///បន្តិចទៀតអូននឹងដឹង///

2 0 0
                                    

បន្ទាប់ពីខឹងអស់ចិត្តហើយjungkookក៏បានឡើងទៅមើលlisaនៅឯខាងលើ
+ក្នុងបន្ទប់
<<អូនយ៉ាងមិចហើយ>>
<<លែងឈឺហើយ>>មុខនាងពេលនេះឡើងស្លេកហើយ
<<ហឹម ជាំដៃធំណាស់>>នាយឃើញហើយឈឺជំនួសនាង
<<បងស្រីអូនទៅវិញបាត់ហើយមែនទេ>>
<<នៅនាងស្រីនោះបងស្រីទៀតហេស៎គេធ្វើបាបប៉ុននឹងហើយមិនរៀងទៀត??>>
<<តែគាត់ជាបងស្រីអូនទោះយ៉ាងក៏នៅជាបងស្រីដដែល អូនដឹងថាគាត់ស្អប់អូនគាត់មិនដែលចូលចិត្តអូនតាំងពីតូចមកម្លេះហើយពេលនេះអូនយកមនុស្សដែលគាត់ស្រឡាញ់ទៀត>>
<<អឹម បងសួរអូនមួយ>>
<<សួរមកចុះ>>
<<អូនស្រឡាញ់បងដែលទេដែលគិតថាចង់រៀបការបែបនេះដែលទេ?>>
<<អូនស្លាញ់បងតែបន្ទាប់ពីដឹងថាបងស្រីអូនមានទំនាក់ទំនងជាមួយបងមកអូនក៏រៀនកាត់ចិត្តដែលតែហាមមិនបានណាមួយប៉ាក៏គាត់ចង់អោយរៀបការចឹងហើយអូនក៏ព្រមទៅ>>
<<ចឹងទេហ៎>>
<<ចាស៎>>
<<អូនអាចនិយាយរឿងខ្លះប្រាប់បងបានទេទាក់ទងនឹងបងស្រីអូន>>
<<បាន អូននិយាយហើយកុំស្អប់គាត់អី>>នាងតូចអោបដៃ
<<បងមិនប្រាកដ និយាយមក>>
<<បងស្រីអូនបានខូចខ្លួនហើយ មនុស្សដែលទាក់ទងគាត់ទាំងអស់បន្ទាប់ពីដឹងចរិករបស់គាត់ហើយគេសុំបែក តែដល់ពេលមួយរយៈក្រោយមកគាត់ក៏បានទាក់ទងជាមួយបងហើយក៏យករឿងនេះទៅប្រាប់ប៉ា ដល់ពេលប៉ាដឹងគាត់មិនចង់អោយបងខូចអនាគតនោះទេចឹងហើយបានជាគាត់អោយអូនធ្វើជាកូនក្រមុំជំនួសវិញ គាត់តែងធ្វើអោយម៉ាក់ពិបាកចិត្តមករហូតពេលខ្លះមិនដែលចូលផ្ទះនោះទេ យូរៗទៅបាត់មួយខែពេលមកវិញបានជួបមនុស្សប្រុសថ្មីចឹងទៅពេលខ្លះបាត់មួយអាទិត្យ>>
<<អូនដែលស្អប់បងស្រីទេ>>
<<អត់ទេ>>ចម្លើយរបស់នាងគឺអត់ទោះបងស្រីនាងអាក្រក់យ៉ាងណាក៏ដោយ
<<ហឹម អូនចិត្តធ្ងន់ណាស់គួរតែអរគុណប៉ាក្មេងទេដែលរើសកូនប្រសារល្អអោយបង>>នាយនិយាយហើយញញឹមចាប់ដៃlisaតិចៗ
<<អូនមិនល្អគ្រប់10នោះទេ>>នាងសប្បាយចិត្តដែលលឺបែបនេះតែគ្រាន់តែវាមិនដល់ថ្នាក់10នោះទេត្រឹម 7 8 អីអស់ហើយ
<<សម្រាប់បងអូនល្អគ្រប់គ្រាន់ហើយ គេងទៅ>>
<<អឹម>>នាងតូចងួកក្បាល
<<បងទៅក្រៅមួយភ្លែតណា>>
<<កុំទៅយូរពេកណាអូនខ្លាច>>
<<បាត>>នាយនិយាយហើយក៏ដើរចេញមកចំណតឡានរួចក៏និយាយទូរស័ព្ទជាមួយអ្នកណាក៏មិនដឹង ឃើញតែមាត់ ជីបអូចៗ🙃 ពេលនិយាយចប់ហើយនាយក៏បើកឡានចេញទៅ។
<<គេទៅចោលខ្ញុំទៀតហើយ>>នាងតូចនិយាយទាំងមុខស្អុយប៉ែល រួចនាងក៏ងើបដើរតម្រង់ទៅសួនផ្កាខាងក្រោយដែលពោពេញទៅដោយផ្កា លីលី វាមានខ្លិនក្រអូបណាស់នាងចូលចិត្តផ្កាប្រភេទនេះណាស់ហេតុអីក៏មាននៅក្នុងភូមិគ្រិះអ្នកណាជាអ្នកដាំវា?
