episode 4 : ញុាំអស់ចាំទៅ

97 14 0
                                    

#លោកពូកំពូលស្នេហ៍💗🐈

#មួយខែកន្លងផុតទៅ~~~

"ឈប់សិននេះចង់ទៅណា?" នាយតូចចាប់ជាយអាវនាយក្រាស់ដែលបម្រុងនឹងដើរចេញទៅ
"យើងឆ្អែតហើយឯងនៅញុាំទៅ" នាយនិយាយមិនងាកមើលមុខនាយតូច

" ខ្ញុំមិនអោយលោកទៅទេ... " នាយតូចក៏និយាយឡើងពេលរាងក្រាស់បម្រុងនឹងទៅម្តងនេះគេចាប់ដៃនាយក្រាស់ហើយនាយក្រាស់ក៏ងាកមុខមករកគេហើយក៏សួរ " ហេតុអីមិនអោយយើងទៅ? "
" គ្មានហេតុអីទេប៉ុន្តែញុាំបាយអោយអស់សិនចាំទៅក៏បានខ្ញុំនឹងមិនឃាត់ទេលោកក៏ដឹងថាខ្ញុំស្អប់អ្វីដែរមិនចឹង " រួចគេក៏ទាញនាយក្រាស់អោយមកអង្គុយញុាំបាយជិតគេវិញ

" ហេតុអ្វីយើងត្រូវស្តាប់តាមឯង... " នាយក្រាស់និយាយឡើងទៅរាងតូចដែរកំពុងតែញុាំបាយពេញមាត់ហើយងាកមកមើលរាងក្រាស់បន្ទាប់ពីញុាំអស់ពីមាត់

" លោកមិនដឹងទេឬថាខ្ញុំមិនចូលចិត្តអោយមនុស្សដែលខឹងខ្ញុំទៅទាំងមិនបានញុាំអីនោះទេបើលោកញុាំរួចហើយក៏អាចទៅបានហើយនៅមានទៀតបើខឹងរឿងអីក៏និយាយមកខ្ញុំអត់ចូលចិត្តនៅគិតថាមនុស្សខឹងខ្ញុំរឿងអីនោះទេ... " រាងតបទៅវិញឡើងច្រើនព្រោះគេមិនដឹងថានាយក្រាស់ខឹងគេរឿងអីនោះទេ

" នេះឯងមិនដឹងខ្លួនទៀតឬ? " នាយក្រាស់គេសួរទាំងហួសចិត្តជាខ្លាំង
" នែ៎លោកខ្ញុំប្រាប់លោកណាលោកនិយាយចឹងអោយខ្ញុំដឹងខ្លួនបានយ៉ាងម៉េចថាលោកខឹងខ្ញុំរឿងអីនោះ "
នាយតូចចាប់ផ្តើមរកម៉ួម៉ៅតែងម្តងមកនិយាយកំបុតៗគ្មានក្បាលកន្ទុយចឹងអីនោះ

" ចឹងទុកអោយយើងសួរឯងកាលពីព្រឹកមិញឯងឈរនិយាយជាមួយអ្នកណាម៉េចក៏ឯងនិងអាម្នាក់នោះស្និទ្ធស្នាលនិិងគ្នាម្ល៉េះឆ្លើយមក " គេក៏ចាប់ផ្តើមសួររឿងរ៉ាវកាលពីព្រឹកមិញនេះ

" ស្អីរបស់លោកដឹងទេថាលោកកំពុងតែធ្វើអោយខ្ញមឆ្កួតហើយដឹងទេឃើញព្រឹកមិញខ្ញុំនិយាយជាមួយលោកមិនចឹងឬអោយខ្ញុំទៅនិយាយជាមួយអ្នកណាទៀតលោកបាត់ការចងចាំមែនទេបើសិនជាខ្ញុំនិយាយជាមួយមនុស្សប្រុសណាក៏ដោយក៏ជារឿងរបស់ខ្ញុំមិនពាក់ព័ន្ធអីនឹងលោកទេខ្ញុំសុំប្រាប់លោកទៅចុះ " នាយតូចគេនិយាយទាំងហួសចិត្តនឹងនាយក្រាស់ក្រែងកាលពីព្រឹកជានាយក្រាស់មិនចឹងដែរឈរនិយាយជាមួយគេមានអ្នកណាផ្សេងមុខដូចគេទៀតមែនទេ???

