ភាគទី2: Our Love

646 70 1
                                    

 

ព្រឹកនេះរាងក្រាសមករៀនតាមធម្មតាដោយគ្មានអ្នកណាឆាឆៅគេនោះទេក្នុងថ្នាក់មានបញ្ហារបន្តិចបន្តួចដែលពេលរៀនៗតែងតែមានអ្នកគបក្រដាសចំក្បាលគេរហូតតែវាសមទៅហើយ។

គ្រឺង!!!!!

  ក្រោយពីឮកណ្ដឹងចេញលេងជុងហ្គុកប្រញាប់ទៅកន្លែងលក់អាហារដើម្បីទៅទិញភេសជ្ជៈអោយ
វ៉ុនសីុនដែលជាកូនប្រុសពៅលោកម្ចាស់សួងដែលជាម្ចាស់ភូមិគ្រិះជុងហ្គុកនោះ ក្រោយពីទិញបាននាយប្រញាប់យកទៅអោយវ៉ុលសីុននៅកន្លែងអាហារមួយដែលមានគ្នីគ្នាគេនៅទីនោះ

"នោះអ្នកបម្រើឯងមកហើយ"គ្នារបស់វ៉ុលសីុនក៏បន្លើឡើងក្រោយពីឃើញជុងហ្គុកដើរមក

"នេះអ្នកប្រុសភេសជ្ជះ"ជុងហ្គុកក៏យកភេសជ្ជះមកអោយវ៉ុលសីុនទាំងអោនមុខចុះ

"អ្នកបម្រើរទៅយកអាហារដែលយើងកម្មង់នោះអោយបន្តិច ហឹសៗ.."មិត្តរបស់វ៉ុលសីុន៏ប្រើជុងហ្គុករួចក៏សើចចំអក

"បាទ.."នាយក្រាសមិនប្រកែកនោះទេព្រោះវ៉ិនសីុនតែងតែអោយមិត្តគេប្រើនាយតាមចិត្តចង់ប្រើអីក៏បានបែបនេះសិស្សជាច្រើននៅក្នុងសាលាសុទ្ធតែបានដឹងថាជុងហ្គុកជាអ្នកបម្រើតាមរយះវ៉ុលយ៉ុងវ៉ុលសីុននេះហើយបើតាមសាច់ឈាមនាយក្រាសអ្នកមិនស្គាល់គិតថាគេជាកូនអ្នកមានទៀតផង រាងក្រាសសង្ហារមាំមួនតែមិនមានស្រីៗណាហ៊ានស្រលាញ់ខ្លាចត្រូវគេបង្អាប់និងសើចចំអកថាជាសង្សារអ្នកបម្រើត

"អ្នកបម្រើសួងវ៉ុនសីុនមែនទេ សង្ហារជាងម្ចាស់ផ្ទះទៀត ហាហា"សត្រូវរបស់វ៉ុលសីុនបាននិយាយបង្អាប់រួចក៏នាំគ្នាសើចតែវាជារឿងពិតវ៉ុនសីុនមានស្នាមដៅក្រហមពីកំណើតនៅលើមុខហើយមុខនាយគ្មានបានមួយ
ចំណិតជុងហ្គុកនោះទេ

"ហាហា..សង្ហារជាងពិតមែន"អ្នកណាក៏គិតបែបនោះដែរតែគ្មានអ្នកហ៊ាននិយាយដោយសារវ៉ុនសីុនជាកូនអ្នកមានបំផុតក្នុងសាលានេះ ពេលដែលពួកគេកំពុងតែសើចធ្វើអោយវ៉ុលសីុនខឹងជាខ្លាំង រំពេចនោះជុងហ្គុកដើរមកវិញ

ប្រាវ!!!!!

"ផាច់..អាចង្រៃ.."វ៉ុលសីុនជះភេសជ្ជៈដាក់ជុងហ្គុកនិងទះនាយមួយកាំភ្លៀងដោយការខឹងនិងដើរចេញទៅបាត់ បើមិនដោយសារតែជុងហ្គុកគ្រប់គ្នាក៏មិនសើចចំអកនាយអញ្ចឹងដែរ

Our Love(ស្នេហាពួកយើង) 🥀 [Complete✅]Where stories live. Discover now