#cafeconfession873
#អាពាហ៍ពិពាហ៍បង្ខំ (EP 2)
"You and Someone else"
គេ: ការពិតខ្ញុំមានសង្សារហេីយ
ខ្ញុំ: ហាស? បេីមានហេីយមកជួបខ្ញុំធ្វេីអីទៀត?
គេ: ប៉ាម៉ាក់អត់ដឹងថាខ្ញុំមានសង្សារទេ
ខ្ញុំ: ........ (អត់ដឹងនិយាយអី បានត្រឹមអង្គុយធ្វេីមុខភ្លេី)
គេ: ពួកខ្ញុំស្រលាញ់គ្នាបានមួយឆ្នាំជាងហេីយ ប្រុងនឹងណែនាំឱ្យពួកគាត់ស្គាល់ហេីយតែ ត្រូវគាត់ណែនាំ (គេមេីលមកខ្ញុំ)
ខ្ញុំ: ? ? ? (របៀបមេីលមុខគេវិញ តែមេីលអារបៀបឆ្ងល់ ព្រោះគេនិយាយៗហេីយឈប់)
គេ: ឈ្មោះអី?
ខ្ញុំ: ចាស?
គេ: ឈ្មោះចាសមែន?
ខ្ញុំ: (គ្រវីក្បាល)
គេ: ខ្ញុំសួរថាឈ្មោះអី?
ខ្ញុំ: អរ ឈ្មោះ កា
គេ: ខ្ញុំ ពិទូ
ខ្ញុំ: ចាស (និយាយទៅមនុស្សចេះតែចាស)
គេ: ឈប់ចាសទៅ ខ្ញុំសុំអង្វរមែនតាស
ខ្ញុំ: ចាស ឈប់ហេីយ (អត់ភ្លេចអាចាសហ្នឹងទៀត 😂)
គេ: ចាំខ្ញុំនិយាយបន្តចឹង! (ខ្ញុំរកហាមាត់និយាយ តែគាត់និយាយកាត់មុន) ហាមចាសទៀត
ខ្ញុំ: (សេីច ហេីយមេីលមុខគេ គេក៏សេីចដូចគ្នា! ស្នាមញញឹមពួកយេីងរត់រកគ្នា ហេីយមានអារម្មណ៍ថាចាប់ផ្ដេីមនិយាយគ្នាចូលសាច់ការខ្លះៗហេីយ)
គេ: ខ្ញុំរកណែនាំសង្សារខ្ញុំឱ្យពួកគាត់ស្គាល់ឆាប់ៗនេះហេីយ តែគាត់ណែនាំកាឯងឱ្យខ្ញុំស្គាល់មុន
ខ្ញុំ: ចុះមិនប្រកែក?
គេ: បេីប្រកែកឈ្នះ ស្មានតែបានមក?
ខ្ញុំ: អរ
គេ: ចុះកាឯងមិនប្រកែកដែរ?
ខ្ញុំ: បេីប្រកែកឈ្នះ ស្មានតែបានមក?
គេ: យីស មេីលគេនិយាយ
ខ្ញុំ: (☺)
គេ: ហេីយលូវយេីងគិតម៉េច?
ខ្ញុំ: ខ្ញុំគិតថា យេីង, អេអត់ទេ, បងឯង អឺ......
គេ: ហៅបងក៏បានដែរ ព្រោះខ្ញុំអាយុបង
ខ្ញុំ: ចាស! ខ្ញុំគិតថាបងឯងគួរតែប្រាប់ប៉ាម៉ាក់បងឯងតាមហ្នឹងទៅ ថាបងឯងមានសង្សារហេីយ
គេ: ខ្ញុំគិតចឹងដែរពីដំបូង តែខ្ញុំខ្លាចកាឯងបាក់មុខ
ខ្ញុំ: អត់បាក់ទេ ខ្ញុំអត់មានអីផងហ្នឹង ខ្ញុំចេះតែមកៗតាមប៉ាម៉ាក់ទេ
គេ: hmmm ចាំបងសាកនិយាយជាមួយពួកគាត់មេីល ហេីយកាឯង បេីមានបញ្ហាអីខលមកបងមកណា ទុកបងដូចបងប្រុសម្នាក់របស់កាឯងក៏បានដែរ បំណាច់ថាបានស្គាល់គ្នាហេីយ
ខ្ញុំ: អរ ចាស
YOU ARE READING
" អាពាហ៍ពិពាហ៍បង្ខំ "
Randomដកស្រង់ចេញពីconfession សូមទោសដែលមិនបានសុំម្ចាស់ដើមជាមុនព្រោះមិនដឹងទាក់ទងបងតាមណា បើសិនបងនិងបងអេដមីនដែលខំសរសេរមិនពេញចិត្តខ្ញុំនឹងលុបចោលភ្លាម🙏