Even I died I still love you [ jakehoon ]

1.2K 52 7
                                    

#EvenIDiedIStillLoveYou 🥀🖤

" កាជេគ! រៀនចប់ឆ្នាំនេះឯងចង់ទៅរៀនឯណាបន្ត? " បុរសវ័យជំទង់ម្នាក់ សក់ខ្មៅ កម្ពស់ខ្ពស់រាងសង្ហារជា Type របស់ស្រីៗ សួរទៅកាន់មហាមិត្ត ដែលមានឈ្មោះថា ស៊ីម ជេយ៉ុន ហៅកាត់ថា ជេគនេះហើយ។ ជេគ មានអាយុ19ឆ្នាំ កម្ពស់ខ្ពស់ល្មម សម្បុរស ជាកូនកាត់អូស្ត្រាលី ប៉ុន្តែនាយមករស់នៅកូរ៉េជាមួយឪពុកតាំងពីអាយុ5ឆ្នាំ។

" មិនដឹងថាជាប់ឬអត់ផង? " ជេគតបនឹងមិត្តបន្តិចហើយក៏បន្តផឹកទឹកដោះគោរបស់គេ មិត្តរបស់គេគឺកម្លោះសង្ហារ ផាក ស៊ុងហ៊ុននឹងហើយ វ័យ19ឆ្នាំដូចគ្នា។ ពួកគេទាំងពីរជាមិត្តនឹងគ្នាតាំងពីក្មេង ពេលជេគចូលរៀនបឋមដំបូងៗគឺស៊ុងហ៊ុននេះហើយជាមិត្តទីមួយរបស់គេ ចំណែកស៊ុងហ៊ុនក៏ដូចគ្នា

" មុខឯងនឹងហ៎ ប្រឡងមិនជាប់? " ស៊ុងហ៊ុនដាក់ខ្លួនអង្គុយក្បែរជេគទាំងធ្វើមុខជ្រេញ គិតទៅសម្តីសិស្សពូកែបែបនេះមែនណ៎? ឆ្នាំនេះពួកគេប្រឡងចប់ទី12 ដូច្នេះហើយរង់ចាំចេញលិទ្ធផលនឹងបានទៅរៀននៅសកលវិទ្យាល័យបន្ត

" អា៎.....និយាយលេង និយាយលេងទេ! " ស៊ុងហ៊ុនប្រញ៉ាប់កែសណ្ថាការព្រោះតែជេគសម្លក់មុខគេពេក

" ខែក្រោយទំនេរឬអត់? " ស៊ុងហ៊ុន

" ថី? " ជេគ

" ចង់អញ្ជើញទៅមង្គលការយើងនឹងណា៎..... " ស៊ុងហ៊ុនស្រដីឡើង ជេគក៏ងាកសម្លឹងមុខគេវឹប មង្គលការគេចឹងហេស៎?

" ការឯងហ៎? កុំសង្ឃឹម!! យើងនឹងដុតរោងការឯងចោលជាមិនខានទេ!! " ជេគនិយាយ ឯស៊ុងហ៊ុនក៏សើចកាច់.ក.ព្រោះសម្តីជេគ និយាយអោយស្មោះត្រង់ចុះ! រាប់អានគ្នាតាំងពីក្មេង គិតថាជេគមិនមានអារម្មណ៍ស្រឡាញ់ស៊ុងហ៊ុនឬ? គេទាំងស្រឡាញ់ ទាំងត្រូវការ ប៉ុន្តែមិនដែលបង្ហាញវាចេញមកនោះទេ

" ឯងមិចនឹងអាចដុតរោងការរបស់ឯងបាននោះ? " ស៊ុងហ៊ុនក៏និយាយលេងញ៉ោះជេគ ទម្លាប់គេគឺបែបនឹងបើមិនបានញ៉ោះអោយជេគខឹងនៅមិនសុខទេ

" ឆឹស! "

" អេ៎? ឯងទៅណា? " ស៊ុងហ៊ុនចាប់ដៃជេគជាប់ពេលឃើញជេគក្រោកឈរបម្រុងនឹងដើរទៅណា

Short Novels ENHYPEN Where stories live. Discover now