part21(អត់ចំណងជើង😂😂)

207 12 0
                                    

|hello អ្នកអានទាំងឡាយadminមកវិញហើយ😅
|
|ខានសរសេរយូរតិចអត់មានអ្នកអានទៅ😟
|
|តោះចូលសាច់រឿង><
|________________________________

《ភូមិគ្រឹះWang》
ម៉ោង7:30//

"យ៉ាងមិចហើយហត់ដែរទេហឹម"yiboដើរចូលមកក្នុងភូមិគ្រឹះទាំងដែលដៃនៅព័ទ្ធចង្កេះចាន់ពីក្រោយ

"ហឹម៎"Xiaozhanក្រហឹមក្នុងបំពង់-ក ព្រមទាំងដាក់ខ្លួនផ្អែកទៅនឹងសាឡុងដែលបានរៀបចំនៅកណ្ដាលភូមិគ្រឹះ

"ម៉ែដោះសុំទឹក2កែវ"yiboស្រែកប្រាប់ទៅម៉ែដោះដែលកំពុងឈរនៅជិតនេះ

"ចាស៎អ្នកប្រុស"ម៉ែដោះតបទៅកាន់yiboបន្ទាប់មកក៏រត់ទៅកាន់ផ្ទះបាយដើម្បីយកទឹក

"នេះអ្នកប្រុសចាស៎"ម៉ែដោះ

"អ្នកម៉ាក់សម្រាន្តហើយមែនទេ?"yiboសួរទៅកាន់ម៉ែដោះពេលដែលមិនឃើញម្ដាយរបស់ខ្លួននៅខាងក្រោម

"អ្នកស្រីធំសម្រាន្តហើយអ្នកប្រុស"ម៉ែដោះក៏បានតបទៅកាន់yiboវិញ

"អឹម"yiboមិនបាននិយាយតបទេត្រឹមក្រហឹមក្នុងមាត់ប៉ុណ្ណោះចំណែកឯម៉ែដោះក៏សុំដកខ្លួនចេញទៅបាត់ទៅ

"ហឹសក្មេងកម្ជឹល"yiboបានក្រលេកមកវិញក៏ឃើញចាន់គេងលក់បាត់ទៅហើយ ក៏សម្រេចចិត្តលើកបីXiaozhanទៅបន្ទប់ខ្លួនដែលនៅជាន់ទីមួយមិនឆ្ងាយពីជណ្ដើរប៉ុន្មានទេ

《ក្នុងបន្ទប់》

"ហឹម"បន្ទាប់ពីដាក់ចាន់ទៅលើពូកហើយyiboក៏បានដើរទៅបន្ទប់ទឹកដោយទុកឱ្យក្មេងកម្ជឹលម្នាក់នេះនៅគេងបន្ត

15នាទីក្រោយមក//

"សឺត ទោះមិនមុជទឹកក៏នៅក្រអូបដដែល"ចេញពីបន្ទប់ទឹកភ្លាមyiboដែលកំពុងតែមានកន្សែងក្រព័ទ្ធជុំវិញចង្កេះខ្លួន បានដើរទៅជិតចាន់ដែលកំពុងគេងលង់លក់ស្រួល រួចឱនទៅថើបត្រង់ចន្លោះ-កដ៏-សខ្ចីរបស់ចាន់មួយខ្សឺតដើម្បីដួសដងនូវក្លិនដ៏សែនក្រអូបទោះបីជាមិនទាន់មុជទឹកក៏ដោយ
(adminគាំង😀)

បន្ទាប់ពីរង់ចាំឱ្យសក់ស្ងួតក៏ដូចជាបង្ហើយការងាររួចរាល់yiboក៏បានចូលទៅគេងនិងទាញxiaozhanឱ្យមកក្នុងរង្វង់ដ៏កក់ក្ដៅរបស់ខ្លួន រួចបិទភ្នែកនិទ្រាលង់លក់យ៉ាងស្កប់ស្កង់និងពោពេញដោយភាពកក់ក្ដៅ

រឿង ចិញ្ជៀនពេជ្រWhere stories live. Discover now