༼ស្តាយក្រោយ.....༽

0 0 0
                                    

    ភាគ៣
    ពេលវេលាចេះតែដើរទៅមុខ រំលងពី
មួយថ្ងៃទៅមួយថ្ងៃមិនឈប់ឈរ ។
    ហើយថ្ងៃនេះដែរជាព្រឹកថ្មីព្រះអាទិត្យចាប់ផ្តើមរះមកពីទិសខាងកើតបញ្ចេញរស្មីសូសែងមកលើផ្ទៃដីដើម្បីដាស់សព្វសត្វទាំងពួង ហើយពន្លឺនោះដែរបានជះមកត្រូវចាន់នីងដែលកំពុងដើរចូលសាលាសកលវិទ្យាល័យរបស់នាង ដោយទឹកមុខនាងស្រស់ស្រាយមែនទែនថ្ងៃនេះ ព្រោះវាជាថ្ងៃថ្មីខែថ្មីហ៎។
    "ហ្ហើយ សង្ឃឹមថា ថ្ងៃថ្មី ខែថ្មីនេះជីវិតខ្ញុំនឹងជួបតែរឿងល្អៗនិងថ្មីៗផងចុះ"ចាន់នីងដើរបណ្តើរនិយាយតិចៗម្នាក់ឯងបណ្តើរ។
   ពេលកំពុងតែសប្បាយចិត្តនាងមិនដឹងនោះទេថាមានកែវភ្នែកជាច្រើនបានមើលមកនាងគ្រប់ៗគ្នា មើលទៅកែវភ្នែកទាំងនោះពិតជាគួរឲខ្លាចណាស់ ពេលពួកគេបានមើលមកនាងពួកគេថែមទាំងខ្សឹបគ្នាទៀត រួចបានមើលមកនាងយ៉ាងចម្លែក  ចាន់នីងនាងដូចជាចាប់អារម្មណ៍ ហើយក៏មើលទៅពួកគេវិញនាងគ្រាន់ឃើញហើយក៏ឆ្ងល់ដែរ ព្រោះនាងមិនដឹងថានាងបានធ្វើអ្វីដែរ ។
     ពេលចូលដល់ថ្នាក់រៀនគេបានសរសេរលើតុនាងគ្រប់គ្នា ថានាងជា "Bad girl" ចាន់នីងឃើញហើយនាងក៏មិនយល់តែម្តង។
     "ខ្ញុំខុសអី បានអ្នកគ្រប់គ្នាធ្វើចឹងដាក់ខ្ញុំ?" ចាន់នីងបានសម្លុតសួរទាំងទឹកភ្នែកទៅមនុស្សគ្រប់គ្នាដែលកំពុងតែសម្លឹងមើលមកនាង។
   ពេលនោះមានស្រីស្អាតម្នាក់ ឈ្មោះ ជែលអ៉ីន នាងក៏ជាកូនអភិជនម្នាក់ដែរ ហើយនាងក៏មិត្តរួមថ្នាក់មួយចាន់នីងដូចគ្នា។ជែនអ៉ីនបាន
ដើរចូលមកជិតចាន់នីង រួចក៏ទះចាន់នីងមួយកំផ្លៀង។
    "ផ្លាច់"ស្លូកំផ្លៀងលាន់ឮពេញថ្នាក់ ហើយសិស្សគ្រប់គ្នានាំគ្នាចំហរមាត់មើលគ្រប់ៗគ្នា។
    "នាងមិនដឹងទេហ៎ នាងចង់បានរបស់អ្នកដទៃខ្លាំងណាស់មែនទេ  ទូរស័ព្ទខ្ញុំម៉ាក់ប៉ាខ្ញុំបានទិញឲថ្ងៃខួបកំណើតខ្ញុំ តែនាងបែរជាលួចវាទៅ នាងអត់លុយទិញមែន "ជែលអ៉ីន
បានបន្ថែមពាក្យមើលងាយទៅនាងទៀត។
    "ហេតុអីបាននាងថាជាខ្ញុំ នាងមានភស្តុតាងអី!" ចាន់នីងតបទាំងទឹកភ្នែក។
