🔥ភាគ2: ដើម្បីកូន🔥

68 9 0
                                    


ងឺតត.....

  ឡានស៊េរីទំនើបឈប់ចតនៅមុខឃ្លាំងចាស់ដែលដាក់ទំនិញចោលមួយកន្លែងនែពេលវេលាយប់ស្ងាតកណ្តាលអាត្រាតគ្មានមនុស្សណានៅទៀតទេគេចូលសម្រាករៀងៗខ្លួនអស់ហើយ។

“ឆាប់ចុះមក!” កូនចៅទី1 ចាប់អូសឪពុកកូនឲ្យចុះពីលើឡាននាំដើរចូលទៅខាងក្នុងដែលមានចៅហ្វាយរបស់ខ្លួនរង់ចាំនៅខាងក្នុងរួចជាស្រេច។

ព្រូស..!

“ប៉ា...” ថេយ៉ុង ស្រែកឮលាន់រពង ប៉ារបស់គេត្រូវពួកវារុញឲ្យដួលក្រាបក្បាលចុះនៅពីមុខបុរសម្នាក់
ដែលអង្គុយលើកៅអីអង្គុយគងទាក់ខ្លាដោយទឹកមុខ
ក្រអឺតក្រទមមានអំណាចកាចសាហាវឃោឃៅគ្រាន់ តែឌៀងភ្នែក។

“ប៉ា! ប៉ាមិនអីទេហេស ហ៊ឹក...ហ៊ឹក...ក្រោកឡើងសិនមកប៉ា..” ថេយ៉ុងជួយត្រសងរាងកាយឪពុកដែលជាប់ខ្នោះដោយសារតែពួកគេដាក់ខ្នោះដៃដាក់ព័ទ្ធមកក្រោយ ចំណែកគេមិនអីទេពួកវាមិនបានដាក់ខ្នោះគេឡើយ។

“ប៉ាមិនអីទេកូន” លោកគីម ញញឹមដាក់កូនប្រុសតែមួយ ក្រឡេកភ្នែកមើលទៅមុខ ឃើញអតិតចៅហ្វាយរបស់ខ្លួនសម្លឹងមក។

“នៅចាំយើងដែរទេ? លោកគីម” ជុងហ្គុក ងើបចេញពីកៅអីដើរមករកគាត់ទាំងទឹកមុខស្មើដោយអំណាចកាចសាហាវពីខាងក្នុង។

“លោកជុង”

“ខ្ញុំស្មានថាលោកភ្លេចខ្ញុំហើយតើ!”

“ប៉ា! គេជាអ្នកណា?” សំឡេងស្រទន់ដូចសារិកាកែវ ជាប់ចិត្តអ្នកកម្លោះឲ្យងាកភ្នែកមកមើលយ៉ាងយកចិត្ត ទុកដាក់ រាងក្រាសញោចស្នាមញញឹមតាមគែមមាត់ មើលលើមើលក្រោមអាល្អិតម្នាក់នេះតាំងពីក្បាលដល់ជុងជើង។

“ជាប្រុសឬជាស្រីនៀក ស្រស់ស្អាតដល់ហើយ ជាកូន របស់លោកមែនទេ? លោកគីម” ជុងហ្គុក យកដៃចង់ ប៉ះផ្ទៃមុខរាងតូច តែត្រូវរាងតូចក្រវាសដៃចេញ គេមិនដែលស្គាល់ឬជួបរាងតូចម្តងណាឡើយ ហើយក៏មិនដឹងថាលោកគីមមានកូនដែរ ព្រោះកាលដែលគាត់ធ្វើការឲ្យប៉ារបស់គេ អំឡុងពេលនោះគេរស់នៅ ប្រទេសក្រៅជាមួយម៉ាក់គេនៅឡើយ ដល់ពេលមកកូរ៉េវិញក៏មិនដែលបានឃើញដែរ។

You've reached the end of published parts.

⏰ Last updated: Oct 08, 2022 ⏰

Add this story to your Library to get notified about new parts!

🔥ទាសករក្នុងភ្នក់ភ្លើង🔥Where stories live. Discover now