បែកក្បាលមួយលេង

507 82 5
                                    

ភាគ06
៚ប៉ុសប៉ូលីស
           ក្រុមចោលនិងក្រុមជើងកាងរបស់សត្រូវសូនូក៏ត្រូវបានក្រុមប៉ូលីសចាប់យកមកបានទាំងអស់ ឯជុងវ៉ុនវិញមិនបានត្រូវឃុំខ្លួនទេដោយសាតែនីគីបានខលមកបញ្ជាក់ប្រាប់សុងហុនថាជុងវ៉ុនជាមិត្តរបស់គេ

« ឯងឆាប់មកជាមួយយើងមក!!» សុងហុនក៏បានហៅអោយជុងវ៉ុនទៅជាមួយខ្លួន ឯជុងវ៉ុនក៏ញញឹមស្ងេញដាក់ដោយបានគិតក្នុងចិត្តម្នាក់ឯងថា
« អាបុិចង្រៃថ្ងៃមុនត្រឹមតេដោះកង់ឡានទេ លូវហ៊ានមកចាប់ឯងមកអោយអង្គុយប៉ុសប៉ូលីសទៀត ចាំមើលសាក្រោយបើកឡានបុកតាម៉ង!!»ជុងវ៉ុន  ក្នុងចិត្តពោលពេញដោយគំនិតអាក្រក់ តែទឹកមុខខាងក្រៅវិញបញ្ចេញនៅភាពស្រស់ស្អាតញញឹមស្រស់របស់ក្មេងអាយុទើបតែ17ឆ្នាំ (ពិសពុលណាស់កូន)
នៅក្នុងឡានរបស់លោកឧត្តមសេនេយ៍ឯកផាកសុងហុនពេលនេះគឺមានសភាពស្ងៀមស្ងាត់ ដោយសុងហុនគេមិនបាននិយាយអីមួយម៉ាត់ឡើយ ឯជុងវ៉ុនក៏ដូចគ្នាបានគេមិននិយាយរឹតតែល្អនិងគ្មានការំខានគេសម្រាក ជុងវ៉ុនក៏ដាក់ខ្លួនគេងផ្អែកទៅទ្វាឡាននិងនៅយ៉ងស្ងៀមស្ងាត់(កូននិងសម្តែងទៀតហើយ)
សុងហុនក៏បានងាកទៅមើលជុងវ៉ុនពេលគេគេង សម្លឹងមិនដាក់ភ្នែកឡើយមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ក្មេងម្នាក់នេះនៅឯណា?
« គេគេងបែបនេះ? ធ្វើមឹចយើងដឹងថាផ្ទះគេនៅឯណា?» សុងហុននិយាយតិចៗ ទើបងាកទៅមើលទេសភាពខាងក្រៅវិញ ដោយមិនដឹងថាធ្វើបែបមឹចគេក៏យកទៅផ្ទះនីគីម៉ងទៅ ព្រោះនិគីថាជាមិត្តរបស់គេ(មិត្តណាទេដេញបាញ់គ្នាឡើងបិះងាប់លើកមុន)

ឯស្ថានភាពនៅផ្ទះនីគីវិញពេលនេះមិនបាច់និយាយទេ គឺថាខ្ទេចអស់ហើយថូផ្កានោះដោយសាតែស្នាដៃរបស់សូនូនេះឯង មូលហេតុគឺនិគីមិនព្រមអោយគេទៅផ្ទះវិញ
« បើមិនអោយយើងទៅផ្ទះទេ យើងនិងបោកអោយខ្ទេច» សូូនូក៏លើកយកថូមួយមកកាន់ត្រៀមនិងបោកទៀត មើលទៅថូនោះគឺថ្លៃខ្លាំងណាស់
« អួយយយ!!ស្លាប់ហើយនាក់ប្រុសឈប់បោកទៅ!!»អ្នកបម្រើក្នុងផ្ទះនាំគ្នាឆោឡោខ្លាចសូនូបោកអស់មួយផ្ទះ គបោកអស់12ថូហើយ សុទ្ធតែថូមានតម្លៃទាំងអស់នេះបើលោកម្ចាស់នីសុីដឹងវិញច្បាស់ជាស្លាប់មិនខានទេព្រោះនេះជាថូដែរលោកបាននាំយកមកពីប្រទេសជប៉ុន(ឪពុកនីគី) តែបើមើលទៅម្ចាស់ផ្ទះវិញអង្គុយលេងទូរស័ព្ទលើសាឡុងធម្មតា
« ស្អែកបាច់ទៅរៀនទេហែង!!» សូនូលែងបោកថូនិងការ៉ូទៀតហើយ លើកនេះគឺថា
« អួយយស្លាប់ហើយ» អ្នកបម្រើនាំគ្នាស្រែកឡើងផ្អើលផ្ទះ ព្រោះថាសូនូបានលើកថូផ្កាដាក់ក្បាលរបស់នីគីតែម្តង
« អួយយយ!!» នីគីក៏សន្លប់ភ្លឹងបានសម្រេចតែម្តង

✨ចំណងស្នេហ៍{ Niki sunoo}Where stories live. Discover now