Episode 1 : ព្រលានយន្តហោះ

556 39 0
                                    

#លោកពូកំពូលស្នេហ៍💗🥀

                         Episode 1
ផ្តើមរឿង

"ថាម៉េច?លោកយាយចង់អោយខ្ញុំទៅទទួលលោកពូមែនទេ?" << ហុឺយម៉េចអោយខ្ញុំទៅទទួលអាគាត់នឹងទៅវិញប្រកែកម៉េចនឹងកើតទៅហូយ >> ហុីស៊ឹងនិយាយហើយគិតក្នុងចិត្តតែឯងទាំងធ្វើមុខមិនសូវត្រូវ

''ពិតមែនហើយស្អែកពេលព្រឹកចៅត្រូវទៅទទួលកូនហ៊ុនដោយសារតែយាយមិនទំនេរទេចៅទៅជួសយាយបន្តិចទៅណា..." Mrs park និយាយនឹងចាប់កាន់ដៃម្ខាងរបស់ហ៊ីស៊ឹង

''ខ្ញុំអត់ចេះបើកឡានទេលោកយាយណាមួយខ្ញុំពុលឡានខ្ញុំមិនអាចទៅបានទេ'' គេនិយាយទាំងទឹកមុខស្រពោនព្រោះគេពូកែពុលឡានមែននឹង
'' ទៅៗចៅប្រកែកនឹងមនុស្សចាស់មិនបានទេ '' mrs park

'' ខ្ញុំមិនស្គាល់មុខរបស់លោកពូទេ😞 '' គេអត់ស្គាល់ពិតមែនព្រោះsunghoon ទៅរៀននៅក្រៅប្រទេសពេលគេអាយុ15ឆ្នាំឥឡូវនេះគេអាយុ22ឆ្នាំបើសិននៅចាំមុខនោះចម្លែកចិត្តស្លាប់មុខរបស់គេប្រហែលអាចនឹងផ្លាស់ប្តូរច្រើនហើយក៏មិនដឹង

''កុំចឹងអីយាយមានរូបកូនហ៊ុនតើចាំយាយផ្ញើរអោយ'' mrs park គាត់ក៏យកទូរស័ព្ទបង្ហាញរូបរាងក្រាស់ហើយផ្ញើរអោយហុីស៊ឹង

<< គួរអោយស្រលាញ់ដែលតើ >> ហុីស៊ឹងគិតក្នុងចចិត្តហើយក៏ញញឹម(⁠◍⁠•⁠ᴗ⁠•⁠◍⁠)

#ប្រទេសក្រៅ....

'' ទីបំផុតក៏ជិតបានទៅកូរ៉េវិញហើយហឹម... '' មាឌក្រាស់និយាយទាំងដៃកាន់ទូរស័ព្វមើលទៅរូបរាងតូច
" មើលចុះគួរអោយស្រលាញ់មែនភ្នែកស្រទន់បបូរមាត់ស្តើងសក់មើលទៅស្រទន់ណាស់ហើយមិនសោះថាឯងធំឡើងកាន់តែគួរអោយចឹងសោះច្រមុះក៏ស្រួចអត់ទេម៉េចក៏ខ្ញុំមើលទៅភ្នែកឯងស្រទន់ដូចភ្នែកកូនទន្សាយចឹងស្រដៀងនឹង Chang ha ដល់ហើយ '' គេនិយាយទាំងញញឹមមិនឈប់មិនឈរឡើងចេញថ្ពាល់ខួចឡើងស្ពឹកថ្ពាល់

#ព្រឹកថ្ងៃថ្មី

ព្រះអាទិត្យរះមកចាំងតាមបង្អួចធ្វើអោយមនុស្សកំពុងតែគេងលក់ប្រយ៉ាប់ក្រោកឡើងទាំងរូតរះដើម្បីងូតទឹករៀបចំខ្លួនដើម្បីទៅទទួលលោកពូរបស់គេតែមិនជាប់សាច់ឈាមអីបន្តិចណាឡើយបន្ទាប់ពីរៀបចំខ្លួនរួចគេក៏ចេញមកក្រៅហើយក៏មានឡានមកទទួលគេហើយ

លោកពូកំពូលស្នេហ៍ (ផ្អាកសរសេរ)Where stories live. Discover now