លោកប្តី.....

1.8K 158 22
                                    

កូនបំណុលម៉ាហ្វៀ🔞👅🤑
ភាគទី42

   ក្រោយពីចុះអីុតាសីុវិលរួចរាល់ពេលនេះរាងក្រាសទាំង6ក៏បានមកធ្វើការនៅក្រុមហ៊ុន ដូចជាពេលនេះអញ្ចឹងសុកជីននាយកំពុងឈ្ងោកមុខធ្វើការងារទាំងយកចិត្តទុកដាក់បំផុត។

តុកៗ** សម្លេងគោះទ្វារបន្ទប់បន្លឺឡើង រាងក្រាសងើបមុខចេញពីឯកសារបន្តិច ទើបនិយាយអនុញ្ញាតឲ្យអ្នកក្រៅចូលមកខាងក្នុង។

"អញ្ជើញចូល"ក្រាក** ទ្វាបន្ទប់ក៏បើកឡើងបង្ហាញឲ្យឃើញកញ្ញារស្រីស្រស់ដៃអោបឯកសារបបូរមាត់ក្រហមឆេះកំពុងតែដើរកាច់រាងកាច់រ៉ូវរបស់នាងមករកសុកជីនដែលឈ្ងោកមុខធ្វើការនោះ។

"លោកអគ្គនាយកនេះជាឯកសារបញ្ជីរប្រាក់ប្រចាំខែ សូមលោកអគ្គនាយកពិនិត្យមើល " រ៉េនឌី នាងនិយាយទាំងអោនដាក់ឯកសារទៅលើតុធ្វើការរបស់រាងក្រាសរហូតដល់ថ្នាក់អាវដែលនាងពាក់វាលដើមទ្រូងទ្រលុកទ្រលុនរបស់នាងក៏បង្ហាញចំពោះមុខសុកជីនពេញៗតែម្តង។

"ហឹម ទៅធ្វើការនាងវិញចុះ"សុកជីន ទោះនាយបានឃើញដើមទ្រូងដ៏ទាកទាញរបស់នាងក៏ដោយក៏គេមិនបានញ៉ាប់ញ័រអីដែល ផ្ទុយទៅវិញគេបែបជាដេញឲ្យនាងចេញទៅធ្វើការរបស់នាងវិញទាំងឈ្ងោកមុខទាញឯកសារមកសីុញ៉េរនិងពិនិត្យបន្ត។

"គឺ.."

"ឥឡូវត្រជៀកនាងចេះមានបញ្ហារថ្លង់មែនទេ? ទើបយើងនិយាយនាងមិនចេះយកចិត្តទុកដាក់ស្តាប់"សុកជីន ហាក់មិនពេញចិត្តជាខ្លាំងដែលគេខំដេញនាងឲ្យចេញហើយនាងនៅតែមិនចេញប្រហើនហ៊ានមកឈរក្រោយខ្នងគេលើដៃស្រឡូននាងទាំងពីរមកបង្បោសអង្អែលដើមទ្រូងរបស់នាយថ្នមៗ

"នាងខ្ញុំធ្វើសរសៃជូន"រ៉េនឌី នាងគ្មានញញើតបន្តិចសោះឡើយនាងថែមទាំងផ្គើនហ៊ានយកដៃនាងមកច្របាច់ស្មាររាងក្រាសធ្វើសរសៃជូនដល់នាយថែមទៀតផង ។

"ចេញទៅ!!! "សុកជីន និយាយទាំងសង្កត់សម្លេងកែវភ្នែកមុតស្រួចសម្លឹងទៅរ៉េនឌីទាំងមាត់និយាយដេញនាងចេញទៅ ។

"ចាស៎ ខ្ញុំចេញទៅហើយ"ម្តងនេះរ៉េនឌី ហាក់ចុះចាញ់ក្រោយបានការសម្លុតដេញចេញរបស់រាងក្រាសរួមជាមួយកេវភ្នែកកំណាចទៀតផង នាងខំមកឲ្យដៃហើយមិនគួរណាឡើយចៅហ្វាយមានចរឹកផ្លាស់ប្តូរមិនចាប់អារម្មណ៍នាងដូចមុនសោះ ។ គិតសារជាថ្មីនាងនៅតែមិនយល់ បាត់ចៅហ្វាយទៅតែប៉ុន្មានថ្ងៃសោះមកវិញប្តូរចរឹកបាត់។

កូនបំណុលម៉ាហ្វៀ👅🔞🤑(ចប់)Where stories live. Discover now