" នេះមិនពាក់ព័ន្ធអញ្ចឹងឬ?បានយើងនឹងធ្វើអោយវាពាក់ព័ន្ធ " មិនចេះតែនិយាយគេក៏អោនទៅថើបមាត់រាងតូចភ្លាមៗគេបើកភ្នែកៗធំៗហើយទ្រូងហាប់ណែននោះឮសួរតែឌឹបៗ នាយក្រាស់ថើបបបូរមាត់នាយតូចរួចក៏ហាមាត់និយាយ " ពាក់ព័ន្ធឬនៅ? "

" ពាក់ព័ន្ធឆ្កួតស្អីរបស់អាគាត់ឯងហឹស... ផាច់..." នាយតូចខឹងនាយក្រាស់ជាខ្លាំងរួចក៏ទះនាយមួយដៃបណ្តាលអោយមុខរបស់គេត្រូវងាកទៅម្ខាងតាមកម្លាំងដៃរបស់នាយតូច ( សមមុខហ៊ានថើបសំណព្វចិត្តរបស់ខ្ញុំផងហេ៎ស... ) រួចគេក៏រត់ឡើងទៅលើផ្ទះភ្លាមៗមិនអោយនាយក្រាស់ហើបមាត់និយាយទាន់

<< អាមនុស្សចង្រៃនេះបានយើងហៅថាលោកពូបានដៃហើយហ៊ានថើបយើងផងស្មានតែយើងចង់ហៅអាលោកគាត់ឯងថាពូណាស់ឬឈឺក្បាលចំហើយ >>នាយតូចរត់មកដល់បន្ទប់ក៏និយាយរង៉ូវៗទាំងខឹងហើយក៏ភ្លេចនិយាយពាក្យខ្លះទៅកាន់នាយក្រាស់ក៏រត់ចុះមកនិយាយវិញ

" ឯងឈប់ខឹងនឹងយើងហើយមែនទេ? " នាយក្រាស់ក៏សួរនាយតូចព្រោះឃើញគេរត់ចុះមកក្រោមវិញហើយគេប្រុងនឹងដើរទៅរករាងតូចតែក៏ត្រូវនាយតូចនិយាយកាត់
" ឈប់...ឈប់ត្រង់នឹងហើយខ្ញុំគ្រាន់តែមកចង់និយាយពាក្យខ្លះរបស់ខ្ញុំមកកាន់លោកតែប៉ុណ្ណោះ " គេយកដៃម្ចាងលក្ខណះបែបដូចរុញចឹងហា៎សតែអត់ដល់នាយក្រាស់ទេគេនិយាយទាំងបិទភ្នែក

" ពាក្យទី 1ថោកទាប 2ចោលម្សៀត 3អត់បានការ "
រាងតូចនិយាយទៅកាន់រាងក្រាស់ម្តងនេះរាងក្រាស់ក៏ផ្តើមខឹងនាយតូចឡើងមកភ្លាមហ៊ាននិយាយពាក្យទាំងនោះមកកាន់គេផងចឹងឬគិតថារួចខ្លួនហេ៎សចាំពាក្យនឹងអោយហើយនឹងចាំពិចារណាសារជាថ្មីទៅដោយសារតែខឹងគេក៏ចូលទៅទាញចង្កេះរាងតូចមកផ្អិបនឹងខ្លួនហើយក៏និយាយ

" ចឹងចាំមនុស្សថោកទាបចោលម្សៀតអត់បានការដូចយើងនឹងធ្វើអោយឯងថាយើងនៀកវាសែនថោកទាបកម្រិតណា " គេអោនទៅខ្សិបប្រហើរៗទាំងខ្យល់ដង្ហើមរបស់គេនៅក្បែរត្រចៀកនាយតូចល្មមនឹងគេមិនហ៊ានទាំងដកដង្ហើមទៀតផង ( សាកស្រមៃមើលថានឹងទៅជាយ៉ាងណាប្រសិនបើជាអ្នកវិញ? )

To be continued ...

ងងុយគេងណាស់ចឹងហើយប៉ុណ្ណឹងចុះបាយៗ✌️💓

លោកពូកំពូលស្នេហ៍ (ផ្អាកសរសេរ)Where stories live. Discover now