   "ហឺស(ជែលអ៉ីនសើចក្នុងបំពងករ)នោះមើលក្នុងកាំមេ៉រាសុវត្តិភាពទៅ" រួចនាងបាននិយាយដោយយកដៃចង្អុកកាំម៉េរាដែលគ្រូម្នាក់បានកាន់។
    "នេះមើលទៅ"គ្រូម្នាក់បានហុចកាំម៉េរាឲមកចាន់នីងមើល។ដែលក្នុងកាំម៉េរានោះថតបានកាលពីម្សិលមិញ ឃើញថាចាន់នីងកំពុងលិបលក្បែរតុរៀនជែលអ៉ីន ដូចកំពុងធ្វើអ្វីគួរសង្ស័យ តែដល់ពេលជែលអ៉ីនចូលដល់ថ្នាក់ក្នុងតុក៏បាត់ទូរស័ព្ទតែម្តង តែម្សិលមិញនឹង ជែលអ៉ីនមានរវល់ទើបមិនទាន់បានមើល
កាំម៉ារា។
   " ខ្ញុំមិនបានយកទេ ខ្ញុំចូលទៅទីនោះដើម្បីរើសខ្សែករបស់ខ្ញុំទេ ខ្ញុំមិនដឹងថាអ្នកណាបោះវាទៅនុងទេ"ចាន់នីងព្យាយមបកស្រាយទាំងយំ តែគ្មានអ្នកណាជឿនាងទេ ពួកគេបានថានាងកុហកយកលេស ហើយបានជេមើល
ងាយនាងលើសដើម ដែលធ្វើឲចាន់នីងខ្មាស់គេខ្លាំងណាស់ ។
    ពេលនោះចាន់នីងងាកទៅក្រៅហ្វូងមនុស្សដែលជេនាងក៏ឃើញសោម៉ា ណាណា ណាប៊ី លីងនិងឡៃឡា តែពួកគេបែរជាដើរចេញពីកន្លែងនោះទាំងមុខខកបំណងមួយចាន់នីងខ្លាំងបំផុត ។
    ចំណែកចាន់នីងវិញ ទាំងគ្រូទាំងសិស្សគ្រប់គ្នានៅទីនោះ បានសួរ បានបន្ទោស បានមើលងាយនាងគ្រប់គ្នា ដែលធ្វើឲនាងនឹក
ឃើញដល់ពេលដែលនាងនៅម្នាក់ឯងគ្មានអ្នកការពារ គ្មានអ្នកផ្តល់កម្លាំងចិត្ត តាំងពីក្មេងមក អារម្មណ៍នាងពេលនេះកាន់តែវិលវល់កាន់តែមានសម្ពាធខ្លាំងឡើងៗ។
    "ទេ! ខ្ញុំមិនបានយកទេ"ចាន់នីងនិយាយដោយយកដៃខ្ទប់ត្រចៀកទាំងសងខាងដូចមនុស្សឆ្គួត ហើយនាងនៅតែទញ្ទេញពាក្យទាំងនេះដដែលៗ។
    " ចាន់នីង ឯងធ្វើចឹងធ្វើអី?ឯងចង់បានរបស់គេខ្លាំងណាស់ហី!"គ្រូបន្ទប់ថ្នាក់ស្រីម្នាក់បានសួរនាង។
    "ហឹកៗៗៗ...."ចាន់នីងមិនតបគិតតែពីយំ។
    "អ្នកគ្រូដេញចោលទៅ កុំនៅឲបាក់មុខមាត់សាលា "សិស្សគ្រប់គ្នាបានស្រែកដំណាលគ្នា ។
    បើនិយាយពីមនុស្សគ្រប់គ្នានៅទីនោះនាំគ្នាជេប្រទិច ស្តីបន្ទោសនាងគ្រប់គ្នា រកតែនាងហាមាត់និយាយមិនបានឡើយ ហើយថែមទាំងដាក់ឈ្មោះក្រៅឲនាងទៀត ដោយមានមនុស្សខ្លះហៅនាងថា "Bad girl "ខ្លះទៀតហៅ" ស្រីក្អែក"( ដែលមានន័យថាស្រីអាក្រក់ទាំងរូប អាក្រក់ទាំងចរឹក) ។
