#ប្រទេសកូរ៉េខាងត្បូង
ពេលព្រឹកយ៉ាងរីករាយនៃគ្រួសារត្រកូលឆយដែលកំពុងស្រស់ស្រូបអាហារពេលព្រឹករួមតុជាមួយសមាជិកគ្រួសារ។ លោកម្ចាស់ឆយដែលជាមេគ្រួសារកំពុងមើលកាសែតទាំងអារម្មណ៍ស្រស់ស្រាយ
«ម៉ែដោះ កូនជុនចុះមកឬនៅ?»បន្តិចក្រោយគាត់ក៏បានសួរទៅម៉ែដោះពីកូនប្រុសរបស់គាត់
«អូ អ្នកប្រុសតូចចុះមកជាមួយអ្នកស្រីល្មមលោកម្ចាស់»ម៉ែដោះតបទៅកាន់លោកម្ចាស់ឆយវិញ
«មកញ៉ាំអាហារពេលព្រឹកមកកូនជុន ប្រពន្ធសម្លាញ់»លោកឆយនិយាយឡើង
«លោកប៉ាហៅអ្នកម៉ាក់ផ្អែមដល់ហើយន៎»យ៉ុនជុននិយាយឡើងទាំងញញឹម
«ចេះច្រណែនទៀតកូនមួយនេះ»អ្នកស្រីឆយតបទៅវិញទាំងគ្រវីក្បាលសមាជិកគ្រួសារក៏ញ៉ាំអាហារពេលព្រឹកទាំងសេចក្តីសុខតែបន្តិចក្រោយមកទូរស័ព្ទរបស់យ៉ុនជុនក៏រោទិ៍ឡើង
ទីងៗទីងៗ
«អាឡូ បងស្រីជាទីស្រឡាញ់»ដឹងថាជាអ្នកណាខលមកហើយយ៉ុនជុននិយាយឡើងទាំងញញឹមខ្ចឹប
«និយាយផ្អែមដល់ហើយន៎ប្អូនប្រុសបង»សម្លេងមនុស្សស្រីដែលជាបងស្រីក៏តបទៅប្អូនវិញ
«បងខលមកនេះមានការអីមែនទេ?»យ៉ុនជុនសួរទៅកាន់បងស្រី
«អរ បងចង់ប្រាប់ឯងបងទៅកូរ៉េវិញហើយប្រហែលជាថ្ងៃនេះឯង»យ៉ូនជីប្រាប់ទៅប្អូនប្រុស
«មែនហ៎ បងស្រី សប្បាយចិត្តដល់ហើយដែលបងត្រឡប់មកវិញ»យ៉ុនជុននិយាយទាំងសប្បាយចិត្តញញឹមជាប់
«ឯងនៅក្បែរលោកប៉ាអ្នកម៉ាក់ទេ ឲ្យបងនិយាយជាមួយពួកគាត់បន្តិចមក»យ៉ូនជីសួរទៅប្អូនប្រុស
«លោកប៉ា បងស្រីចង់និយាយជាមួយលោកប៉ា»យ៉ុនជុនក៏ហុចទូរស័ព្ទទៅលោកម្ចាស់ឆយ
«អាឡូ កូនស្រីប៉ា»លោកម្ចាស់ឆយនិយាយទាំងសម្លេងផ្អែមស្រទន់
«កូននឹកលោកប៉ាដល់ហើយ ឮសម្លេងលោកប៉ាបែបនេះកូនកាន់តែនឹក តែមិនអីទេបន្តិចទៀតបានជួបលោកប៉ានិងអ្នកម៉ាក់វិញហើយ»សម្តីស្រីតូចយ៉ូនជីតបទៅអ្នកជាឪពុកទាំងអារម្មណ៍សប្បាយចិត្ត
«នេះកូនត្រឡប់មកកូរ៉េវិញថ្ងៃនេះមែនទេ កូនជី?»លោកប៉ាយ៉ូនជីនិយាយទាំងភ្ញាក់ផ្អើល
បន្ទាប់ពីឮកូនស្រីនិយាយថាមកកូរ៉េវិញថ្ងៃនេះ លោកឆយក៏បើកvideo callវិញព្រោះចង់ឃើញមុខកូនស្រីជាទីស្រឡាញ់ខ្លួន
