Ep15 ស្រឡាញ់លោកជាងគេ

59 6 0
                                    

  ក្រោយពីអង្គុយមើលមុខរាងតូចអស់ចិត្តហើយរាងក្រាស់ក៏បាន ចេញពីបន្ទប់ហើយក៏ដើរចូលទៅបន្ទប់ក្រោមដី

"Jung ដោះលែងអូនទៅ ហឹកៗ"គ្រាន់តែឃើញរាងក្រាស់ដើចូលភ្លាម នាងក៏ហៅឲ្យនាយជួយតែការគិតរបស់នាងផ្ទុយស្រឡះ នាយមិនបានជួយនាងទេមានតែ÷

ឆ្វាច់~ឆ្វាច់

"នាងហ៊ានណាស់ ហ៊ានធ្វើបាបប្រពន្ធរបស់យើងនាងគិតថាយើងស្រឡាញ់នាងហើយយើងព្រមលែងលះប្រពន្ធយើងហេ៎ស គ្រប់រឿងដែលនាងធ្វើយើងដឹងទាំងអស់ ហើយរឿងដែលនាងព្យាយាមចូលក្នុងជីវិតយើងមិនមែននាងស្រឡាញ់យើងទេ នាងស្រឡាញ់លុយយើងតែប៉ុណ្ណោះ"នាយខឹងកាន់តែខ្លាំងព្រោះគ្រាប់រឿងដែលនាងធ្វើគឺនាយដឹងទាំងអស់មិនថាទៅណាមកណាក៏នាយដឹងទាំងអស់ ស្គាល់Jeong Jungkook តិចពេកហើយ

"ហេតុអ្វីក៏បងនិយាយបែបនេះJung"នាងនិយាយទាំងឈឺចាប់ មិននឹកស្មានថាគេដឹងគ្រប់រឿង

  "យ៉ាងមិច?យើងនិយាយត្រូវមែនទេ ហើយយើងចង់ប្រាប់ថាឯកសារដែលនាងយកទៅឲ្យបងប្រុសរបស់នាង វាមិនមែនជារបស់ពិតនោះទេ មនុស្សដូចជាយើងនេះណាមិនដែ
ប្រហេសនោះទេ ហើយនាងកុំសង្ឃឹមថារួចខ្លួនឲ្យសោះ អ្វីដែលនាងធ្វើដាក់ប្រពន្ធយើង យើងនឹងធ្វើដាក់នាងឲ្យឈឺចាប់ពីអ្វីដែលនាងធ្វើដាក់ប្រពន្ធយើង ឆ្វាច់" កំហឹងបានឆេះកាន់តែខ្លាំង នេះលេងខុសមនុស្សហើយ ប៉ះអ្នកណាមិនប៉ះមកប៉ះប្រពន្ធគេជីវិតស្មើសូន្យ😒

"យើងឲ្យនាងទៅពួកឯងហើយ តាមសប្បាយទៅណា" ថាហើយនាយក៏ដើរចេញទៅ ទុកឲ្យកូនចៅរបស់នាយសប្បាយតាមចិត្ត ហើយនាយក៏បានទៅបន្ទប់របស់taeវិញ(5ទល់1អ្នកអើយ😫)

"ហើុយ...!មើលគេងចុះដូចកូនក្មេងមិនខុស Taeហា៎ក្រោកឡើង"នាយក្រវីក្បាលសើចហួសចិត្តនិងប្រពន្ធរបស់ខ្លួន ហើយទើបដាច់ចិត្តដាស់

  "ហើុយ...សុំគេង5នាទីទៀតមកឈឺខ្លួនណាស់ ណាៗ"រាងតូចបើកភ្នែកប្រឹមៗ ធ្វើមុខស្អុយដាក់រាងក្រាស់ ឯងរាងក្រាស់វិញអស់សំណើចនិងចរឹកប្រពន្ធខ្លួន

"មិនបានទេ អូនឆាប់ក្រោកឡើងញាំុបាយសិនចាំគេងវិញ នេះអូនមិនឃ្លានទេអូនមិនបានញ៉ាំអីតាំងពីព្រឹកមកម្លេះ"នាយដើទៅអង្គុយជិតរាងតូចនិយាយដោយសម្តីស្រទន់ (អួយហៅសុទ្ធតែអូន😫☹️)