    ចំណែកចាន់នីងពេលឮពាក្យអស់ទាំងនេះហើយ ទឹកភ្នែកក៏លែងចង់ស្រក់ដែរ នាងក៏ដកជំហ៊ានថយក្រោយបន្តិចម្តងៗ ហើយពេលផុតពីមនុស្សអស់ហើយនាងក៏រត់ចេញពីសាលាទាំងទឹកភ្នែកនៅដាបថ្ពាល់ ហើយថែមទាំងខ្មាស់គេជាខ្លាំង ។
   បើនិយាយពីក្រសែភ្នែកដែលគ្រប់គ្នាបានមើលនិងសម្តីដែលគេបាននិយាយទៅកាន់ចាន់នីង បើនាងមានសតិអត់ល្អប្រហែលឆ្គួតភ្លាមៗបាត់ហើយ។
     ពេលត្រឡប់ដល់ផ្ទះអ៊ុំណាមចាន់នីងបានអង្គុយឱបក្បាលជង្គង់ ទឹកភ្នែកដាបថ្ពាល់ដោយមិនចាំបាច់ហត់យំឡើយ ។
    (ហេតុអីបានពួកឯងជឿគេ? ហេតុអីបានមិនទុកចិត្តយើង?នេះយើងគួរឲស្អប់ដល់ថ្នាក់នឹងហី?)ចាន់នីងគិតបណ្តើរយំបណ្តើរ សំណួររាប់រយបានកត់ជាប់នៅក្នុងខួរក្បាលរបស់នាង ដែលគ្មានអ្នកណាអាចឆ្លើយបានឡើយ។
    "ក្មួយស្រី នេះក្មួយកើតអី ម៉េចបានមកយំឡើងស្លេកមុខអស់ចឹងហ៎ា!"អ៊ុំណាមបានរត់មកទាំងត្រហេបត្រហបមកសួរនាំនាង ដែលគាត់ទើបមកពីហាងកាហ្វេរបស់គាត់។
    "អ៊ុំហ៎ា ខ្ញុំនឹងត្រឡប់ទៅស្រុកខ្ញុំវិញហើយ"ចាន់នីងបាននិយាយដោយគ្មានអារម្មណ៍ក្នុងខ្លួន។
    "ចុះបើក្មួយទៅស្រុក ក្មួយឈប់រៀនមែន ក្មួយឈប់រៀនធ្វើអី ក្រែងក្មួយថារៀនយកបរិញ្ញាបត្រអក្សសាស្រ្ត ដើម្បីសម្រេចបំណងរបស់ក្មួយហី "អ៊ុំណាមបានតបវិញ។
    "ឲខ្ញុំទៅរៀនយ៉ាងម៉េច បើនៅសាលាខ្ញុំគ្មានមិត្តភក្តិផង អ្នកគ្រប់គ្នារាប់អានខ្ញុំដើម្បីតែធ្វើឲខ្ញុំខ្មាស់គេ  នៅក្នុងសាលាគ្រប់គ្នាបានមើលមកខ្ញុំថាជាចោរ គ្មានអ្នកណាឲតម្លៃខ្ញុំទេ តើខ្ញុំទៅរៀនដើម្បីអី ?" ចាន់នីងបានរៀបរាប់ដោយទឹកភ្នែកដាបថ្ពាល់មិនដាច់ដំណក់សោះឡើយ។
    "ក្មួយប្រាប់អ៊ុំផងមើល ថាក្មួយមានរឿងអី?"អ៊ុំណាមបានសួរដោយអាណិតក្មួយជាខ្លាំង។
    "គឺ......."ចាន់នីងរៀបរាប់ពីរឿងគ្រប់សព្វដែលកើតឡើងលើនាងទៅអ៊ុំណាមទាំងអួលដើមករ។
    អ៊ុំណាមឮហើយគាត់អាណិតចាន់នីងណាស់ គាត់បានឱបនាងនិងនិយាយលួងលោមនាងកុំឲនាងគិតច្រើន តែចាន់នីង
នៅតែបន្តយំមិនឈប់រហូតដេកលក់។
    ថ្ងៃស្អែកចាន់នីងបានមកសាលាដោយកាន់ក្រដាសមួយសន្លឹកមក ហើយនាងព្យាយាមសម្រួលអារម្មណ៍ណាស់ រាល់ពេលដែលឃើញក្រសែភ្នែកមុតស្រួចរបស់គ្រប់គ្នា។
