💔🥀ព្រោះតែអ្នក🥀💔 ភាគ 5
ហាមឯង បោះជំហានចេញពី ទីនេះ...បេីគ្មានការ អនុញ្ញាតពីយេីង Jungkook ស្រដីឡេីង ទាំងកែវភ្នែកពណ៌ក្រហមដូចបិសាច
Taehyung ញ័រខ្លួនទទ្រើត រួចបែរមកសម្លឹងមុខរបស់ Jungkook នាយតូច ស្ទើរតែគាំង ពេលឃើញ កែវភ្នែករបស់Jungkook ដែលបញ្ចេញ ពន្លឺ
លោក.លោក ជាបិសាចមែនទេ »Taehyung
ខ្ចាយ.....កញ្ចក់ក៏ត្រូវបែក ប្រាវ...ដោយសារតែ Jungkook បាញ់ក្រសែភ្នែកមុតស្រួចពណ៌ក្រហមរបស់នាយទៅសម្លឹងតែបន្តិច
អូយ៎ ..Taehyung ស្រែក ចាច..រហ័ស លេីកដៃខ្ទប់ត្រចៀកទាំងបិទភ្នែក គេភ័យឡើងញ័រខ្លួនទទ្រើតទៅហើយ
ហិ្ហក....ដោយសារតែភ័យពេក Taehyung ក៏រលីងរលោង ចង់យំ
eunwoo បងឯណាមកជួយអូនផង
កាយតូច ពោលឡើងហៅឈ្មោះអ្នកជាសង្សារទាំងកំពុងបិទភ្នែកលេីកដៃខ្ទប់ត្រចៀកJungkookនាយក៏ ប្ដូរក្រសែភ្នែកពណ៌ក្រហមទៅជាធម្មតាវិញ បន្ធូរអារម្មណ៍កុំអោយខឹង រួចបោះជំហានចូលទៅជិត Taehyung
អូយ៎...Taehyung ស្រែកពេល Jungkook ចូលខ្លួនមកចាប់កន្ត្រាក់ដៃរបស់គេ
បេីមិនចង់ឈឺខ្លួន កុំរឹងរុសជាមួយយេីង »Jungkok ស្រដីឡេីង ទាំងសង្កត់សំឡេង
លែងដៃខ្ញុំ ...Taehyung ស្រែកដោយសម្លក់មុខរបស់នាយសង្ហារ ថ្លែ Jungkook មិនមាត់តែនាយ បែរជាច្របាច់ដៃ របស់ Taehyung ម្ដងបន្តិចៗ រហូតដល់ Taehyung ឈឺមិនអាច ទ្រាំបាន

YOU ARE READING
🥀🖤ព្រោះតែអ្នក 🖤🥀
Fanfictionអ្វីក៏ដោយអោយតែយេីងចង់បានគឺត្រូវតែបានទោះបីឯងមានម្ចាស់រួចក៏ដោយ ប្រយោគរបស់Jungkook