Promise me! Be happy!! [ sunsun ]

563 31 0
                                    

Hoonie! << រាងតូចបន្លឺឡើងដើរទៅអោបរាងក្រាស់ពីក្រោយដោយស្នាមញញឹម >>

ជិតដល់ថ្ងៃយើងរៀបការហើយ អូនសប្បាយចិត្តទេ?
<< Sunghoon សួរឡើងដោយស្នាមញញឹម តែក្នុងចិត្តគេមិនសប្បាយដូចទឹកមុខគេទេ >>

ប្រាកដហើយ! ឬបងមិនសប្បាយ? << Sunoo អោបគេរួចដូរទឹកមុខមកពេបមាត់ដូចកូនក្មេងគួរអោយខ្នាញ់ >>

អ្នកណាថា? អូនថាខ្លួនឯងសោះ << Sunghoon រហ័សអោនថើបមាត់នាយតូចកុំអោយងរទាន់ >>

មុនថ្ងៃរៀបការគេមិនអោយកូនកំលោះកូនក្រមុំជួបគ្នាទេត្រូវឬអត់? << Sunghoon អោនទៅជិតមុខនាយតិចៗ និយាយរឿងនេះឡើងធ្វើអោយនាយតូចសម្លក់គេថ្លែ គេប្រាកដជាដេកមិនលក់ហើយនៅយប់នោះ >>

ទ្រាំទៅអូនសម្លាញ់ << Sunghoon សើចឡើងទាញថ្ពាល់គេតិចៗដោយអារម្មណ៍គ្រឺតខ្នាញ់ >>

មោះចូលគេង ស្អែកលែងបានគេងអោបគ្នាហើយ
<< Sunoo ទាញគេទៅបន្ទប់ ទៅគេងគងមួយយប់កុំអោយនឹកនៅថ្ងៃស្អែក >>

-ថ្ងៃថ្មី

<< ថ្ងៃនេះជាថ្ងៃដែលពួកគេត្រូវនៅឆ្ងាយពីគ្នាមុនរៀបការ Sunghoon គេចេញពីខុនដូររបស់ Sunoo គេមិនមែនទៅផ្ទះគេទេ...គឺគេទៅមន្ទីរពេទ្យ! >>

លោកដុកទ័រ ចាប់ផ្តើមវះកាត់ទៅ! << Sunghoon និយាយទៅដុកទ័រទាំងទឹកភ្នែកដក់ក្នុងភ្នែក គេមិនចង់វះកាត់ទេព្រោះគេមិនចង់បំភ្លេច Sunoo តែគេត្រូវតែវះកាត់ដើម្បីជីវិតគេ >>

<< Sunghoon នាយដុះដុំសាច់ក្នុងខួរក្បាលគេត្រូវតែវះកាត់ដើម្បីបន្តជីវិតគ្រាន់តែថាគេវះកាត់ហើយគេត្រូវបាត់ការចងចាំ គេមិនចង់អោយ
Sunoo មកលំបាកជាមួយគេ គេមិនចង់អោយនាយតូចចំណាយពេលអត់ប្រយោជន៍មកមើលថែគេ នាយសុខចិត្តវះកាត់ហើយទៅអោយឆ្ងាយពីSunoo អោយគេរើសអ្នកថ្មីដែលល្អឥតខ្ចោះសម្រាប់គេ នាយសុខចិត្ត
ដើរចេញ នាយសុំតែម្យ៉ាងទេសុំអោយ Sunoo សប្បាយរីករាយ >>

-ថ្ងៃរៀបការ

<< រាងតូចនៅក្នុងបន្ទប់រៀបចំខ្លួនគ្រងឈុតកូនកម្លោះតូចយ៉ាងស្រស់ស្អាត ញញឹមយ៉ាងស្រស់ហាក់សប្បាយរីករាយខ្លាំងណាស់នៅថ្ងៃនេះ >>

You've reached the end of published parts.

⏰ Last updated: Jun 05, 2023 ⏰

Add this story to your Library to get notified about new parts!

Short Novels ENHYPEN Where stories live. Discover now