រៀបការ🔞

3.9K 110 0
                                    

Taekook

Jk=top

Tae=btt
________________&_______

«អត់! យ៉ាងណាក៏កូនមិនព្រមរៀបការដែរអ្នកម៉ាក់មិនបាច់បង្ខំកូនទេ»សម្លេងស្រួយស្រាច់ បន្លឺឡើងសឹងរបូតដំបូលផ្ទះរាងតូចច្រឡឹងថេយ៉ុងកុំពុងស្រែកតវ៉ាជាមួយអ្នកមាននាមជាម្ដាយដែលបង្ខំឲគេរៀបការជាមួយអ្នកណាមិនដឹងថែមជាមនុស្សប្រុសទៀតនេះម៉ាក់គេយកអីមកគិត

«កូនថេយ៌ហា៎ ស្ដាប់ម៉ាក់សិនណាគឺវាជាសន្យារវាងលោកតារបស់កូននឹងលោកតារបស់គ្រួសារចនឲម៉ាក់ប្រកែកយ៉ាងមិចបានទៅ»អ្នកស្រីគីមព្យាយាមពន្យល់កូនប្រុសកំពូលក្បាលរឹងរបស់ខ្លួនដែលមិនព្រមស្ដាប់ហេតុផលសោះគិតតែពីស្រែកនឹងស្រែក

«ហុឹកៗ យ៉ាងណាក៏កូនមិនព្រមៗៗមិនព្រមទេបើម៉ាក់ចង់ឲកូនរៀបការនោះកូនទៅស្លាប់ល្អជាងហុឹកៗលោកប៉ាហា៎ លោកប៉ាជួយកូនផងទៅណាកូនមិនចង់រៀបការទេ»ថេយ៉ុង ស្រាប់តែស្រែករំអុករកលោកប៉ាខ្លួនឲជួយម្ដង ព្រោះគាត់មិនបាននិយាយអីសគិតតែពីអង្គុយស្ដាប់

«ថេយ៌ស្ដាប់តាមម៉ាក់ទៅកូនយ៉ាងណាក៏ប្រកែកមិនបានដែរណាមួយគ្រួសារចននេះមានអំណាចថែមទាំងអនាគតស្វាមីកូនជាម៉ាហ្វៀណា»លោកគីម តបទៅកូនប្រុសទាំងក្រពុលមុខគាត់ផ្ទាល់ក៏មិនចង់បង្ខំកូនដែរតែយ៉ាងណាក៏ធ្វើអីមិនកើតដែរហ៊ានតែប្រកែកដឹងតែខ្ទេចគ្មានសល់ឆ្អឹងទេគ្រួសារគីមក៏មានមុខមានក្នុងសង្គមដែរតែបើប្រៀបធៀបជាមួយត្រកូលចននៅទាបជាងគេឆ្ងាយណាស់

«ថាម៉េច!គេជាម៉ាហ្វៀហេស៎ ហុឹកៗកូនខ្លាចចុះបើគេខឹងកូនហើយយកកាំភ្លើងមកបាញ់កូននោះធ្វើយ៉ាងមិចទៅទេៗយ៉ាងណាក៏កូនមិនព្រមរៀបការដែរយ៉ាងណាលោកប៉ានឹងអ្នកម៉ាក់ត្រូវតែជួយកូនហុឹស!»ថេយ៉ុងប្រកែកដាច់យ៉ាងណាក៏ខ្លួនមិនព្រមរៀបការដែរស្អីរៀបការជាមួយម៉ាហ្វៀហេស៎ដូចជាយកជីវិតគេទៅលេងសើចពេកហើយ

«ដោយសារតែបែបនេះហើយទើបម៉ាក់ចង់ឲកូនរៀបការនោះអីបើកូនមិនព្រមស្រួលមិនស្រួលពួកយើងគ្មានដង្ហើងដកផង»អ្នកស្រីគីម និយាយទាំងក្រញែញខ្លួនដូចដែលថាអញ្ចឹងបើមិនព្រមគឺរលាយទាំងពូជមិនខាន

SHORT Novel Taekook 🔞🔥Where stories live. Discover now