ភាគទី1

291 39 5
                                    

*ក្រុមហ៊ុនចន ស្ទៀខឺ

       ជីមីនចតឡាននៅមុខក្រុមហ៊ុនមុននឹងចុះមករត់ត្រម៉ាញ់ជើងឆ្មេរចូលក្នុងក្រុមហ៊ុមដល់ធំដែលជាកម្មសិទ្ធរបស់គ្រួសារត្រកូលចន ស្ទៀខឺតាមទីតាំងដែលជុងគុកបង្គាប់គេអោយមក

« សួស្ដីអ្នកនាង,ខ្ញុំចង់សួរថាបន្ទប់របស់លោកអគ្គនាយកនៅជាន់ទីប៉ុន្មាន? »ក្រោយចូលមកដល់អ្វីដែលជីមីនត្រូវធ្វើគឺសួរពីជាន់ដែលជុងគុកកំពុងតែធ្វើការពីអ្នកទទួលពត៍មានជាមុនសិន

« លោកជាផាក ជីមីនមែនទេ? »បុគ្គលិកសួរមកវិញទាំងញញឹមយ៉ាងរួសរាយដាក់មនុស្សមាឌតូចប៉ុន្ដែរួសរាយខុសពេលវេលាព្រោះតែជីមីនពេលនេះកំពុងពាក់មុខយក្សដាក់នាងដូចជាចង់ហែកនាងជាចំរៀកៗទៅហើយ

« មែនហើយ!! »ជីមីនឆ្លើយទាំងអន្ទះសារ

« គឺចាហ្វាយកំពុងរងចាំលោកនៅជាន់ទី58! »

« បន្ទប់លេខ? »

« លោកទៅដល់នឹងមានអ្នកនាំផ្លូវហើយ
ចា៎ស!!! »

« អរគុណ!!! »អរគុណហើយជំហានជើងខ្លីៗក៏រត់មករកជណ្ដើរយន្ដចុចទៅរកជាន់58យ៉ាងប្រញាប់ប្រញា៉ល់មកដល់ភ្លាមក៏ឃើញមនុស្សម្នាក់ឈរចាំទទួលរួចជាស្រាច់ដូចជាដឹងមុនយ៉ាងចឹង

« ចាហ្វាយ,នៅក្នុងបន្ទប់ខាងនេះ!! »បុរសម្នាក់នោះបន្លឺឡើងទាំងលើកដៃបង្ហាញជីមីនយ៉ាងគួរសម,មិនចាំយូរក្មេងល្អិតក៏ស្ទុះចូលទៅយ៉ាងលឿនដោយមិននិយាយអ្វីច្រើន

*គ្រាំង

« លោកត្រូវការស្អី?? »គ្រាន់តែចូលមកដល់សម្លេងតូចក៏ចោទសួរអ្នកក្នុងបន្ទប់យ៉ាងលឿនទាំងទឹកមុខខឹងសម្បារតែបែរជាធ្វើអោយម្ចាស់បន្ទប់ញញឹមបិទមាត់មិនជិតទៅវិញ

« អាទិត្យក្រោយអូនត្រូវរៀបការជាមួយបង!! »មនុស្សមាឌធំអង្គុយគងទាក់ខ្លាអោបដៃដាក់លើជង្គង់តបទៅកាន់រាងតូចវិញទាំងស្នាមញញឹមធម្មតា,តែអាស្នាមញញឹមនេះហើយធ្វើអោយជីមីនស្អប់ជាងស្អីទៅទៀតព្រោះស្នាមញញឹមគេវាពឹសពុល

« លោកនិយាយឆ្គួតស្អី?មានមូលហេតុអីដែលខ្ញុំត្រូវរៀបការជាមួយមនុស្សដូចជាលោក?ហើយប៉ាៗរបស់ខ្ញុំនៅឯណា? »ពេលនេះកំហឹងមានតែកើនឡើងៗមិនរលត់ទៅណាក្រោយលឺពាក្យសម្ដីឆ្គួតឡប់របស់អតីតគូរស្នេហ៍ដែលគេស្អប់ជាទីបំផុត,ហើយមានរឿងអីដែលគេត្រូវរៀបការជាមួយប្រុសមាននេះ?

YOU ARE MY OWNERSHIP ‼️Where stories live. Discover now