Part1(អូនស្អាតដូចផ្កាយ)

944 91 19
                                    

ផ្ដើមរឿង~~~~

ពន្លឺភ្លើងភ្លឺត្រចះត្រចង់តាមដងផ្លូវនៅទីក្រុងបាងកកនាប្រទេសថៃ។ថ្វីត្បិតថានេះជាពេលយប់ពិតមែនតែគ្មានពាក្យទេថាងងឹតនោះតាមទីក្រុងគឺវាសម្បូរទៅដោយភ្លើងចម្រុះពណ៌ជាច្រើនតែគេដាក់អមតាមផ្លូវដើម្បីជាពន្លឺសម្រាប់មនុស្សគ្រប់គ្នាធ្វើដំណើរកម្សាន្តលេង។នៅសួនមួយកន្លែងដែលនៅកណ្ដាលទីក្រុងមានមនុស្សជាច្រើននាំគ្នាមកលេងសប្បាយមានទាំងចាស់ទាំងក្មេង អ្នកខ្លះមកជាគូរប្ដីប្រពន្ធ សង្សារ ឬក៏គូរដណ្ដឹង ចំណែកខ្លះវិញក៏មកជលក្ខណ:គ្រួសារដែលនាំកូនៗមកលេងឯមួយចំនួនតូចទៀតជាជនបរទេសដែលបានមកធ្វើដំណើរកម្សាន្តនៅទីនេះឯង។ យើងក្រលេកមកមើលគូរស្នេហ៌មួយគូរដែលកំពុងអង្គុយនៅបង់ម្ខាងនៃសួន ដោយរាងតូចបានផ្អែកក្បាលទៅនឹងស្មារបស់រាងក្រាស់ហើយដៃរាងក្រាស់ក៏អង្អែលសក់ដ៏រលើបរលោងនោះតិចៗកែវភ្នែកម្នាក់ៗគឺសម្លឹងមើលទៅផ្កាយជាច្រើននៅលើមេឃដែលរះយ៉ាងស្រស់ស្អាតនឹងបញ្ចេញពន្លឺពព្រិចមកដល់ភពផែនដី។

" អូនឃើញផ្កាយនោះទេ " Bible សួរទៅអ្នកជាសង្សារសំណប់ទាំងលើកដៃចង្អុលទៅផ្កាយពីរដែលរះនៅជិតគ្នានឹងបញ្ចេញពន្លឺភ្លឺជាងផ្កាយដទៃទៀត។

( Bible wichapas sumettikul មានអាយុ25ឆ្នាំ កម្ពស់1:80(បោកទេ) ជាCEO របស់ក្រុមហ៊ុនមុខជំនួញធំមួយប្រចាំប្រទេសថៃ មានរូបរាងសង្ហារ ឆ្លាត ពូកែ មុឺងម៉ាត់ ថែមទាំងជាកូនអ្នកមានថែមទៀត ស្រីៗតែងតែប្រាថ្នាចង់បានគេមកជាគូរគ្រប់ៗគ្នា តែថាគួរឲស្ដាយគេមានម្ចាស់រួចទៅហើយ)

" ហុឹម វាស្អាតណាស់ " Build និយាយទាំងមើលទៅផ្កាយទាំងអស់នោះដោយស្នាមញញឹមយ៉ាងទន់ភ្លន់។

( Build jakapan puttha មានអាយុ24 កម្ពស់ 1:76 ជាកូនអ្នកក្រីក្រដែលរស់នៅជាយក្រុងបាងកក(ញុមចេះដាក់ៗទៅទេណា)បៀវជាមនុស្សស្លូតបូត ស្អាត ឆ្លាត ពូកែ ទោះបីថាគ្រួសារខ្លួនក្រីក្រីក្ដីតែបៀវគឺបានរៀនចប់ចុងចប់ដើមហើយសព្វថ្ងៃក៏ត្រូវជាលេខានឹងជាសង្សាររបស់bibleដូចគ្នា )

" ស្អាតចាញ់អូននោះទេ " Bible និយាយទាំងសើចតិចៗហើយមើលមុខBuildចំណែកអ្នកខាងនោះគ្រាន់ឮចឹងមុខឡើងក្រហមងាំងតែម្ដង><

ប្រពន្ធឥតខាន់ស្លា💐🥀Where stories live. Discover now