របួសបេះដូង💔
ភាគទី2+ពេលយប់
ពេលវេលាកាន់តែដើរទៅមុខពេលនេះក៏ជាពេលវេលាយប់ដែលផ្ទៃមេឃដណ្តប់ដោយស្បៃមេឃពណ៍ខ្មៅអមដោយដួងច័ន្ទនិងកូនផ្កាយរះភ្លឺចញ្ចាចស្រស់ស្អាតមែនទែន។
"ហឹុម យ៉ុនមកប្រាកដជាសប្បាយចិត្តមិនខាន"ជីមីន និយាយទាំងភ្នែកសម្លឹងមើលម្ហូបអាហារនៅលើតុដែលគេខំចំណាយពេលចម្អិនអស់រយះពេលជាយូរនោះដើម្បីធ្វើឲ្យរាងក្រាសញាំព្រោះវាជាស្នាដៃលើកដំបូងរបស់គេ។
តុកៗ** សម្លេងគោះទ្វាក៏បានបន្លឺឡើងបំវែចំណាប់អារម្មណ៍ឲ្យរាងតូចបែរសម្លឹងមើលទៅទ្វាភ្លាមៗ ។
"ទៅហើយៗ" ជីមីន ស្រែកទាំងដោះអាវអៀមចេញរត់សម្តៅទៅរកទ្វាភ្លាមៗ។
"អឹម "គ្រាន់តែទ្វាបានបើកភ្លាមយ៉ុនហ្គីដែលឈររងចាំនោះក៏រុញជីមីនចូលបន្ទប់វិញយ៉ាងលឿន និងបានសង្រ្គប់បឺតជញ្ជក់បបូរមាត់ស្ពេសដូចមាត់កូនទារបស់ជីមីនទៀតផង ។ រាងតូចមិនបានហាមគេមានតែលើកដៃស្រាក់'ក'រាងក្រាសឲ្យបឺតជញ្ជក់បបូរមាត់គេមួយសេរី អណ្តាតក្តៅសើមរបស់យ៉ុនហ្គីក៏បានលូនចូលក្នុងក្រអូមមាត់ជីមីន ដួសដងយករសជាតិពីគ្នាទៅវិញទៅមក។
**ដឹបៗៗ/ ដោយខ្យល់ដង្ហើមចង់អស់ពីខ្លួនជីមីនក៏លើកដៃតូចៗស្រលូនស្រឡៅរបស់ខ្លួនគក់ខ្នងជីមីនដឹបៗដើម្បីប្រាប់គេថាខ្លួនជិតអស់ខ្យល់ដង្ហើមហើយ។
"មនុស្សឆ្គួតបងនេះ " បបូរមាត់ត្រូវបានដោះលែងហើយនោះជីមីនក៏ជេរាងក្រាសទាំងអៀនមុខក្រហមដូចប៉េងប៉ោះទំចឹង។
"បបូរមាត់ផ្អែម"មិនខ្វល់និងពាក្យសម្តីជីមីនជេនោះឡើយនាយក្រាសមានតែលានអណ្តាតលិតមាត់ខ្លួនទាំងនិយាយពីភាពផ្អែមល្ហែមរបស់បបូរមាត់រាងតូចនោះ។
" យ៉ុនបងអង្គុយចុះមកអូនបានរៀនធ្វើអាហារច្រើនមុខណាស់សម្រាប់បង"ជីមីន អូសដៃយ៉ុនហ្គីមកកាន់តុអាហាររៀបរាប់ប្រាប់នាយនៅរឿងដែលគេខំចំណាយពេលរៀនធ្វើម្ហូបសម្រាប់នាយនោះ។ យ៉ុនហ្គីសម្លឹងមើលទៅម្ហូបលើតុទាំងអស់ទាំងមុខស្មើរៗមិនមានស្នាមញញឹមអ្វីនោះទេ។

YOU ARE READING
របួសបេះដូង💔
Adventure-ស្នេហា៎ដែលស្រលាញ់គ្នាមានភេទផ្ទុយគ្នាសង្គមរើសអើងជាច្រើនដែលមិនពេញចិត្តជាមួយស្នេហា៎ដែលស្រលាញ់ភេទដូចគ្នានោះឡើយ ប៉ុន្តែនិយាយចំពោះគូរស្នេហ៍ប្រុសនិងប្រុសមួយគូរនេះវិញទោះសង្គមនាំគ្នារើងអើងយ៉ាងណាក៏ពួកគេទាំងពីរនាក់បន្តស្នេហ៎ពួកគេដោយការលាក់បាំងមិនបើកចំហរឲ្យអ្ន...