ផ្ដើមរឿង

630 38 4
                                    

*ហាងផ្កា

ឡានពណ៍ស្ពតខ្មៅរលោងចតមុខហាងផ្កាធំមួយមុននឹងម្ចាស់ឡានចុះមកព្រមជាមួយឯកសារពីរបីច្បាប់នៅក្នុងដៃ,ម្រាមដៃតូចរុញ
វែនតារបស់ខ្លួនឡើងលើបន្ដិចហើយក៏រុញទ្វារឡានបិទសឹមដើរកាន់ឯកសារដើរចូលមកក្នុងហាងដោយមានស្នាមញញឹមជាប់លើផ្ទៃមុខក្រោយពេលឃើញបុគ្គលធ្វើការនៅទីនេះឈរទទួលគេដូចសព្វដង,បន្ទាប់មកក៏បោះជំហានជើងដើរទៅរកកន្លែងតុសារពត៍មានដែលជាកន្លែងរបស់ខ្លួនធ្វើការជាប្រចាំ..

« ចាហ្វាយ!! »ដាក់ខ្លួនអង្គុយមិនទាន់ជាប់កៅអីស្រួលបួលផងបុគ្គលិកក៏ចូលមកហៅគេដោយមានស្រោមសំបុត្រមួយក្នុងដៃ

« មានការអីមែនទេ? »ជីមីនលើកចិញ្ចើមសួរបុគ្គលិកដោយចម្ងល់មុននឹងដោះកាបូបស្ពាយចេញពីខ្លួនដាក់ទៅលើតុក្បែរនោះ

« មានអ្នកផ្ញើរសំបុត្រមកអោយ,ចាហ្វាយ!! »
បុគ្គលិកស្រីម្នាក់នោះប្រាប់ដោយអោនមុខចុះអោយរាងរអា៎បន្ដិចស្របពេលដៃហុចស្រោមសំបុត្រនោះទៅអោយចាហ្វាយរបស់ខ្លួន

« អ្នកណា?ឬក៏គេម្នាក់នោះទៀតហើយ? »
ជីមីនទទួលយកសំបុត្រមកមុននឹងចោតសួរបុគ្គលិកខ្លួនដោយទឹកមុខធុញថប់ជាខ្លាំងគ្រាន់តែនឹកឃើញដល់មុខមនុស្សដែលផ្ញើរសំបុត្រមកគេរាល់ដងក៏អាចធ្វើអោយគេមួរម៉ៅបានដែរ

« ខ្ញុំមិនដឹងទេចាហ្វាយ! »

« ហុឹម,ទៅធ្វើការវិញចុះ.... »រាងតូចក្រហឹម
តិចៗអោយបុគ្គលិកខ្លួនទៅធ្វើការងារបន្ដវិញទោះយ៉ាងណាក៏នាងមិនដឹងដែលព្រោះសំបុត្រនេះយកមកដាក់មុខហាងគេតាំងតែពីពេលណាមិនដឹងនាងក៏មិនហ៊ានបើកមើលដែរ....បន្ទាប់ពីនោះជីមីនក៏ចាប់ផ្ដើមបើកស្រោមសំបុត្រដែលមានរាងជាការេដោយមានប្រវែងត្រឹម5cmប៉ុណ្ណោះ ហើយនេះមិនមែនជាលើកទីមួយដែលគេទទួលបាននោះទេវាជាលើកទី7ទៅហើយនិយាយទៅគឺទទួលបានមួយអាទិត្យនេះពេញតែម្ដងហើយពាក្យសម្ដីក្នុងសំបុត្រនេះក៏ដូចគ្នារាល់តែលើកដែលឃើញពេលណាធ្វើអោយគេក្ដៅចិត្តពេលនឹកតែម្ដង

« មនុស្សចង្រៃ!!! »ថាអ្វីចេះខុសពាក្យសម្ដីម្ដងនេះក៏មិនខុសពីរាល់ថ្ងៃក្រោយអានរួចក៏ប្រទិចគេប៉ុន្មានម៉ាត់ហើយក្រដាសសំបុត្រនោះក៏ត្រូវឆ្មុលញុកអោយខ្ទីចខ្ទីសឹមហោះចូលកន្ដ្រកសម្រាមក្បែរនោះយ៉ាងស្អាតគ្មានខុស « ហ៊ើយ!! »ជីមីនដកដង្ហើមធំយកដៃញីមុខហួសទៅជ្រោកសក់ដោយអារម្មណ៍តានតឹងជាខ្លាំងគេមិនយល់ហេតុអ្វីមនុស្សប្រុសម្នាក់នោះធ្វើខ្លួនដូចជាមនុស្សរោគចិត្តបែបនេះ?ហេតុអ្វីគេតែងតែផ្ញើរសារមករញេរញៃជាមួយខ្លួនក្រែងគេនិងខ្លួនផ្ដាច់ទំនាក់ទំនងជាមួយគ្នាតាំងពីប្រាំឆ្នាំមុនម្លេះមិនអញ្ចឹង? ហេតុអ្វីនៅសុខៗនៅមកតាមរញេរញៃខ្លួនមិនអោយបានសុខសោះចឹង?

YOU ARE MY OWNERSHIP ‼️Where stories live. Discover now