តុកៗតុក......
" ចាន់ !! បេីកទ្វារអោយបងបន្តិចមក " រាងក្រាស់បានគោះទ្វាបន្ទប់ នឹងសុំអង្វរអោយរាងតូចបេីកទ្វារអោយខ្លួន
"............. " គ្មានសម្លេងឆ្លើយតប
" ចាន់ លឺបងហាវទេ? " អីុបូដោយមិនលឺសម្លេងឆ្លើយតប ក៏រាងភ័យបន្តិចដែរ
" អោយបងសុំទោសផង រឿងកាលពីរយប់មិញ បងមិនបានតាំងចិត្តធ្វើបែបនឹងទេ ក៏ព្រោះតែពេលនោះបងគិតអីមិនចេញថែមទាំងបែកអារម្មណ៍ទៅធ្វេីគំនិតឆ្គួតៗដាក់អូន ទេីបក្លាយទៅជាបែបនឹង សូមអូនលេីកលែងទោសអោយបងម្ដងចុះ បងសុំអង្វរណ៎ាចាន់.......... " អីុបូបាននិយាយរៀបរាប់កំហុសរបស់ខ្លួនយ៉ាងហូរហែ ព្រមទាំងសុំអោយរាងតូចលេីកលែងទោសអោយខ្លួនថែមទៀត
" ហឹុក~ហឹុក~ចេញទៅ!! ខ្ញុំមិនចង់ស្ដាប់ការបកស្រាយរបស់លោកទៀតទេ វ៉ាងអីុបូ " ចាន់ស្រែកពីរក្នុងបន្ទប់ឡេីងលឺ នឹងដេញអោយរាងក្រាស់ចេញ
" បងនឹងមិនចេញទៅណាទាំងអស់ ដរាបណាអូនមិនទាន់លេីកលែងទោសអោយបង អូនចង់អោយបងធ្វើអ្វីក៏បានដែរ បងព្រម នឹងធ្វេីតាមអូនទាំងអស់មិនថាអ្វីក៏ដោយ អោយតែអូនព្រមលេីកលែងទោសអោយបង " អីុបូ
" ខ្ញុំនឹងមិនលេីកលែងទោសអោយលោកទេ បេីលោកមិនចេញ ចឹងក៏ធ្វើជាខ្មោចយាមមុខបន្ទប់ខ្ញុំទៅ " ចាន់
" បាន បងនិងចាំនៅទីនេះ រហូតដល់អូនព្រមលេីកលែងទោសអោយបង " អីុបូ
តាមការពិតទៅ ចាន់មិនមែនជាមនុស្សចិត្តដាច់អីទេ គ្រាន់តែនាយចង់អោយអីុបូដឹង នឹងយល់ នៅអារម្មណ៍ដែលសុំអង្វរគេហេីយតែគេមិនព្រមស្ដាប់សម្ដីនឹងស្ដាប់ការនិយាយរបស់ខ្លួន មិនត្រឹមប៉ុណ្ណឹង នៅយកការសុំអង្វរអ្នកដទៃមកលេងសេីច ដូចជាពេលយប់មិញអញ្ចឹង ចាន់ខំទទួចសុំអង្វរអីុបូ អោយឈប់បន្តធ្វើរឿងស្មោគគ្រោកទាំងនោះ ប៉ុន្តែសម្រាប់អីុបូវិញ គឺមិនស្ដាប់នោះទេ ជាហេតុនេះហេីយទេីបចាន់ខឹងអីុបូខ្លាំងយ៉ាងនេះ
កន្លងទៅជិត2hហេីយ រាងក្រាស់នៅតែមិនព្រមទៅណា នាយអង្គុយចាំរាងតូចនៅមុខបន្ទប់រហូតដល់គេងលក់