<<ហឹម ក្រអូបណាស់>>នាងមកអង្គុយទីនេះមានអារម្មណ៍ថាស្រស់ស្រាយ នឹងបានលំហែលខួរក្បាលខ្លះដែល
នាងតូចបានអង្គុយនឹងមើលទេសភាពនៅទីនោះប្រហែលមួយសន្ទុះធំដែល ឡានសេរឯទំនើបមួយគ្រឿងបានជិះចូលមក វាគ្មានអ្នកណាក្រៅពីលោកប្ដីនោះទេ។
Jungkookបានឡើងមកដល់បន្ទប់តែក៏បាត់ស្រមោលនាងតូចអោយឆឹង
<<ម៉ែដោះមានឃើញlisទេ>>
<<ចាស៎គាត់នៅឯសួនផ្កាឯណោះអ្នកប្រុសតូច>>
<<បាតអរគុណ>>នាយនិយាយហើយក៏ដើរទៅសួនផ្កាខាងក្រោយភូមិគ្រិះបាត់,,,,
<<lisaអូននៅឯណា>>
<<អូននៅត្រង់នេះ>>lisaបានស្រែកព្រោះដៃឈឺលើកមិនកើតទេ
<<អឹម អូនមកម្នាក់ឯងបែបនេះមិនល្អទេ>>
<<ហឹម នៅខាងក្រោយភូមិគ្រិះតាស៎ អូនមកអង្គុយតែមួយភ្លែតអីទៅវិញហើយ
<<ចឹង ដៃអូននៅឈឺដែលទេ>>
<<បាត់ឈឺហើយបងកុំបារម្ភអីស្នាមជាំនេះយូរៗទៅវាបាត់ហើយ>>នាងខំនិយាយកុំអោយនាយស្អប់បងស្រីនាង(ហឹមមម អាគេធ្វើបាបប៉ុននឹងហើយនៅគិតបងស្រីទៀត បើអាញ់វិញហា៎ផ្កាប់ចានបាត់ហើយ☺👉👈)
<<អូនខំការពារនាងយ៉ាងនេះហេ៎មិនគិតខ្លួនឯងទេ បើបងមិនចូលទៅជួយប្រហែលវាជះខ្លាញ់ជិតនោះដាក់អូនហើយ>>នាយឃើញព្រោះពេកនាងចាប់ដៃហើយប្រុងនឹងទាញឆ្នាំងជិតនោះយកមកចាក់ដាក់lisa
<<មែនហើយ>>នាងនិយាយហើយអន់ចិត្តនឹងបងស្រីម្នាក់នេះយ៉ាងខ្លាំង
<<អូនចង់សងសឹកទេ>>នាយសួរដោយសម្លឹងមុខនាង
<<ទេ រឿងវាចប់ហើយតែបើគាត់នៅតែបែបនឹងទៀតអូនអស់ទ្រាំហើយ>>
<<បងតាមអូន>>
Lisaនាងញញឹមពីដំបូងនាងគិតថាjungkookនឹងស្អប់នាងដែលមករៀបការជំនួសបងស្រីនាងតែមានឯណាស្រឡាញ់នាងជាអ្វីទៀត សឹងតែមិនជឿនៅនឹងភ្នែកទៅហើយ^_^
<<អូនសួរបងមួយបានទេ?>>
<<ហឹម បានអូនចង់ប៉ុន្មានក៏បាន>>
<<បងស្អប់អូនទេដែលអូនមកជំនួសកន្លែងកូនក្រមុំរបស់បង>>
<<អត់ទេ មានតែអរគុណដែលអូនចូលក្នុងជីវិតបងមិនអោយបងជួបមនុស្សស្រីបែបនឹងទៅវិញទេ>>
<<អូនចង់សុំទោសបងស្រី>>នាងអោនមុខចុះ
<<ហឹមមតាមអូន>>នាយនិយាយហើយដើរចាកចេញទៅខាងលើទៅ នាយអន់ចិត្តនឹងស្រីម្នាក់នេះណាស់គេធ្វើបាបនាយខំជួយហើយមិនគិតពីនាយបែលជាចង់សុំទោបងនាងទៅវិញ
<<បងទៅណា>>នាងតូចដើរតាមពីក្រោយ នាយមិនមាត់ទេគិតតែពីដើរ <<jungនិយាយជាមួយអូនបន្តិចមកណា>>នាងតាមអង្វរគេ
........នៅតែគ្មានការឆ្លើយតប <<ហឹក jung>>នាងតូចពេលនេះចង់យំហើយលួងហើយមិនបាត់ខឹងទៀត/រឹកច្រើន🙃👏/
.........
