ភាគទី០៤ : កំហុសគ្រប់យ៉ាងមកពីគេទាំងអស់

148 31 10
                                    

ក្រោយពេលសម្រួលអារម្មណ៍មកជាធម្មតាវិញបានហើយ នាយក៏រហ័សចេញពីបន្ទប់ទឹកដើម្បីទៅបំពេញតួនាទីជាអ្នករត់តុកក្នុងភោជនីយដ្ឋានដែលមាននៅ 𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐤𝐲 𝐇𝐨𝐭𝐞𝐥 តាមបែបធម្មតារបស់ខ្លួនវិញ។ សភាពការប្រែប្រួលទៅជាស្ងប់ស្ងាត់ដូចមិនមានរឿងអ្វីកើតឡើង ស្នាមញញឹមមានមិនដាច់លើផ្ទៃមុខដ៏ឲ្យគួស្រលាញ់របស់ បៀវ តែក៏នៅតែគិតពីអភិជនរោគចិត្តម្នាក់នោះមិនឈប់ដូចគ្នា។
"ក្បាលរបស់គេបែកត្រូវបិតបង់ដោយសាតែខ្ញុំ តែមើលទៅគេដូចជាអត់បានខឹងសូម្បីតែបន្តិច ក្រែងមនុស្សគ្រប់គ្នានិយាយថា បៃប៊ល ណូវាគីក្លូវែន ជាមនុស្សគួឲ្យខ្លាចហ្អែស! ដូចជាធ្លាប់ឮមកទៀតថាគេក៏ជាមេក្រុម Mafia លាក់មុខទៀតផងមិនអញ្ចឹង? គិតឲ្យដល់ទៅអ្នកគ្រប់គ្នានិយាយខុសទាំងអស់ណ៎"
"នៃ៎..."
"មានអ្វីមែនទេ បងវីត"
"ឯងកំពុងគិតអី ? ចាប់អារម្មណ៍ធ្វើការខ្លះផងបានអត់ ចាក់ស្រាខុសកែវហើយ"
"សូមទោសៗ"
"ណ្ហើយ! ទៅយកកំណាត់មកជូតសម្អាតវាចេញផងបើមិនចង់ត្រូវមាត់"
"បាទបាន បងវីត"
"ឯងនេះ!" មេការក្រវីក្បាលមុននឹងដើរចេញពី បៀវ ព្រោះហួសចិត្តជាមួយនាយមិនតិចទេ។
"កំហុសគ្រប់យ៉ាងមកពីគេទាំងអស់បានជាខ្ញុំចាក់ស្រារហួសកែវបែបនេះ ឆីស! មនុស្សរោគចិត្ត" ពេលមេការចេញទៅផុតនាយឆ្លៀតរអ៊ូរង៉ូវតែម្នាក់ឯងបន្ទោសចៅហ្វាយសង្ហាទាំងដែលខ្លួនជាអ្នកគិតដល់គេមិនព្រមឈប់ដោយខ្លួនឯង។
ដំណើរដើរជះរាងយ៉ាងSexy ថែមទាំងឆើតឆាយចូលមកខាងក្នុង 𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐤𝐲 𝐇𝐨𝐭𝐞𝐥 របស់ អែនណា ស្ទើរធ្វើឲ្យមនុស្សគ្រប់គ្នាដែលនៅទីនោះភាំងអស់ស្មារតីជាពិសេសក្រុមបុរសអ្នកមានចិត្តភ្លើតភ្លើននិងសម្រស់ស្រីស្អាតរូបនេះ ប្រៀបដូចជាឆ្មាបានឃើញត្រីអាំងអញ្ចឹង។
"អេ៎! ពួកឯង ស្រីស្អាតជនបរទេសម្នាក់នោះជាអ្នកណា មើលទៅនាងចុះស្អាតខ្លាំងណាស់!" សូម្បីតែ បៀវ ក៏មានចិត្តត្រេកត្រអាលជាមួយសម្រស់របស់ អែនណា ដូចគ្នាទើបនាយងាកថយទៅសួរនាំមិត្តរូមការងាររបស់ខ្លួនបន្តិច។
"បៀវ ស្ងប់អារម្មណ៍សិន នាងជាសង្សាចាស់របស់លោក បៃប៊ល ពេលនេះឃើញមករកគ្នារហូតសង្ស័យជិតត្រូវគ្នាហើយវើយ! ច្រណែនគាត់ណាស់"
"ស្ដាយ"
"Try again ជាតិក្រោយទៅសម្លាញ់"
"ស្អីរបស់ឯង! បំបាក់ទឹកចិត្តយើងច្បាស់ណាស់" នាយដកដង្ហើមធំមុននឹងថយទៅធ្វើការរបស់ខ្លួនវិញថែមទាំងឆ្លៀតនិយាយជាមួយខ្លួនឯងក្នុងចិត្ត។
(សង្សាចាស់របស់គេស្អាតខ្លាំងណាស់ រឿងអីដែលគេមកចាប់អារម្មណ៍ឯងនោះអា បៀវ ឯងអស់បារម្មណ៍ហើយ តែនាងពិតជាស្អាតពិតមែនបើសិនជាបានមកជារបស់ខ្ញុំវិញមិនដឹងល្អយ៉ាងណាទេ)

ចិត្តស្អប់បង្កប់ស្នេហ៍ Where stories live. Discover now