ផ្តើមរឿង

56 3 0
                                    

ផាក ជីមីន អាយុ26ឆ្នាំ ជាកូនប្រុសតែម្នាក់គត់របស់ត្រកូលផាកនិងជាអ្នកបន្តវេនក្រុមហ៊ុនផាកគ្រុបរបស់ប៉ាគេផងដែរ។នាយជាមនុស្សដែលចូលចិត្តដើរលេង រកស្រីផឹកស្រា សប្បាយហ៊ឺហារ ចាយលុយឪពុកតែលើការផឹកសុីមិនខ្វល់ពីរឿងការងារក្រុមហ៊ុនមិចទេ ចរិតរឹងរូស មានៈ ចង់បានអីត្រូវបានដូចចិត្តដល់ថ្នាក់ប៉ាម៉ាក់គេនិយាយលែងបានទៅហើយព្រាននារីរកលេខដាក់គ្មាន។

ផាក ជីមីនជាមនុស្សចិត្តក្តៅ ឆេវឆាវ តែចរិតនេះនៅជាមួយនាយមិនបានយូរទេបន្ទាប់ពីនាយបានជួបជាមួយនារីដែលម៉ាក់ប៉ានាយបានផ្សំផ្គុំឲ្យនាយតាំងពីនាយនៅក្មេងមកម្ល៉េះ។
«ឈប់រំឮកពីនាងគូដណ្តឹងស្អីគេនោះ ឲ្យខ្ញុំឮទៀតទៅលោកប៉ា»
«យើងនិយាយតឿនឯងព្រោះមិនចង់ឲ្យឯងភ្លេចខ្លួនថាឯងមានគូដណ្តឹងរួចហើយ ឯងក៏គួរតែឈប់ទាក់ទងពួកស្រីៗនោះទៀតទៅ»...

ឆយ យ៉ូនជី អាយុ23ឆ្នាំ ជាកូនស្រីច្បងនៃគ្រួសារត្រកូលឆយកូនស្រីសំណព្វចិត្តរបស់លោកម្ចាស់ឆយ។ នាងមានប្អូនប្រុសម្នាក់ឈ្មោះ ឆយ យ៉ូនជុន អាយុប្អូននាងតែ2ឆ្នាំប៉ុណ្ណោះ គេជានិស្សិតរៀនខាងវេជ្ជសាស្ត្រ គេខំប្រឹងរៀនណាស់មិនដែលឲ្យប៉ាម៉ាក់គេហត់និយាយឡើយ ឥឡូវនេះគេរៀនឆ្នាំទី4ហើយ។ឆយ យ៉ុនជី ជាមនុស្សស្រីដែលឆ្លាត ឈ្លាសវៃ ចំណេះខ្ពង់ខ្ពស់និងជាមនុស្សស្រីដែលចេះបត់បែនតមកាលៈទេសៈ តែនាងជាមនុស្សចូលចិត្តលាក់អារម្មណ៍ខ្លួនឯង ចរិតរបស់នាងគ្មាននរណាអាចស្មានដឹងក្រៅពីប្អូនប្រុសរបស់នាងទេព្រោះគេនិងប្អូនប្រុសគេស្រឡាញ់គ្នាខ្លាំងណាស់ មិនតែប៉ុណ្ណោះនាងក៏ទើបតែបញ្ចប់ការសិក្សាពីអាមេរិចមកផងដែរដើម្បីមកជួយមើលការងារក្រុមហ៊ុនប៉ារបស់នាង។

យ៉ូនជីស្អប់មនុស្សប្រុសចរិតដូចជីមីនណាស់ តែក៏ត្រូវចាស់ទុំជាប់មាត់ជាមួយគ្នាផ្សំផ្គុំនាងជាមួយនាយម្នាក់នោះ។
«កូនមិនព្រមភ្ជាប់ពាក្យជាមួយមនុស្សប្រុសឈ្មោះផាក ជីមីនស្អីគេនោះទេអ្នកម៉ាក់»
«ទោះជាយ៉ាងមិចក៏ដោយកូនមិនព្រមមិនបានទេ ម៉ាក់និងប៉ាកូនជាប់មាត់ជាប់សម្តីនិងលោកផាករួចហើយ»...