ដើរដល់បន្ទប់នាយចូលទៅងូតទឹកព្រោះតែក្ដៅស្អុះ(អឺ សរសេរដូចឆ្កួតមិចទេអាញ់😑😑😑)
ឯlisaវញនាងអង្គុយចាំគេចេញមកវិញ មួយសន្ទុះក្រោយមកនាយសង្ហារក៏ចេញមកវិញជាមួយនឹងអាវវែងខោខ្លី។
<<jungហា៎ព្រមនិយាយជាមួយអូនបន្តិចមកណា>>នាងល្អិតនៅតែអង្វរគេដដែល <<បងឈប់ស្រឡាញ់អូនហើយហ៎>>នាងខំប្រឹងនិយាយទោះដឹងថាគេមិនតបក៏ដោយ <<ហឹម អូនខុសអីមែនទេឥឡូវអោយអូនធ្វើយ៉ាងមិចអោយបងឈប់ខឹង>>នាងតូចដោយលួងគេមិនបាត់ក៏ចូលទៅងូតទឹកដែលព្រោះក្ដៅដូចគ្នា នាងតូចចូលរាងយូរដែល ពេលចេញមកវិញជាមួយនឹងរូបពណ៌សរស្ដើងមួយយ៉ាងស្អាតតែវាជាពេលថ្ងៃនោះទេ។នាយសង្ហារសម្លឹងមើលយ៉ាងមិនព្រិចភ្នែកហើយក៏ដើរទៅកន្លែងការងារធ្វើដូចនាងមិនមែនមនុស្ស🙄
<<ហីយ៉ា ហើយកាលបានបងឈប់ខឹងអូន>>នាងតូចដើរទៅអង្គុយលើភ្លៅគេចាត់ទុកថាជាការលួងលោម...
<<ចុះពីបងទាន់បងទប់អារម្មណ៍ខ្លួនឯងជាប់>>នាយនិយាយដោយខំសម្ដែង តាមពិតនាយក្ដៅមុខភាយៗដែលនឹងហា៎ ព្រោះរបស់គេប៉ះនឹងនឹងរបស់ពិសេសរបស់នាងតូច~~
<<បងនិយាយមកថាហេតុអីខឹងអូន>>នាងតូចអោនចូលចន្លោះកគេ
<<ហេតុអីអូនកាន់ជើងគេម្លេះបងខំមកជួយអូនបែលជាអូនទៅអាណិតនឹងសុំទោសបងស្រីអូនទៅវិញ>>នាយតបទៅវិញទាំងអន់ចិត្ត
<<ហឹម អូនសុំទោសអូនស្លាញ់បងមិនដែលស្អប់ឫខឹងបងឡើយបើបងអាក្រក់ដាក់អូនតែអូនគ្រាន់អាណិតគាត់ពិតមែន>>
<<សុំទោសចឹងហេ៎ បងមិនព្រមដាច់ខាត>>
<<បងចង់បានអីវិញចុះ>>
<<អូនអោយឫទេ>>នាយសម្លឹងមុខនាង
<<ហឹម បងចង់បានអីអូនអោយទាំងអស់>>នាងតូចនិយាយមិនចង់គិតច្រើននោះទេតែនរណាទៅដឹងថាគេចង់បានអ្វីនោះ
<<កូនបងឃ្លានហើយចឹងចាប់ផ្ដើមទៅ>>នាយនិយាយទាំងលើកបីអ្នកដែលអង្គុយច្រកគាវនោះ
<<អេស៎ តែបងទឹមញាំបាយហើយនឹង>>នាងមិនយល់អ្វីដែលនាយនិយាយនោះទេ
<<បន្តិចទៀតអូននឹងដឹង>>
(ចង់ធ្វើអីកូនស្រីខ្ញុំទៀតហើយនឹងប្រូ*_*)




រឿង ~ភរិយាជំនួស~Where stories live. Discover now