RIKI " លោក Nishimura ស្រែកហើយសម្រុកចូលបន្ទប់របស់ Ni-ki។ ទំនាក់ទំនងរបស់ Ni-Ki ជាមួយឪពុករបស់គាត់ មិនសូវល្អនោះទេ។ គាត់ស្អប់ឪពុកគាត់ណាស់តាំងពីដើមមក ហើយជាពិសេសនៅពេលគាត់ .... លើកដៃសម្លាប់ម្តាយniki ។ ម្តាយរបស់នីគីគឺជាស្ត្រីដែលល្អឥតមានកន្លែងទាស់ ពេលនោះលោកnishimuraដែលជាឪពុករបស់nikiចូលប្រឡូកក្នុងជំនួញរបស់ម៉ាហ្វៀ ហើយចង់ឱ្យ Ni-ki កាន់កាប់តំណែងលេខ ១ បន្ទាប់ពីគាត់។ ប៉ុន្តែម្តាយរបស់ Ni - ki មិនយល់ស្របនៅគំនិតនេះទេ ដូច្នេះហើយម្តាយនិងឪពុករបស់nikiបានឈ្លោះគ្នាជាខ្លាំង។ ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងយប់ ទាំងថ្ងៃ គាត់បានឮសំឡេងស្រែកយំ ពីជាន់ក្រោម សំឡេងចាន និងឆ្នាំងគប់ទៅមក ហើយម្តាយរបស់nikiស្រែកយ៉ាងឈឺចាប់។ រហូតដល់យប់មួយវាស្ងាត់ជាងធម្មតា ហើយក្មេង នី គី បានចុះមកក្រោមក៏ឃើញសាកសពម្តាយរបស់គាត់ដេកដួលនៅលើដីដែលឪពុករបស់nikiបានទុកចោលនៅទីនោះ។ នោះហើយជាមូលហេតុដែលពួកគេបានផ្លាស់ទីលំនៅថ្មី ពួកគេបានផ្លាស់ទៅរស់នៅទីក្រុងសេអ៊ូល ដើម្បីអោយឪពុករបស់គាត់អាចទទួលបានទ្រព្យសម្បត្តិ និងអំណាចបន្ថែមទៀតទុកអោយ Ni-ki រស់នៅក្នុងស្រមោលអតីតកាលរបស់គាត់ដោយមិនមានការលួងលោមពីម្តាយរបស់គាត់ដើម្បីបំបាត់ភ័យខ្លាចរបស់គាត់ទៀតឡើយ។ "ឯងនឹងរៀបការក្នុងរយៈពេល 3 សប្តាហ៍ក្រោយជាមួយកូនប្រុស CEO Kim' ប៉ារបស់nikiបាននិយាយឲដឹង ហើយ Ni-ki សម្លឹងមើលគាត់ទាំងកម្រោលចូល " ស្អី!? "នី-គី ស្រែក យ៉ាងខ្លាំង នី-គី មិនដឹងថា កូនប្រុស CEO ជាអ្នកណាទេ ព្រោះឪពុកគេមិនដែលឱ្យគេមើលទូរទស្សន៍ ហើយគាត់បានបិទប៉ុស្តិ៍ព័ត៌មានលើគ្រប់គណនី នឹងឧបករណ៍ដែលគេប្រើប្រាស់" ខ្ញុំមិនរៀបការជាមួយកូនប្រុស CEO kimទេ អ្នកមិនអាចបង្ខំឱ្យខ្ញុំធ្វើនោះទេ!។ នី-គី ព្យាយាមនិយាយការពារខ្លួន
"ឈប់ទៅ ខ្ញុំមិនស្តាប់អ្នកនិងលេសដ៏ល្ងង់របស់អ្នកទៀតទេ ខ្ញុំធ្វើបែបនេះដើម្បីបានទ្រព្យសម្បត្តិកាន់តែច្រើនពីពួកគេ នៅពេលដែលអ្នករៀបការខ្ញុំនឹងសម្លាប់កូនប្រុសរបស់គេ ហើយខ្ញុំនឹងដោះស្រាយជាមួយឪពុកម្តាយរបស់គេ។ ពេលនោះឯងនឹងទទួលមរតករបស់គេទាំងអស់ ហើយប្រគល់ឲ្យខ្ញុំ ហើយយើងនឹងគ្រប់គ្រងពិភពលោកទាំងមូល” ឪពុករបស់គាត់និយាយដោយទឹកមុខញញឹមយ៉ាងគួរអោយខ្លាចហើយសម្លឹងទៅកាន់នីគីយ៉ាងត្រជាក់។ កែវភ្នែករបស់គាត់ត្រជាក់ដូចទឹកកកយ៉ាងចឹង។ "អ្នកដឹងថាខ្ញុំមិនអាចធ្វើបែបនេះបានទេ ខ្ញុំមិនចង់រៀបការជាមួយមនុស្សដែលខ្ញុំមិនស្រឡាញ់ហើយក៏មិនដែលស្គាល់គ្នា ហើយជាពិសេសខ្ញុំក៏មិនចង់រៀបការដោយហេតុផលដ៏ឆ្គួតឡប់របស់អ្នកដែរ។ គឺវាខុសខ្លាំងណាស់" Ni - ki ស្រែកដាក់ឪពុករបស់គាត់ យ៉ាងខ្លាំង ឪពុកnikiបានដាល់nikiឲដួលនឹងដីហើយក៏ដៃខាងស្តាំរបស់គាត់កាន់ថ្ពាល់ច្របាច់យ៉ាងខ្លាំង nikiមើលមុខគាត់ទាំងការឈឺចាប់។ "ធ្វើវា បើមិនដូច្នេះទេ យើងនឹងសម្លាប់ឯងជាមួយនឹងមនុស្សដែលឯងស្រឡាញ់មិនខាន"។គាត់និយាយគំរាមnikiហើយក៏ចេញពីបន្ទប់បាត់ទៅ ។ តាំងពីម្ដាយnikiស្លាប់ nikiមិនដែលចង់តាមគាត់ឪពុកទេ។ គេមិនដែលចង់ធ្វើដូចឪពុកគាត់ទេ គឺការធ្វើបាបមនុស្ស ហើយប្រើវាដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះ គាត់បានសន្យាខ្លួនឯងថានឹងមិនធ្វើបាបអ្នកណានោះទេ ប៉ុន្តែបែរជាបាននៅជាមួយឪពុក ហើយធ្វើការងារនេះបានយ៉ាងល្អទៅវិញ។ យ៉ាងហោចណាស់នោះជាអ្វីដែលម្តាយរបស់គាត់ចង់បាន។ វាប្រថុយជីវិតពេកហើយក្នុងការក្បត់ឪពុករបស់គាត់ ដូច្នេះគាត់គ្រាន់តែចង់នៅជាមួយគ្រប់យ៉ាងដែលគេចង់ធ្ធ្វើ។គាត់ដកដង្ហើមធំ ហើយគាត់ក៏ចេញពីផ្ទះទៅស្រូបខ្យល់អាកាសបរិសុទ្ធ ហើយក៏ដើរទៅកាន់ផ្នូរម្ដាយគាត់ដើម្បីនិយាយជាមួយគាត់។ "សួស្ដី ម៉ាក់" នី គី និយាយទាំងទឹកភ្នែក។ "កូនសង្ឃឹមថាកូនបានសម្រាក ជីវិតលំបាកណាស់ហើយ ខ្ញុំគិតថាប៉ាបានបាត់បង់ស្មារតីជាមនុស្សទាំងស្រុងហើយ" គាត់និយាយខណៈដែលគាត់ស្រក់ទឹកភ្នែកពេលសម្លឹងមើលផ្នូរម្តាយរបស់គាត់។ មួយសន្ទុះក្រោយមក គេក៏ចាប់ផ្តើមដើរទៅផ្ទះ ទោះជាងងឹតក៏ដោយ គាត់មិនចង់ទៅផ្ទះដែលឃើញនូវឪពុករបស់គាត់នោះទេ គាត់ក៏ចាប់ផ្តើមដើពេញទីក្រុងបន្តិចម្តងៗ រហូតដល់គាត់មកជួបក្មេងប្រុសម្នាក់ស្រែកនៅកណ្តាលផ្លូវ។ប្រុសម្នាក់កាន់កាំភ្លើងចង្អុលមកគាត់មើលទៅមានអាយុប្រហែល៤២ឆ្នាំពេលនោះហើយខ្ញុំដកកាំភ្លើងដែលខ្ញុំមានក្នុងហោប៉ៅចេញ ហើយបាញ់បុរសដែលកាន់គាត់យ៉ាងលឿន រាងកាយដែលគ្មានជីវិតបានធ្លាក់ចុះមកដី ខណ:ពេលនោះក្មេងប្រុសម្នាក់មើលទៅគេគឺភ័យខ្លាចយ៉ាងខ្លាំងណាស់នៅហេតុការណ៍អម្បាញ់មិញ។ ពេលនោះគេរត់កាត់គាត់យ៉ាងឡើនស្លេវសម្ដៅទៅផ្ទះ។ " ភ្នែកទាំងនោះ!? "នីគី និយាយទៅកាន់ខ្លួនឯងដូចដែលចាប់ផ្តើមគិតថាគេធ្លាប់ជួបក្មេងម្នាក់នោះនៅទីណា មួយ រួចក៏ដើរចេញពីកន្លែងកើតហេតុ " សាំណាស់ " គាត់និយាយរអ៊ូរទាំខណៈពេលដែលគេគិតយ៉ាងជ្រៅតែគិតមិនចេញ គាត់បានចូលក្នុងផ្ទះ ហើយគាត់ក៏បានចូលចូលទៅក្នុងបន្ទប់របស់គាត់ ហើយទៅកាន់រូបថតរបស់គាត់ ហើយបើកវាបង្ហាញគាត់ និងក្មេងប្រុសម្នាក់កាលនៅក្មេង។ នោះហើយជាពេលដែលអំពូលភ្លើងនៅទីបំផុតបានភ្លឺពេលដែលគាត់សម្លឹងមើលភ្នែកក្មេងប្រុស។ " S-Sunoo ?? " នី-គី និយាយហើយឈរទ្រឹងសឹងតែដួលលើដីទៅហើយ។ "គេនៅទីនេះហេស" គាត់ញញឹមពេលគាត់ឱបរូបថតយ៉ាងតឹង។ "ខ្ញុំបានរកឃើញអ្នកហើយកូនកញ្រ្ជោងតូច" Ni-ki រំភើបស្ទើរតែស្រក់ទឹកភ្នែកម្តងទៀតទៅហើយ។ "ដូចដែលខ្ញុំបានសន្យានឹងអ្នកយ៉ាងចឹង" គាត់ញញឹមហើយដាក់រូបថតនោះមកវិញក្នុងថតតុរបស់គាត់ហើយគាត់ក៏ចូលគេងទៅ។"riki" ឪពុករបស់គាត់បានស្រែក ដាស់គាត់ឱ្យភ្ញាក់។ "ហើយខ្ញុំគិតថានាឡិការោទិ៍របស់ខ្ញុំខូចហើយ" នី-គី និយាយទៅកាន់ខ្លួនឯង ខណៈពេលដែលចុះទៅជាន់ក្រោមដើម្បីជួបបុរសចំណាស់របស់គាត់។ «បាទលោកប៉ាមានការអ្វីដែរ?» គាត់សួរខណៈដែលឪពុកគាត់ងាកមកមើលគាត់។ "យើងត្រូវទៅជួបគ្រួសារ CEO យប់នេះសម្រាប់ញ៊ាំអាហារពេលល្ងាច ស្លៀកពាក់ស្អាត ហើយមានអាកប្បកិរិយា។ កុំប្រើល្បិចណាមួយឲពេលយើងនៅទីនោះ បើមិនដូច្នេះទេ ឯងនឹងមានរឿងជាមួយយើងមិនខានទេ" ឪពុករបស់គាត់បាននិយាយគំរាម Ni-ki NIKi ក៏ ងក់ក្បាលយល់ព្រម។ nikiដឹងថាមិនអាចកែប្រែចិត្តរបស់ប៉ាគាត់ប៉ាឡើយ niki povគាត់មានគម្រោងសម្លាប់គ្រួសាររបស់ពួកគេប៉ុន្មានសប្តាហ៍បន្ទាប់ពីរៀបការ។ “ម៉េចក៏មនុស្សអាត្មានិយមយ៉ាងនេះឡើងប្រហែលអត់ដូច” នី-គី និយាយរអ៊ូរតែឯងរួចក៏ ដើរទៅបន្ទប់ដើម្បីរើសខោអាវសម្រាប់យប់នេះ។ ប៉ុន្តែចិត្តរបស់គាត់រវល់តែគិតពី Sunoo ដែលរកឃើញមិត្តវ័យកុមារម្ដងទៀត។ គាត់សប្បាយចិត្តណាស់តែគាត់គិកដល់ពេលគាត់ត្រូវរៀបការជាមួយកូនប្រុសរបស់ CEO kim គាត់ក៏ចាប់ផ្ដើមsad(sadធ្វើអីកូននឹងគូរកូនតើ🙃)។ គាត់ចង់ជួប Sunoo ម្តងទៀត។ ហើយប្រាប់គាត់ថាគាត់នៅទីនេះ ហើយប្រាប់គាត់ថាគាត់បានរក្សាការសន្យារបស់គាត់បានយ៉ាងល្អ .... ហើយគេចង់ប្រាប់គាត់មូយទៀតថា
143✌17.11.2022
By:kmeng laor✌💗