បានន័យថាយ៉ាងម៉េច

390 101 5
                                    

Part10

Build: Bible

Bible: យ៉ាងម៉េចចាំឈ្មោះខ្ញុំដែរហ៎

Build: មិនចាំទេ លោកឯងប្រញាប់ចេញពីឡានខ្ញុំទៅ ឡានរបស់ខ្ញុំមិនអោយមនុស្សមុខចម្លែកចូលទេ
(មុខស្មើ)

Bible: ចុះម៉េចម្នាក់ស្រីនោះជិះបាន

Build: នាងជិះបានព្រោះនាងមិនមែនជាមនុស្សចម្លែកសម្រាប់ខ្ញុំ

Bible: ទើបតែជួបគ្នាព្រឹកមិញនិងមិនចម្លែក

Build: វាជារឿងរបស់ខ្ញុំ កុំចេះដឹង លោកឯងប្រញាប់ចុះពីឡានខ្ញុំទៅ

Bible: មើលមាត់អត់

Build: ខ្ញុំមិនដែរស្គាល់លោកឯងទេ ហើយក៏មិនចង់ជួបមុខលោកដែរចឹងហើយកុំមុខក្រាស់នៅកន្លែងដែរគេមិនស្វាមគន៍អី ចុះទៅ

Bible: ខ្ញុំថាអត់គឺអត់

Build: បានបើមុខក្រាស់ជាងដែកថែបទៅហើយនៅចោះទុកអោយខ្ញុំជាអ្នកចុះ

Bible: សាកចុះទៅធានាថាខ្ញុំនិងបីឯងឡើងមកវិញ

Build ងាកមកសម្លក់

Build: នែ កុំមករំខានប្រសាទខ្ញុំបានទេ លោកឯងនិយាយច្បាស់ណាស់ថាយើងកុំជួបគ្នាទៀតអី តែហេតុអីក៏លោកឯងត្រឡប់មកអោយខ្ញុំឃើញមុខវិញហា
(និយាយទាំងទឹកភ្នែកស្រកចុះមកតត់ៗ)

Bible: មែន ខ្ញុំនិយាយថាយើងកុំជួបគ្នាទៀតអី តែខ្ញុំមិនបាននិយាយថាខ្ញុំនិងមិនមករកឯងឯណា

Build: ខ្ញុំមិនលេងសើចទេ លោកប្រាប់ថាកុំជួបមុខគ្នា កុំធ្វើស្គាល់គ្នា ខ្ញុំព្រមធ្វើតាមលោកទាំងអស់ ហេតុក៏ពេលដែលខ្ញុំកាត់ចិត្តជិតបានទៅហើយ លោកត្រឡប់មកវិញហា អឹប
(និយាយចប់បបូរមាត់របស់នាយល្អិតក៏ត្រូវបាននាយក្រាស់គ្រប់គ្រង build បើកភ្នែកធំៗ ភ្ញាក់ផ្អើលនិងអ្វីដែលនាយធ្វើ បានមួយសន្ទុះនាយក្រាស់ក៏ដកមាត់ចេញមកវិញ)

Bible: អ្វីដែលខ្ញុំធ្វើគឺមានហេតុផល

Build: ហេតុផល មួយម៉ាត់ហេតុផល ពីរម៉ាត់ហេតុផល តើលោកឯងមានគិតពីចិត្តខ្ញុំខ្លះទេហា
(វៃទ្រូងរបស់នាយ)

Bible ទាញBuildមកអោបជាប់ទ្រូង ឯBuildក៏យំនៅក្នុងទ្រូងនាយ

Bible: ខ្ញុំដឹងថាវាធ្វើអោយឯងឈឺចាប់ ខ្ញុំក៏ដូចឯងចឹង ឯងក៏ដឹងថាខ្ញុំជាអ្នកណា សត្រូវខ្ញុំជាអ្នកណា ហេតុអីក៏ឯងមិនយល់ពីខ្ញុំ

ចាញ់ស្នេហ៍កញ្ជ្រោងកន្ទុយប្រាំបួនWhere stories live. Discover now