ដូចដែរបានដឹងរួចមកហើយថាhobi and seokjin ពួកគេបានប្រទះឃើញថេយ៉ុងហើយ តែពួកគេមិនបានចូលទៅជិតរឺចាប់ទាញចេញមកទេ ពួកគេគឺនៅរងចាំមើលស្ថានភាពពីចម្ងាយ និយាយរួមតាមដានសិន
"ពេញចិត្តអាមួយនេះមេនទេក្មួយtae មានអីស្អាតតើ" អ្នកមីងនី សម្លឹងមើលនាឡិកានៅនឹងដៃនាយតូចកាន់
"ប្រុងទិញឲក្មួយជុងហេ៎ស" អ្នកស្រីយ៉ុង គាត់ដឹងបាត់ទៅហើយ ព្រោះបើទិញពាក់ខ្លួនឯងក៏មិនត្រូវដែរបើវាធំជាងដៃថេយ៍សឹងអី
"ហិហិ..បាទ" ថេយ៍ សើចតិចៗកល្ខណៈអៀន ព្រោះគេចង់ទិញឲជុងហ្គុកមេន
"ទិញទៅចឹង មើលទៅវាស្អាតណាស់ក្មួយជុងច្បាស់ជាពេញចិត្តហើយ" អ្នកស្រីយ៉ុង
"បាទ មេនហើយ អាមួយនេះគឺមានតែមួយនឹងទេ ជើងក្រោយៗក៏គ្មានយកមកទៀតដែរ" បុរស ជនជាតិអារ៉ាប់ ដែលជាម្ចាស់តូបក៏និយាយបន្ថែម (គេចេះភាសាកូរ៉េទើបអាចនិយាយនឹងស្ដាប់បាន) នាឡិកានេះគឺស្អាតមេនវាមានពណ៍ទឹកប្រាក់នឹងដាំត្បូងកង្កប់តូចៗ
"នែ អ្នកស្រីយ៉ុងអ្នកណាគេទៅឲទិញនាឡិកាជូនគូស្នេហ៌នោះ" អ្នកមីងនី គាត់កេះទៅអ្នកស្រីយ៉ុង
"អរ..មេនភ្លេច..អឹម..ក្មួយថេយ៍មីងថាទិញអីឲគេផ្សេងទៅ ទិញនាឡិកាចឹងវាដូចមិនល្អមិចទេ" អ្នកស្រីយ៉ុង គាត់យល់ក៏ស្រដីទៅប្រាប់នាយតូចដែលកំពុងកាន់នាឡិកាទាំងញញឹមជាប់នោះ
"ហេតុអីទៅ!?" សួរទាំងមិនយល់ គ្រាន់តែទិញនាឡិកាមិនល្អត្រង់ណា
"នាឡិកាគឺជាពេលវេលាដើរទៅមុខ វាដូចជាទិញជាអនុស្សាវរីយ៍មុនលាគ្នាចឹង និយាយរួមគឺកំណត់ថ្ងៃនៅនឹងបែក កុំទិញអីមិនល្អទេ" អ្នកស្រីយ៉ុង គាត់និយាយរៀបរាប់នឹងអត់មានមើលមុខអ្នកលក់ទេ មិនល្អៗពេញមាត់មិច-,-
"ហេមៗ.." បុរសជនជាតិអារ៉ាប់នោះ ក៏ក្រហេមឲអ្នកស្រីយ៉ុងដឹងខ្លួន មកនិយាយមុខតូបគេតែម្ដង
"ហិៗ~~..." គាត់ទាំងពីរសើចទៅអ្នកលក់មិនសូវសម ព្រោះទើបចាប់ភ្លឹកមិនឲអ្នកលក់គេទើសទាល់មិចបើម៉ាកៗនឹងអី
"អឹម..មិនអីទេវាគ្រាន់តែសម្ដីប៉ុណ្ណោះ ខ្ញុំគិតថាទិញវាទៅក៏មិនអីដែរ" ថេយ៉ុង អ្នកណាទៅជឿគ្រាន់តែជំនឿ.តៗគ្នា កាលណាមួយគេស្រឡាញ់ហើយបើមិនទិញស្ដាយស្លាប់ហើយ
YOU ARE READING
(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂SS1
БоевикJK top / Tae btt បច្ចុប្បន្នរឿងកើតឡើងក្នុងឆ្នាំ1945ពេលសង្គ្រាមលោកលើកទី2បញ្ចប់ ហើយក៏ជាឆ្នាំដែលកូរ៉េបែងចែកជា2 កូរ៉េខាងជើង &កូរ៉េខាងត្បូង។ ស្នេហាដែលកើតចេញពីភាពចៃដន្យ តែគួរឲស្ដាយពួកគេទាំង2គឺជាសត្រូវរវាងប្រទេសនឹងប្រទេស អ្វីដែលធ្វើឲ្យសោកស្ដាយទៅទៀតនោ...