«បានឃើញមុខលោកប៉ាបែបនេះរឹតតែចង់ឆាប់ទៅកូរ៉េទៀតហើយ លោកប៉ា អ្នកម៉ាក់ អូនជុន គ្រួសារយើងជិតបានជុំគ្នាវិញហើយ កូនសប្បាយចិត្តខ្លាំងណាស់» សម្តីយ៉ូនជីនិយាយទាំងសប្បាយឥតឧបមា ក្រោយពីខ្លួនមករៀននៅបរទេសអស់ជាច្រើនឆ្នាំ
«អញ្ចឹងប៉ាម៉ាក់និងយ៉ុនជុនទៅរៀបចំទទួលកូនស្រីប៉ាត្រឡប់មកផ្ទះយើងវិញ»
«ចា៎ស លោកប៉ា ជម្រាបលាលោកប៉ាអ្នកម៉ាក់» Video call ក៏ត្រូវបានបញ្ចប់រវាងយ៉ូនជីនិងគ្រួសារ#ប្រលានយន្តហោះ Incheon
ក្រោយពីធ្វើដំណើរយ៉ាងយូរមកពេលនេះយ៉ូនជី បានមកដល់ប្រទេសកូរ៉េវិញហើយ ស្រីស្រស់បានអូសវ៉ាលីរបស់ខ្លួនយ៉ាងរំភើបព្រោះជិតបានជួបគ្រួសារ របស់នាង កំពុងតែអូសវ៉ាលីបណ្តើរ សប្បាយចិត្តបណ្តើរ
ស្រាប់តែមានបុរសម្នាក់ដើរមកប៉ះនាង ធ្វើឲ្យនាងខឹងតែម្តង(មិនឲ្យខឹងមិចធ្វើខូចអារម្មណ៍គេអស់😑)
«នែ៎ លោកដើរមិនមើលមនុស្សទេហេស៎?»រាងតូចស្រែកថាឲ្យបុរសម្នាក់នោះយ៉ាងកាច
«នាងនិងហើយដែលមិនចេះមើលខ្លួនឯង មកដើរកណ្តាលផ្លូវ ផ្លូវខាងកៀនៗមិចមិនដើរ»បុរសម្នាក់នោះក៏តបទៅរាងតូចវិញ ដូចខ្លួនគេមិនខុសអីសោះ
«លោកនិងហើយដែលគ្មានភ្នែកទេហេស៎ ផ្លូវកៀនៗមិចក៏មិនដើរ មកដើរកណ្តាលផ្លូវឲ្យប៉ះខ្ញុំអី»យ៉ូនជីឌឺទៅបុរសម្នាក់នោះវិញដោយខ្លួននាងមិនបានខុស
បុរសម្នាក់នោះក៏ដោះវ៉ែនតារបស់ខ្លួនចេញ ដោយឮសម្តីរបស់ស្រីតូចថាឲ្យនាយគ្មានភ្នែក ព្រមទាំងសម្លឹងទៅតួស្រីយើង
«ខ្ញុំមានភ្នែកណា៎អ្នកនាង»នាយក៏តបទៅវិញ
«មកពីភ្នែកលិបៗតូចៗបែបនេះសោះ ទើបដើរមកប៉ះខ្ញុំ មិនអីទេខ្ញុំមិនប្រកាន់លោកទេ ព្រោះខ្ញុំមិនដឹង»យ៉ូនជីនិយាយទាំងសើចពីភ្នែករបស់ប្រុសម្នាក់នោះ យ៉ូនជីអូសវ៉ាលីដើរចេញទាំងសើច ទុកឲ្យប្រុសម្នាក់នោះនៅឈរខឹងតែឯង។Admin Taemoo 🐬🌊💜
YOU ARE READING
មន្តស្នេហ៍គូដណ្តឹង 🌷✨
Romantikស្នេហាដែលកើតចេញពីការផ្សំផ្គុំរបស់ចាស់ទុំទាំងសងខាងរវាងមនុស្សប្រុសស្រីពីរនាក់ដែលមិនធ្លាប់ជួបគ្នាពីមុនមកសោះ ថាតើវាទៅជាយ៉ាងណា? តើគេទាំងពីរនាក់អាចស្រឡាញ់គ្នាទេ? > > ទាំងអស់នេះមាននៅក្នុងរឿង"មន្តស្នេហ៍គូដណ្តឹង"🌷✨ ផាក ជីមីន & ឆយ យ៉ូនជី 💞🧸