01.
" សួស្តី! JunQinxuនិស្សិតឆ្នាំទីពីរផ្នែកសិល្បៈគំរូ " នាងខំទប់អារម្មណ៍ដើម្បីកុំឲ្យគេមើលមកគិតថានាងអសុជីវធម៌ ឬ គិតថានាងមិនល្អ។
" សិស្សច្បង... រំខាន់ជូនខ្ញុំទៅអាគារEបន្តិចខ្ញុំដាក់អីវ៉ាន់ហើយជួយជូនខ្ញុំដើរមកសាលាបានទេ! " Jiaqiហៅសង្កត់លើពាក្យសិស្សច្បងរួចនិយាយ ហើយមើលទៅមុខនារីដែលនៅខាងមុខខ្លួននេះ
" អឹម.. បាន! អញ្ចឹងដើរមកតាមខ្ញុំមក " Qinxuភ័យនិយាយរាងរអាករអួលខំរពឹងចិត្តកុំឲ្យភ័យធ្វើដូចធម្មតាតបទៅគេវិញ។
នាងក៏មិនដឹងថាគួរបរិយាយអារម្មណ៍របស់នាងនៅពេលនេះបែបណាទេ។
នាងនាំគេមកដល់អាគារEរួចឈរចាំនៅខាងក្រោមប្រហែលជា15នាទី Jiaqiក៏ចុះវិញរួចញញឹមដាក់នាងហើយនិយាយ " រំខាន់ហើយ! "
Qinxuងោកក្បាលមិនតបរួចដើរទទឹមគេដើរបណ្តើរណែនាំបណ្តើរពីអាគារនីមួយៗ សម្រាប់ធ្វើអ្វី នៅអាគារនោះរៀនផ្នែកអ្វី នាំទៅសួនសាលា ទៅទីលាន្តហាត់កីឡាន កន្លែងហែលទឹក ។ល។
រហូតមកដល់មុខតារាងសេចក្តីប្រកាសនៅចំនុចកណ្តាលរបស់សាលាដែលបិទសេចក្តីប្រកាសជាច្រើន ឯនៅជាប់ជញ្ជាំងម្ខាងទៀត គឺបិតពីឈ្មោះសិស្សពូកែនឹងអាហាររូបករណ៍ សិស្សដែលបានប្រាក់រង្វាន់ពីកាប្រលងផ្សេងៗ។
Jiaqiឈប់នៅខាងមុខនោះឈរមើលប្រហែលជាប្រាំនាទីរួចងាកមកមើលQinxuដែលកំពុងមើលសេចក្តីប្រកាសនោះនិយាយឡើង
" ផ្នែកសិល្បៈលេខ1 JunQinxu
ការប្រកួតSAC ( School Art Competition )លេខ1 JunQinxu
ការប្រកួតPAC ( Provincial and Municipal Art Competitions )លេខ1 JunQinxu
ការប្រកួតNAC ( National Art Competition )លេខ1 JunQinxu
ការប្រកួតWAC ( World Art Competition )លេខ1 JunQinxu... " JiaqiនិយាយហើយមើលទៅQinxuដែលកំពុងយកចិត្តទុកដាក់អានសេចក្តីនោះ ងាកមកមើលJiaqiវិញក្រោយមើលដូចនឹកឃើញអ្វីមួយអញ្ចឹងចង្អុលទៅសេចក្តីប្រកាសមួយហើយនិយាយទៅកាន់Jiaqi
" នេះមានការប្រកួតតន្រ្តីមួយមានចំណាប់អារម្មណ៍ទេ?? " នាងនឹកឃើញដល់ទិដ្ឋភាពដែលJiaqiឈរច្រៀងនៅសួនកាលពី4ឆ្នាំមុននោះ ធ្វើឱ្យនាងភ្លឹកមើលទៅJiaqiមិនដាក់ភ្នែក
នាងមានអារម្មណ៍ថាកំលោះនៅខាងមុននាងម្នាក់នេះគេកើតមកគឺសម្រាប់តន្រ្តីតែម្តង! ព្រោះនាងពេលគេច្រៀងគេលេងគីតា វាគឺមានមុនស្នេហ៍ណាស់ គឺព្រៀបដូចជាផ្កាយនៅលើកមេឃអញ្ចឹងបានត្រឹមតែមើលមិនវានប៉ះបាន។
Jiaqiមិនទាន់តបរួចដក់ទូរស័ព្ទចេញមកថតសេចក្តីប្រកាសនោះទុក រួចចុចចូលទៅកន្លែងខលហើយហុចឲ្យនាង
" ងាយស្រួលទាក់ទងទៅគ្នា! បើមានអ្វីមិនយល់ខ្ញុំនឹងទាក់ទងទៅសិស្សច្បង " Jiaqiនិយាយដោយស្នាមញញឹម
