I want to be TOP

209 10 3
                                    

@Seoul

ក្នុងបន្ទប់សណ្ឋាគារលំដាប់ផ្កាយប្រាំមួយកន្លែងមានការតុងតែងជាមួយសង្ហារឹម និងរបស់របស់របរយ៉ាងប្រណីត។ នៅលើតុដែលតុបតែងយ៉ាងស្រស់ស្អាត អមជាមួយ Cake ដែលមានដោតទៀនពីលើ ដូចជាសម្រាប់ខួបនរណាម្នាក់។ បើយើងមើលអោយមែនទែនទៀតក៏ឃើញបុរសម្នាក់កំពុងដេកស្លូកស្ដឹងនៅលើគ្រែ ដោយអាក្រាតផ្នែកខាងលើ ព្រមនឹងដៃជើងជាប់ចំណងនឹងគ្រែផងនោះ។

" អ្ហឹម....!! " នាយកម្ល៉ោះក្រហឹមតិចៗស្របនឹងត្របកភ្នែកកំពុងបើកឡើងសន្សឹមៗ សម្លឹងមើលទៅពិដានខាងលើ នាយរៀបនឹងយកដៃញីភ្នែកអោយរាងសាំុបន្ដិច តែដៃនឹងជើងនាយក៏ជាប់ចំណងបាត់ទៅហើយ

" អ្នកណាអ្នកចងខ្ញុំ...អឹមអាស...!! " នាយកម្ល៉ោះប្រឹងរើបម្រះតែនៅតែឥតបានការ។ នាយចាំបានល្ងាចមិញនៅក្លឹបជាមួយនឹងសំណព្វចិត្តនាយ ហើយ Taehyung ក៏បញ្ច្រកស្រានាយរហូតដល់សន្លប់ ភ្ញាក់ឡើងក៏នៅទីនេះតែម្ដង។

*ក្រាក
សម្លេងទ្វារបន្ទប់ទឹកបន្លឺឡើងផ្ដាច់ការគិតរបស់នាយ បង្ហាញអោយឃើញរាងស្រឡូនជាមួយខោអាវខ្លំ កំពុងបោះជំហានមកកាន់នាយ ទាំងញញឹម

" ភ្ញាក់ហើយហេសបងសម្លាញ់ !?? " នាយតូចមកអង្គុយក្បែរនាយ ដៃស្រឡូន លើមកអង្អែលលើទ្រូងនាយចុះឡើង

" អ្ហា...Taeអូនអ្នកចងបងហេស?? " នាយចោទសំណួរទៅកាន់នាយតូច តែគេមិនតបបែរជាងើបទៅយកនាំខេកនៅលើតុ

" រីករាយគំរួបខួប១ឆ្នាំដែលយើងទាក់ទងគ្នាណាបងសម្លាញ់!! ផ្លុំទៀនទៅ !! " នាយតូចនិយាយទាំងញញឹមព្រមទាំងហុចខេកទៅជិតនាយ

" Tae...លែងបង!! " នាយមិនញញឹមជាមួយទេមកចងជើងចងដៃបែបនេះនាយមិចនឹងនៅសុខ?

" ចឹងអូនផ្លុំហើយ!! " និយាយចប់នាយតូចផ្លុំទៀនរួចក៏យកដាក់លើតុវិញ មុខនឹងចាកស្រាក្រហមមួយកែវមកទៀត

" យើងផឹកជាមួយគ្នាទៅ!! " និយាយចប់នាយតូចអកស្រាចូលមាត់រួចអោនទៅបំបិទមាត់នាយ Taehyungបញ្ចូលស្រាទៅក្នុងមាត់Jungkookក្រលាស់ជំុវិញក្រអូមមាត់នាយ ចំណែកដៃអង្អែលទ្រូងនាយចុះឡើង។ Jungkookគេមិនអាចធ្វើអ្វីកើតក៏តបស្នាមថើបទៅនាយតូចវិញ។អណ្ដាតទាំងពីរកាលណាដែលបានប៉ះគ្នាវាប្រៀបដូចមេដេកដែលទាញគ្នាចូលសឹងតែក្លាយជាអណ្ដាតតែមួយទៅហើយ។ ថើបបានមួយសន្ទុះនាយតូចផ្ដាប់បបូរមាត់ងើបមើលមុខនាយបន្ដិចមុខនឹងឈៀងយកកែវស្រាដែលទៅលើតុជិតនោះ

[ Short Stories ]Where stories live. Discover now