Introduce characters

566 79 36
                                    

Bibleអាយុ24ឆ្នាំជាកូនអ្នកមានម្នាក់ដែលប៉ាម៉ាក់របស់គេជាម្ចាស់ក្នុងក្រុមហ៊ុនអចលនទ្រព្យមួយដ៏ធំនៅក្នុងប្រទេសតែពួកគាត់បានទៅនៅបរទេស(USA)ហើយទុកអោយbibleនៅរៀននៅក្នុងប្រទេសថៃម្នាក់ឯង

Bibleគាត់ជាមនុស្សស្ងៀមស្ងាត់មិនសូវមាត់ក ហើយគាត់ក៏មិនសូវ មានមិត្តច្រើនដែរព្រោះថាគ្រាន់តែឃើញមុខគ្មានណាគេហ៊ាន ទៅនិយាយជាមួយទេ(មុខងាប់) មិត្តជិតស្និតរបស់គេមានតែ3នាក់ ប៉ុណ្ណោះគឺ Build Mile & Apo

ពួកគេរាប់អានគ្នាតាំងពីរៀននៅវិទ្យាល័យរហូតដល់ឥឡូវពួកគេរៀនឆ្នាំទី2ហើយក៏នៅតែរៀនជាមួយគ្នាដែរ។ Bibleគាត់ជាមនុស្សរៀនពូកែបានលេខល្អរហូតតាំងពីនៅតូចៗរហូតដល់ឥឡូវ

Buildអាយុ24ឆ្នាំជាកូនសាមញ្ញជនម្នាក់មិនជាមានអីណាស់ណាទេតែគ្រាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ជូនកូនអោយទៅរៀននៅសាលាល្អមួយ ប៉ាម៉ាក់Buildគាត់រស់នៅឯឈៀងម៉ៃ(Chiang Mai)ចំណែកឯងBuildគាត់មករស់ម្នាក់ឯង នៅទីក្រុងបាងកក(Bangkok)តាំងពីថ្នាក់ទី10ម៉្លេះព្រោះប៉ាម៉ាក់គាត់ចង់អោយគាត់រៀននៅសាលាល្អមួយទៅទីក្រុង

Buildជាមនុស្សរួសរាយរាក់ទាក់ពូកែលេងសើចតែខ្ជិលសាហាវ ខោអាវ2អាទិត្យអីបានបោកម្តងត្រូវមាត់bibleតែញ៉យព្រោះថាពេលអត់ខោអាវស្លៀកទៅខ្ចីbibleរហូតនឹង

គាត់រៀនក៏មិនសូវពូកែដែរបានត្រឹមតែម៉ាជាប់ៗពេលប្រឡងលួចមើល Bibleរហូតនឹង

ចំណែកMile&Apoពួកគេគឺជាគូសង្សារនឹងគ្នាស្រឡាញ់គ្នាងាប់ចោលតែឈ្លោះគ្នារហូតមួយអាទិត្យអីបែកគ្នា3ដងហើយឈ្លោះត្រូវៗបានbibleហើយនឹងBuildជួយសម្រួល

មិត្តភាពពួកគេទាំង4បានដើរទៅយ៉ាងរលូនអស់រយះពេល5ឆ្នាំហើយពួកគេបានចំណាយពេលនៅជាមួយគ្នាយ៉ាងសប្បាយ រីករាយដឹងចិត្តគ្នាទៅវិញទៅមកថាម្នាក់ណាចូលចិត្តអីមិនចូលចិត្តអី យល់ចិត្តគ្នាទៅវិញទៅមក តែមិត្តភាពរបស់ពួកគេនៅតែល្អឬក៏យ៉ាងណាមានតែចូលទៅអានភាគបន្តទាំងអស់គ្នា...........

...🦔...

You've reached the end of published parts.

⏰ Last updated: Jun 11, 2023 ⏰

Add this story to your Library to get notified about new parts!

Friend ZoneWhere stories live. Discover now