ភាគទី២៣:យើងសូមទោស

5.9K 455 17
                                    

   "ពូមើលអី??" ថេហ្យុង ចងចិញ្ចើមសួរធ្វើមុខកាចៗដាក់ ជុងហ្គុក ដោយគេមិនបានចាប់អារម្មណ៍នោះទេថាខ្លួនឯងកំពុងតែស្រាត គ្មានកន្សែងឬអ្វីបិទបាំងខ្លួនទាល់តែសោះ ។ ជុងហ្គុក មិនបានមាត់គេងាកមុខចេញទៅម្ខាងព្យាយាមសម្រួលអារម្មណ៍ដែលក្តៅហេងហាងក្នុងខ្លួន វាកើតឡើងដោយសារតែ ថេហ្យុង នេះឯង ។

   "ពាក់អាវឃ្លុំសិនទៅ!!" នាយសង្ហាអោនស្រវារើសអាវឃ្លុំហុចអោយ ថេហ្យុង ទើបប្រញាប់ដើរចេញទៅវិញ បើគេនៅតែបន្តឈរនិយាយ ឈរឈ្លោះជាមួយ ថេហ៍ រហូតបែបនេះស្រួលមិនស្រួល នាងអាចហក់ទៅសង្គ្រប់រំលោភក្មេងក៏ថាបាន ។

   "ព្រះ... ព្រះអើយ!!" សម្រែកស្រែករបស់ ថេហ្យុង បន្លែឡើងសារជាថ្មីគេស្រែកព្រោះភ្ញាក់ផ្អើលខ្លាំងនៅពេលចាប់អារម្មណ៍ដឹងថាខ្លួនឯងកំពុងតែឈរអាក្រាតកាយ សំខាន់នៅឈរឈ្លោះជាមួយ ជុងហ្គុក ថែមទៀត ។ ពុទ្អោអើយ!! ខ្មាសគេខ្លាំងណាស់.. ។

   "ហ្ហើយយយ... ឃើញស្លឺៗបែបនេះទេតែដាស់អារម្មណ៍សាហាវណាស់!!" ជុងហ្គុក ដែលកំពុងតែអង្គុយនៅលើចានបង្គន់ក្នុងបន្ទប់ទឹកមួយទៀត បន្លឺឡើងទាំងហួសចិត្តញើសក៏បែកជោកថ្ងាស់ ខណៈពេលនាយ បានសម្រេចកាមដោយខ្លួនឯង ។ ដើមហេតុមកពី ថេហ៍ ម្នាក់គត់ បើមិនអ៊ីចឹងគេក៏មិនត្រូវមកលំបាកលំបិនអង្គុយសម្រេចកាមដោយខ្លួនឯងដែរ!!!

   "បើមានលើកក្រោយយើងច្បាស់ជាចាប់ឯងស៊ីមិនខាន" ស្របសម្តី ឧត្តមសេនីយ៍ឯករូបសង្ហាក៏ងើបឈររៀបចំខ្លួនយ៉ាងត្រឹមត្រូវ មុនដើរចេញពីបន្ទប់ទឹក ។ នាយដើរទៅបន្ទប់គេងវិញក៏ឃើញ ថេហ្យុង សង្ងំគេងនៅក្នុងភួយបាត់ទៅហើយ នេះបែបខ្មាសជាមួយគេមិនស្ទើរទេ ហឹសៗ...

   SKIP
   "ធុញខ្លាំងណាស់..!!" ងាកមកមើល ជីមីន ឯណេះវិញគេកំពុងតែអង្គុយលើដំបូលអគារស្នាក់នៅ រអ៊ូរទាំតែម្នាក់ឯង ។ កែវភ្នែកស្រស់ស្អាតបានបង្ហាញពីទុក្ខកង្វល់ដែលមានយ៉ាងច្បាស់ តែគេមិនដឹងនោះទេថាមេក្រុមមីន កំពុងតែឈរនៅពីក្រោយខ្នងរបស់គេ គេឈរបែបនេះយូរមកហើយ ។

   "ធុញរឿងអី??" យ៉ុនហ្គី សួរធ្វើអោយអ្នកដែលមានមាឌទាបរាងតូចជាងខ្លួនប្រញាប់បែរមកមើល បើកភ្នែកធំៗប៉ុនពងមាន់ឯណោះ ។ នេះនាយមកតាមគេស្ងាត់ៗម្តងទៀតហើយ!! ជាខ្មោចឬយ៉ាងម៉េចហ្នឹង? ទៅណាមកណាគ្មានចេញអោយដំណឹងឬឮសម្លេងអ្វីទាល់តែសោះ បន្តិចក៏អត់មានដែរ!!!

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now