បង្ខំ🔞

10.6K 206 1
                                    

[ផ្ដើមរឿង]

* ផាំង!!* សម្លេងស្នូរកាំភ្លើងបានលាន់ឮកងរំពងពេញភូមិគ្រឹះគីមដែលស្ថិតនៅជាយក្រុងសេអ៊ូលដោយដៃរបស់ចន ជុងហ្គុកដែលមាននាមជាម៉ាហ្វៀដ៏មានអំណាចនៅលំដាប់ជួរមុខ

«លោកចន!...»អ្នកស្រីគីមនឹងលោកគីមពោលឡើងយ៉ាងភ្ញាក់ផ្អើលនៅពេលឃើញជុងហ្គុកនឹងកូនចៅជាច្រើននាក់ដើរសម្ដៅមកកាន់តែជិតពួកគាត់

«យើងមកទាមទារគ្រប់យ៉ាងដែលពួកឯងធ្លាប់ជំពាក់យើង»ជុងហ្គុក ពោលឡើងដោយសម្លេងត្រជាក់ស្រេបធ្វើឲមនុស្សដែលមានវយ័ច្រើនជាងខ្លួនភយ័រឹងដៃរឹងជើងធ្វើអីមិនត្រូវ

«លោកនិយាយពីអីនឹងខ្ញុំមិនយល់ទេ ខ្ញុំដូចជាមិនធ្លាប់មានអ្វីពាក់ពន្ធ័នឹងគ្នាឡើយ»លោកគីម

«មាន...បំណុលម្យ៉ាងដែលលោកជំពាក់យើងហើយមិនមែនជាបំណុលដែលត្រូវសងធម្មតាឡើយគឺត្រូវសងជីវិតទាំងគ្រួសាររបស់លោកទើបវាអាចរួចគ្នា»ជុងហ្គុក

«នេះលោកចន...ខ្ញុំកាន់តែមិនយល់ហើយ»លោកគីម ឆ្លើយតបទៅនាយក្រាស់ទាំងមានចម្ងល់លោកមិនដែលទៅពាក់ពន្ធ័នឹងជុងហ្គុកឡើយតែហេតុអីនាយនិយាយប្លែកៗម្លេះ

«ដឹប* ឯងស្គាល់ចន ជេហ៊ុន ហើយឯងចាំទេថាឯងធ្លាប់ធ្វើអ្វីដាក់គេម្នាក់នោះហាស៎!»ជុងហ្គុកស្រាប់តែច្រលោតភ្លាមៗស្ទុះទៅដាក់លោកគីមមួយដៃយ៉ាងដំណំ

«លោកបង»លោកស្រីគីម ស្ទុះទៅលើកប្ដីឲងើបឡើងព្រោះលោកគីមដួលខ្ពោកនឹងដីនៅពេលត្រូវជុងហ្គុកប្រលះមួយដៃ

«ចន ជេ...ជេហ៊ុនហេស៎លោកត្រូវនឹងអីជាមួយគេ»លោកគីមសួរនាយក្រាស់ទាំងរដាក់រដុបព្រោះរូបភាពចាស់ៗបានសើរើឡើងនៅក្នុងប្រពន្ធ័ប្រសាទរបស់គាត់

«ឯងស្ដាប់យើងឲច្បាស់ណា យើងចន ជុងហ្គុកជាកូនប្រុសរបស់ចន ជេហ៊ុនដែលឯងហ៊ានក្បត់នោះអី!»ជុងហ្គុកស្រែកកំហកមួយទំហឹងធ្វើឲលោកគីមនឹងភរិយា ព្រមទាំងកូនចៅទាំងប៉ុន្មានរបស់ជុងហ្គុកអត់នឹងខ្លាចរអាមិនបាន

«លោក..លោកចនលោកយល់ច្រឡំហើយមិនដូ*ឌឹបៗ»មិនទាន់បានបញ្ចប់ពក្យសម្ដីរបស់ខ្លួនផងជុងហ្គុកក៏ស្ទុះមកដាល់យកៗ

SHORT Novel Taekook 🔞🔥Where stories live. Discover now