Bibleអាយុ24ឆ្នាំជាកូនអ្នកមានម្នាក់ដែលប៉ាម៉ាក់របស់គេជាម្ចាស់ក្នុងក្រុមហ៊ុនអចលនទ្រព្យមួយដ៏ធំនៅក្នុងប្រទេសតែពួកគាត់បានទៅនៅបរទេស(USA)ហើយទុកអោយbibleនៅរៀននៅក្នុងប្រទេសថៃម្នាក់ឯង
Bibleគាត់ជាមនុស្សស្ងៀមស្ងាត់មិនសូវមាត់ក ហើយគាត់ក៏មិនសូវ មានមិត្តច្រើនដែរព្រោះថាគ្រាន់តែឃើញមុខគ្មានណាគេហ៊ាន ទៅនិយាយជាមួយទេ(មុខងាប់) មិត្តជិតស្និតរបស់គេមានតែ3នាក់ ប៉ុណ្ណោះគឺ Build Mile & Apo
ពួកគេរាប់អានគ្នាតាំងពីរៀននៅវិទ្យាល័យរហូតដល់ឥឡូវពួកគេរៀនឆ្នាំទី2ហើយក៏នៅតែរៀនជាមួយគ្នាដែរ។ Bibleគាត់ជាមនុស្សរៀនពូកែបានលេខល្អរហូតតាំងពីនៅតូចៗរហូតដល់ឥឡូវ
Buildអាយុ24ឆ្នាំជាកូនសាមញ្ញជនម្នាក់មិនជាមានអីណាស់ណាទេតែគ្រាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ជូនកូនអោយទៅរៀននៅសាលាល្អមួយ ប៉ាម៉ាក់Buildគាត់រស់នៅឯឈៀងម៉ៃ(Chiang Mai)ចំណែកឯងBuildគាត់មករស់ម្នាក់ឯង នៅទីក្រុងបាងកក(Bangkok)តាំងពីថ្នាក់ទី10ម៉្លេះព្រោះប៉ាម៉ាក់គាត់ចង់អោយគាត់រៀននៅសាលាល្អមួយទៅទីក្រុង
Buildជាមនុស្សរួសរាយរាក់ទាក់ពូកែលេងសើចតែខ្ជិលសាហាវ ខោអាវ2អាទិត្យអីបានបោកម្តងត្រូវមាត់bibleតែញ៉យព្រោះថាពេលអត់ខោអាវស្លៀកទៅខ្ចីbibleរហូតនឹង
គាត់រៀនក៏មិនសូវពូកែដែរបានត្រឹមតែម៉ាជាប់ៗពេលប្រឡងលួចមើល Bibleរហូតនឹង
ចំណែកMile&Apoពួកគេគឺជាគូសង្សារនឹងគ្នាស្រឡាញ់គ្នាងាប់ចោលតែឈ្លោះគ្នារហូតមួយអាទិត្យអីបែកគ្នា3ដងហើយឈ្លោះត្រូវៗបានbibleហើយនឹងBuildជួយសម្រួល
មិត្តភាពពួកគេទាំង4បានដើរទៅយ៉ាងរលូនអស់រយះពេល5ឆ្នាំហើយពួកគេបានចំណាយពេលនៅជាមួយគ្នាយ៉ាងសប្បាយ រីករាយដឹងចិត្តគ្នាទៅវិញទៅមកថាម្នាក់ណាចូលចិត្តអីមិនចូលចិត្តអី យល់ចិត្តគ្នាទៅវិញទៅមក តែមិត្តភាពរបស់ពួកគេនៅតែល្អឬក៏យ៉ាងណាមានតែចូលទៅអានភាគបន្តទាំងអស់គ្នា...........
...🦔...
YOU ARE READING
Friend Zone
Short Storyជាមិត្ត តួបន្ទាប់បន្សំ មេអណ្តើក តួតំដរ អូនធ្វើបានទាំងអស់តែហេតុអ្វីក៏អូនមិនអាចធ្វើជាមនុស្សដែលបងស្រឡាញ់បាន ទំនាក់ទំនងរវាងមិត្តសម្លាញ់2នាក់រាប់អានគ្នារាប់ឆ្នាំ មានពេលវេលា ល្អជាមួយគ្នាយ៉ាងច្រើន យល់ចិត្តគ្នាទៅវិញទៅមកដឹងថាម្នាក់នោះចូលចិត្តអ្វីមិនចូលចិត្តអ...