QinxuមិនដឹងថាJiaqiចេះសិល៍រឺយ៉ាងម៉េចទេ ឲ្យតែគេនិយាយនាងមានអារម្មណ៍ថានាងដូចជាបដិសេធមិនបានសោះ។
Qinxuវ៉ៃលេខទូរស័ព្ទខ្លួននៅក្នុងនោះរួចហុចឲ្យJiaqiវិញ
" Weichatក៏លេខនេះដែលឬ? " JiaqiទទួលមកវិញរួចSaveហើយសួរបញ្ចាក់ទៅនាង
Qinxuងោកក្បាល រួចនាំJiaqiដើរមើលបន្ត រហូតដូលជញ្ចាំងមួយដល់ធំដែលមានគូសរូបក្មេងប្រុសម្នាក់ឈរច្រើននៅក្រោមដើមឈរមួយដែលមានពន្លឺចាំងមកលើក្មេងប្រុសនោះ។
" សិស្សច្បងជាអ្នកគូសមែនទេ? " Jiaqiមើលរួចងាកមកមើលនាងសួរ
" គូសនៅឆ្នាំមុន " Qinxuតបវិញ នាងមានអារម្មណ៍រអៀសខ្លួនណាស់ព្រោះក្មេងប្រុសនោះគឺជាកំលោះដែលឈរជិតខ្លួននាងនេះហើយ។
Jiaqiងោកក្បាល សរសើរស្អាត រួចដើរមើលបន្តិចទៀតសាលាមានទហំធំទម្រាំដើរមើលអស់ល្ងាចល្មម។
" នៅម្តុំនេះមានម្ហូបចិនទេ!? " Jiaqiសួរឡើង
" មានប៉ុន្តែនៅក្រៅសាលា " នាងតបរួចចង្អុលទៅខាងឆ្វេងមាត់ទ្វារសាលារួចនិយាយបន្ត " ចេញពីទ្វារខាងនោះទៅមានម្ហូបចិនច្រើន "
" រំខាន់សិស្សច្បងមួយថ្ងៃហើយ ឥឡូវល្ងាចហើយដើរមើលមួយថ្ងៃក៏មិនទាន់បានញ៉ាំអី បើយល់ល្អទៅជាមួយគ្នាទៅខ្ញុំអញ្ចើញ! " និយាយរួចJiaqiងើបឡើងដើរចេញទៅតែម្តង ឯQinxuមិនទាន់ស្តាប់ច្បាស់អីផងក៏ដើរតាមគេទៅ ប្រៀបដូចជានាងនេះវិញទេដែលជាសិស្សថ្មី។
ទំរាំនឹកឃើញថាJiaqiនិយាយអី នាងក៏មកដល់ហាងអាហារ អង្គុយញុំអីជាមួយគេបាតទៅហើយ។
បរិយាកាសពេលនេះគឺស្ងប់ស្ងាត់Qinxuនាងក៏មិនដឹងនិយាយអីណាមួយនាងគេមិនមែនជាមនុស្សចូលនិយាយអីស្រាប់បានត្រឹមតែអង្គុយញ៉ាំបាយ រួចមើលគេបន្តិច។
" សិស្សច្បងរៀនវិញវិទ្យាល័យនៅខេត្តណាដែល!? " Jiaqiបំបែកបរិយាកាសនេះដោយសួរទៅកាន់Qinxuដែលកំពុងអង្គុយញ៉ាំ
" ខេត្តZhengzhou វិទ្យាល័យNO.1 Middle School Of Zhengzhou " Qinxuតបរួចញ៉ាំបន្ត
" ខ្ញុំក៏នៅខេត្តZhengzhouដែល ប៉ុន្តែរៀននៅវិទ្យាល័យHenan Experimental High School " Jiaqiតបរួចហុចទឹកឲ្យទៅនាង " ប្រយ័ត្នឆ្លួក "
" អរគុណ! " តបរួចបរិយាកាសក៏ប្រែមកស្ងប់ស្ងាត់វិញ ព្រោះទាំងនាងនិងJiaqiគឺជាមនុស្សមិនសូវចេះមាត់កដូចគ្នា
ញ៉ាំរួចJiaqiជូននាងមកកន្លែងស្នាក់វិញរួចទៅកន្លែងស្នាក់ខ្លួនវិញ។
Qinxuនាងមកដល់កន្លែងស្នាក់វិញមុខក្រហមញញឹមបិទមាត់មិនជិតទេ ខំទប់អារម្មណ៍នៅមុខJiaqiមួយថ្ងៃហើយ!
" MaJiaqi... Jiaqi... រីករាយដែលបានស្គាល់!!! "
នាងមានអារម្មណ៍នាងពេលនេះផ្កាយដែលបានត្រឹមតែមើលនោះវាគឺមកកាន់តែតនាងម្តងបន្តិចៗហើយ។