ប្រទេសកូរ៉េខាងត្បូង

#ភូមិគ្រឹះត្រកូលផាក

នាយកម្លោះផាកជីមីនកំពុងឈររៀបចំចងក្រវ៉ាត់កឆ្លុះមើលរូបរាងខ្លួននៅក្នុងកញ្ចក់ព្រមទាំងហួច ទំនងជាសប្បាយចិត្តដល់ហើយ។
តុកៗតុកៗ
«អ្នកប្រុសតូច លោកម្ចាស់ចាំនៅតុអាហារចា៎»សម្លេងអ្នកបម្រើពញ្ញាក់ប្រសាទអ្នកដែលនៅខាងក្នុងនោះ
«យើងទៅហើយ»នាយក៏តបទៅវិញទាំងទឹកមុខធុញទ្រាន់បាត់អស់អារម្មណ៍ល្អៗមិញ

#ជាន់ខាងក្រោម

ជីមីនដើរចុះមកសម្តៅទៅតុអាហារដែលឃើញឪពុកខ្លួនកំពុងអានកាសែតនិងលើកពែងកាហ្វេមកជិបបន្តិច
«មកហើយហេស៎អាកូនជើងល្អ»លោកផាកសម្លឹងមុខកូនទាំងសើចបន្តិច
«ប៉ាហៅកូនម្នាក់នេះឲ្យពិរោះមួយថ្ងៃបានទេ?»នាយសម្លឹងទៅឪពុកខ្លួនទាំងទឹកមុខធុញទ្រាន់
«អ្នកប្រុសតូច ព្រឹកនេះពិសាអ្វីដែរចា៎»ស្របពេលឪពុកកូនកំពុងសម្លឹងមើលមុខគ្នានោះអ្នកបម្រើក៏សួរទៅនាយ
«យកកាហ្វេនិងនំប័ុងដូចរាល់ដងមក»
ពេលកំពុងតែញ៉ាំអាហារពេលព្រឹកសម្លេងទូរស័ព្ទជីមីនក៏រោទ៍ឡើង
ទីងៗទីងៗ
នាយក៏លើកមកទាំងញញឹមហើយនិយាយយ៉ាងផ្អែម
«អាឡូ បេប៊ី»ជីមីននិយាយទាំងមិនខ្វល់ពីវត្តមានក្រសែរបស់ឪពុកខ្លួនបន្តិចសោះ
«បងមីនហា៎ កុំភ្លេចមកយកអូនទៅសបភីងផងណា៎»សម្លេងមនុស្សស្រីបន្លឺចេញពីទូរស័ព្ទ នាងនិយាយញិញ៉ក់ដាក់ជីមីន
«បាទៗបេប៊ី ចាំបងទៅយកណា៎បេប៊ី»
«ចាៗ ស្រឡាញ់បងមីនជាងគេ»
ជីមីនបម្រុងងើបចេញពីតុអាហារ តែក៏ត្រូវប៉ាគេឃាត់
«នែ៎! ជីមីនឯងល្មមចោលចរឹកព្រាននារីរបស់ឯងចោលទៅ ឯងមានគូដណ្តឹងហើយ»លោកផាកនិយាយតឿនកូន
«គូដណ្តឹងមិនដែលឃើញមុខផង ចាំឃើញមុខចាំកែក៏បានដែរប៉ា ខ្ញុំទៅហើយ»ជីមីនដើរចេញទៅ
«កូននេះ»

Admin Taeemoo 💜🍄

មន្តស្នេហ៍គូដណ្តឹង 🌷✨Where stories live. Discover now