ភាគ:១២(លំហរ)
ថ្ងៃរសៀលជ្រាលជ្រេនៅក្នុងចំការស្ពៃក្ដោបរបស់អ្នកស្រីស៊ុក លីសាជាមួយជេនអង្គុយក្រោមដើមឈើធំមួយជាប់និងភ្លឺស្រែស្ពៃរំពៃមើលទៅលើមេឃដែលមានផ្ទៃពណ៌ស្រលះចាំជាំងជះមកជាពន្លឺនៃថ្ងៃរៀបលិច! លីសាបានបែរមកចាប់ដៃរបស់ជេនហើយបាននិយាយទៅកាន់នាង...
“ ជេន! ជេនមិនគិតថាបងគួរឲ្យធុញណាស់ទេហ៎? ”
“ រឿងអ្វីលី? ” ជេនបានបែរមករកលីសា...
“ អារបៀបថាបងតាមជេនគ្រប់ពេលនិងណា! នេះអូនមិនគិតថាបងរំខានទេហ៎? ” លីសាស្ញេញដាក់ជេន...
ជេនងាកមុខចេញសម្លឹងទៅកាន់ព្រះអាទិត្យហើយនិយាយមកកាន់លីសា...“ ច្បាស់ជារំខានហើយ! ខឹងបំផុតពេលទៅរករឿងអូនដល់ក្រុមហ៊ុន! ”
“ អាវ៎! នោះមកពីអូនគេចមុខបងពេកធ្វើអី? ” លីសារំកិលខ្លួនចូលទៅជិតជេន...
“ ន៎ែលាលីសា! បងកុំមកធ្វើដូចខ្លួនឯងអស្ចារ្យអូនប្រាប់បងឲ្យហើយ! អូនជាមនុស្សមានទំនួលខុសត្រូវច្បាស់លាស់ក្នុងជីវិតណាស់ មិនមែនថាចង់គឺចង់តាមការសម្រេចចិត្តមួយឆាវនោះទេ..! ” ជេននិយាយដោយទោខ្លួនទៅក្រោយហើយខំកាយវិការមុខមាត់មកបញ្ជាក់លីសា...
“ ចុះលូវម៉េចមិនច្បាស់ទៀតទៅ? ធ្វើជាទន់ជ្រាយធ្វើអី? ” លីសាក៏ទោទៅតាមជេន...ជេនរុញលីសាចេញហើយប្រញាប់ក្រោកឈរ...
“ បើពេលនេះខ្ញុំចង់ចេញទៅក៏មិនខុសនោះដែរលាលីសា! ” ជេនពោលដូចជាធ្ងន់មកកាន់លីសា...
“ ហើយកើតអីជេន? នេះបងគ្រាន់តែនិយាយលេងជាមួយអូនតើ! ” លីសាងើយមើលទៅជេនដែរកំពុងតែឈរ...
“ តោះបានហើយឆាប់ទៅវិញ! ងងឹតឥលូវហើយ...” ជេនមិនបានតបសំនួរលីសា ប៉ុន្តែបែរជាបបួលគេឲ្យទៅផ្ទះ ហើយគេក៏ដើរចេញទៅ...
“ ន៎ែអូនមិនទាន់ឆ្លើយសំនួរបងទេ? ” លីសាក្រោករត់ទៅចាប់ទាញ់ដៃជេនមកវិញ...
ផាច់^! x6...“ យ៉ាគីមជេននីអូនទះបងទៀតហើយណា! ” លីសាទន្រ្ទាំជើងដាក់ជេន...
“ យកដៃស្មោគក្រោគនាងចេញពីខ្ញុំទៅ! ” ជេនក្រវាសដៃលីសាចេញហើយសម្លក់មុខលីសាទាំងខឹង...
“ ជេនអូនកើតអី? ” លីសាពោលទៅកាន់ជេនទាំងបង្ហាញទឹកមុខក្រៀមក្រំ...
YOU ARE READING
⛱រឿង CEO បណ្ដូលចិត្ត 👑
Hành độngទោះបងជាអ្នកលេង ប៉ុន្តែបងក៏អាចកែប្រែជីវិតខ្លួនឯងឲ្យក្លាយជាមនុស្សល្អដើម្បីអូនវិញបាន! ដង្ហើមដកបានព្រោះអូនជាអ្នកផ្ដល់អុកស៊ីសែន! គីម ជេននី សន្យាណាថានិងកាន់ដៃបងបែបនេះរហូតតទៅ..! បងនិងធ្វើជាប្ដីដែលមើលថែអូនមិនឲ្យលំបាក និងធ្វើជាមេគ្រួសារដ៏ល្អបំផុតសម្រាប់អូននិ...