"គឺឃ្លានតែងើបអត់រួចទេ ឈឺពេញទាំងខ្លួនហើយពិសេសនេះគឺដៃឡើងក្រហមហើយ"មិនមែននាយតូចរំអួយដាក់ទេតែវាពិតជាឈឺមែន

  "មើលត្រង់នេះមែនទេ ហេតុក្រហមខ្លាំងម្លេះ"នាយយកដៃរាងតូចមកមើលឃើញថាក្រហមខ្លាំង ហើយធ្វើឲ្យនាយកាន់តែខឹងនឹងស្រីបិសាចនោះកាន់តែខ្លាំង

  "គឺនាងយកទឹកក្តៅមកជះលើខ្ញុំ ហឹកៗ"គិតដល់រឿងនេះ រាងតូចចាប់យំ ព្រោះនាយមិននឹកស្មានថាដល់ថ្នាក់នេះ

  "អា៎ៗ...ឈប់យំទៅណាក្មេងឆ្លាតយំបែបនេះលែងស្អាតហើយ បើអូនឈប់យំចាំបងនាំទៅដើលេង"នាយក៏ឱបលួងលោម ហើយក៏និយាយបង្វែររឿងដើម្បីកុំឲ្យរាងតូចយំកាន់តែខ្លាំង

  "ពិតមែនណាមិនកុហកខ្ញុំទេណា"នាយតូចដកមុខចេញពីទ្រូងរបស់នាយក្រាស់ ហើយធ្វើមុខភ្លឹសៗដាក់នាយក្រាស់ ពិតជាគួឲ្យគ្រឺតពិតមែន

  "មិនកុហកទេ"នាយងក់ក្បាលបញ្ជាក់ថានាយមិនកុហក

  "ស្រឡាញ់លោកជាងគេ"ថាហើយរាងតូចក៏ឱបនាយក្រាស់ពេញដៃ ដោយសេចក្តីសុខ

  "តែប៉ុណ្ណឹងទេ អាចប្តូពីឱបមកអ្វីផ្សេងវិញបានទេ"នាយញញឹមដោយទឹកមុខកំហូច
លាក់គំនួច ហើយសម្លឹងមើលរាងតូចមិនដាក់ភ្នែក

  "ចង់បានអី"នាយឱបមុខរាងក្រាស់ហើយគិតយល់ថានាយកំពុងគិតអី(ឆ្លាតណាស់កូន🤭)

  "ចង់បានបែបនេះ អឹម"ថាហើយរាងក្រាស់ក៏ទម្លាក់បបូរមាត់ទៅថើបបបូរមាត់រាងតូច ដោយសេចក្តីស្រឡាញ់ពេញបេះដូង

"បានហើយថប់ដង្ហើមណាស់"នាយតូចប្រមូលអារម្មណ៍ ហើយក៏រុញនាយក្រាស់ចេញ
ពីខ្លួន

"ថើបប៉ុណ្ណឹងសោះធ្វើឯងអៀន ចុះត្រង់បងរំលោភមិចមិនអៀន"នាយញាក់ចិញ្ចើមឌឺដងទៅរាងតូច ធ្វើឲ្យរាងតូចទ្រាំមិនបានចង់តែដាល់ឲ្យបែកមុខទេ និយាយស្អីមិនចេះគិត

  "បានហើយឈប់និយាយទៅ ជួយនាំទៅបន្ទប់ទឹកបន្តិចមកងើបអត់រួចទេ"នាយនិយាយដោយធ្វើមុខខ្ជីខ្ជូតដល់រាងក្រាស់ ធ្វើឲ្យរាងក្រាស់គ្រឺតមិនស្ទើរទេ

"មោះបងបី"ថាហើយក៏បីរាងតូចចូលបន្ទប់ទឹកហើយក៏បិទទ្វាបាត់ទៅ(គេបិទទ្វារមិនឲ្យadminមើលទេ😫)

#To be Continued ✨

#Kim heng _07

តាក់ទីងណឹងៗ អ្នកអានហា៎ជួយចុចអាផ្កាយនោះមួយទៅចាំញុមឲ្យ500៛

អាពាហ៍ពិពាហ៍បង្ខិតបង្ខំ💔Where stories live. Discover now