"ហីយ៉ា!!នេះច្បងចេះគួរសមដែលហេសឃើញមិញមកដល់ញ៉ែតៗដាក់ខ្ញុំសោះ"Gubinនិយាយឌឺធ្វើឲ្យនីគីគឺថាចង់តែហក់ធាក់ទេ
"ហើយនេះយើងក៏សុំទោសឯងហើយតើនៅចងើបានស្អីទៀត"នីគី
"ក៏-"gubin
"បានហើយ"ស៊ូនូ Gubinនិយាយមិនទាន់ចប់ផងស៊ូនូក៏និយាយកាត់
"ទីនេះគឺជាបណ្ណាល័យមិនមែនកន្លែងឈ្លោះគ្នាទេ បើចង់ឈ្លោះគ្នាខ្លាំងណាស់ក៏អញ្ជើញទៅខាងក្រៅទៅ ហើយមួយទៀតកុំបង្ករបញ្ហាច្រើនពេកទាំងពីរនាក់និង"ស៊ូនូនិយាយខ្លាំងៗធ្វើឲ្យម្នាក់ៗស្ងាត់ជ្រាប
ស៊ូនូនិយាយរួចដកដង្ហើមធំមុនពេលចេញទៅក្រៅបាត់
ពេលស៊ូនូចេញទៅផុតនីគីនិងgubinបានប្រកែកគ្នាម្តងទៀត"មកពីឯងនិងទើបគេខឹងយើង"នីគី
"ស្អីគេ! មកពីខ្ញុំយ៉ាងមិចសិស្សច្បងមកដល់ខ្ញុំមិនទាន់បាននិយាយអីផងមកដល់ញ៉ែតៗដាក់ខ្ញុំសម្លុតខ្ញុំហើយថាមកពីខ្ញុំទៀត"Gubinនិយាយសម្លុតនីគី(បងប្អូនជីដូនមួយគេនេះចរឹកឡើងដូចគ្នាហ្មង)
"នេះហ៊ានសម្លុតយើងផងហេស សម្តីបានណាស់"នីគី
"មាត់ខ្ញុំតើ ខ្ញុំនិយាយយ៉ាងមិចជារឿងរបស់ខ្ញុំ"gubin
"នេះឯង"នីគីខឹងឡើងចង់ចាប់ទះgubinតែត្រូវជេគឃាត់
"បានហើយនីគី ល្មមៗបានហើយ"ជេគ
"ឆឹស"gubin គេមិនបាននិយាយអីទៀតទេក៏ដើចេញទៅបាត់
"នេះឯងមិនប្រុងទៅលួងស៊ូនូទេហេស បើមិនលួងចាំមើលទៅ2ខែទៀតមិនទាន់និយាយរកផង"ជេគ
"អើ មែនភ្លេចចឹងយើងទៅសិនហើយនេះសៀវភៅ"នីគីហុចសៀវភៅឲ្យជេគរួចក៏រត់ទៅតាមស៊ូនូបាត់
"ហើយ ចំមែនមួយៗ"ជេគរអ៊ូរង៉ូវៗ
"នេះមានរឿងអីហេស"ជុងវ៉ុនគេដើរមកដល់ក៏បានសួរជេគ ព្រោះលឺសម្លេងប្រកែកគ្នាហើយទើបនិងឃើញស៊ូនូដើរចេញទៅបាត់មួយសន្ទុះក្រោយមកនីគីក៏រត់ទៅតាមក្រោយ