“ចង្រៃយ៎!! ពួកឯងធ្វើការយ៉ាងមិចហាស៎ ស្មើរនេះហើយនៅមិនទាន់ខ្លួនវាបានទៀត? 3ថ្ងៃហើយពួកឯងនៅធ្វើស្អីទៀត ចាំឲ្យវារត់បាត់ពីកូរ៉េសិនទេ?បានអូសក្បាលវាមកនោះហាស៎?”“នៅទេចៅហ្វាយ ពួកខ្ញុំនិងខំប្រឹងតាមរកគេឲ្យឃើញ
ទុកពេលឲ្យពួកខ្ញុំសិនទៅ ខ្ញសន្យាថាលើកនេះមិឲ្យ ភ្លាត់ទៀតទេ” នាមជាកូនចៅនាំគ្នាឱនក្បាលទាំងភ័យអ្នកណាមិនដឹងចិត្តចៅហ្វាយខ្លួនឯងទៅធ្វើការ ប្រហេសឬក៏យឺតយ៉ាវអី ក្បាលងាយនិងជ្រុះពីលើស្មាណាស់។“យើងទុកពេលឲ្យឯង3ថ្ងៃទៀត បើចាប់វាមកក្រាប បាតជើងយើងមិនបានទេ ក្បាលពួកឯងច្បាស់ជាជ្រុះពីលើស្មាមិនខាន”
“បាទ ចៅហ្វាយ” នាមជាកូនចៅឱនគោរពហើយចេញទៅប្រតិបត្តការរៀងៗខ្លួន។
“លោកKim យើងដូចជាប្រហេសជាមួយនិងលោកពេកហើយ បើសិនជាយើងចាប់បានលោកត្រៀមខ្លួនចូលមឈូសឲ្យហើយទៅ” បុរសដែលនិយាយនេះមានឈ្មោះថា Joen jungkook
Joen jungkook ជាម្ចាស់ចំការទំពាំងបាយជូរ ធំជាងនៅDegu គេមានអាយុ27ឆ្នាំ នៅលីវ តែមិនមានភាពបរិសុទ្ធស្អីនោះទេ បើមួយថ្ងៃៗចេញចូលបន្ទប់ស្រីសឹងមិនលួសពេលវេលា បុរសដែលមានឈ្មោះថាKim ជាបុរសចំណាស់ម្នាក់បានលួចគិបលុយគេអស់1លានដុល្លាហើយរត់គេចខ្លួនបាត់។
គាត់ជាមេការដែលគេទុកចិត្ត ធ្វើការជាមួយរងពី ជំនាន់ប៉ារបស់គេរហូតមកដល់គេ តែមិននឹកស្មាន មនុស្សដែលគេទុកចិត្តគឺជាចោរក្បត់នៅពីក្រោយខ្នង លួចលុយហើយរត់ទៅបាត់។គេបញ្ជាឲ្យកូនចៅតាមរកអស់ពេល3ថ្ងៃនៅតែរកមិនឃើញ បើសិនជារកឃើញពេលណាគេមិនទុកឲ្យនៅធ្ងន់ផែនដីទេ។
“បើយើងជួបលោក លោកស្លាប់”
នៅក្នុងអូតែលមួយកន្លែងមានប៉ាកូនពីរនាក់សម្ងំ នៅក្នុងបន្ទប់មិនហ៊ានចេញទៅណាម្នាក់នោះគឺលោកគីម នោះឯងគាត់រត់ពីពួកកូនចៅ ចៅហ្វាយរបស់ខ្លួន ដែលគាត់បានលួចលុយបំណងរត់គេចពីកូរ៉េទៅរស់បរទេសជាមួយកូនប្រុសទោលដែលទើបតែបញ្ចប់ការសិក្សានៅបរទេសនៅរយះពេលប៉ុន្មានថ្ងៃមុន។“លោកប៉ា ពួកយើងនៅទីនេះ2ថ្ងៃហើយ ពេលណាពួកយើងត្រឡប់ទៅផ្ទះយើងទៅ កូននឹកផ្ទះយើងណាស់” អាល្អិត ម្នាក់នេះមានឈ្មោះ Kim taeyung
ជាកូនរបស់លោកKimដែលរត់គេចពីកូនចៅរបស់ Jungkook