តី! ខ្ញុំMaJiaqiនិស្សិតឆ្នាំទីមួយថ្មីផ្នែកតន្រ្តី! "

Qinxuគ្រាន់តែឃើញគេចុះមកក្នុងចិត្តរំភើបចង់យំទៅហើយនេះ! នេះគឺជាអ្នកដែលនៅក្នុងរូបក្នុងចិត្តក្នុងគំនិត ជាកម្លាំងចិត្តរបស់នាង គឺMaJiaqi។

LOVE IN SUMMER Where stories live. Discover now