    "អ្នកគ្រូខ្ញុំសុំលាឈប់ហើយ"ចាន់នីងបាននិយាយទៅកាន់គ្រូរបស់នាង ពេលដែលនាងបានចូលមកបន្ទប់គ្រូទាំងអស់។
    "ទោះឯងមិនលាឈប់ ក៏គេបញ្ឈប់ឯងដែរ"លោកគ្រូម្នាក់បានលូកមាត់ ព្រោះតែសាលានេះបើសិស្សណា ឬគ្រូណាហ៊ានធ្វើខុសច្បាប់សាលានឹងដេញចេញជាកំហិត។
   "ឈប់និយាយទៅលោកគ្រូ"អ្នកគ្រូរបស់នីងបាននិយាយឡើង ។
   "ឯងច្បាស់ហើយមែន នីង!អ្នកគ្រូជឿឯងណា ថាឯងគឺជាមនុស្សល្អ ឯងត្រូវតែតស៊ូរកការពិតមកបញ្ជាក់ឲគេឃើញឮនៅ"អ្នកគ្រូបានលើកទឹកចិត្តដល់ចាន់នីងជាច្រើន។
   "ចា៎...អរគុណអ្នកគ្រូ"ចាន់នីងបានលើកដៃសំពះអ្នកគ្រូទាំងទឹកភ្នែក រួចនាងក៏លាលោកគ្រូអ្នកគ្រូចេញពីទីនោះទៅ។
   ពេលចេញពីបន្ទប់គ្រូៗមកចាន់នីងមិនទាន់ទៅផ្ទះទេ នាងដើរមកមាត់ទន្លេរនៅក្រោយរបងសាលារៀន ហើយនាងបានទាញសៀវភៅមួយក្បាលពីកាតាប យកមកសរសេររៀបរាប់ពីជីវិតនាងទាំងអស់ដាក់ក្នុងសៀវភៅនោះ ដោយនាងសរសេរផងយំផង ។
    ពេលនោះវឌ្ឍនបានដើរមកពួននៅដើមឈើរៀងឆ្ងាយពីនាងបន្តិច ដោយគេបានលួចមើលទៅនាង បើមើលទៅមុខគេដូចជាបារម្ភពីនាង ណាស់ តែគេក៏មិនបានដើរចូលទៅរកនាងទេ គេបែរជាដើរចេញពីទីនោះបាត់ទៅវិញ។
     ចំណែកឯចាន់នីងនៅតែបន្តសរសេរៀបរាប់ពីជីវិតនាងតាំងពីក្មេងរហូតដល់សព្វថ្ងៃ ។ សរសេរចប់នាងបន្តសរសេរនៅក្រោយសៀវភៅថា " សៀវភៅនេះវាជាជីវិតខ្ញុំ បើខ្ញុំនៅមានជីវិត សៀវភៅនេះនៅមានភាគត តែបើជីវិតខ្ញុំបាត់សៀវភៅនេះចប់ត្រឹមនេះហើយ "រួចនាងបានដកប៊ិចពីសៀវភៅ ហើយនិងដកភ្នែកក្រឡេកមើលផ្ទៃទឹកនៅតាមដងទន្លេ ហើយកែវភ្នែកពោរពេញដោយដំណក់ថ្លារាប់រយដំណក់បានដកទុកក្នុងរង្វង់ភ្នែកដ៏ភ្លឺថ្លា។
    ពេលនោះដែរក៏មានសិស្សប្រុសម្នាក់ បានអង្គុយលេងនៅទីនោះ តែនៅឆ្ងាយពីនាងដែរ មើលទៅគេប្រហែលមកលេងទូរស័ព្ទ បែបនឹងមានសេវាខ្លាំងហើយ។
   " ចែនឹងនៅមានមុខមកសាលាទៀត មុខក្រាសមែន " សិស្សប្រុសបាននិយាយម្នាក់ឯងនៅពេលដែលគេក្រលៀសភ្នែកឃើញចាន់នីង  តែគេបានដកភ្នែកមកមើលទូរស័ព្ទវិញទៅ ព្រោះខ្ជិលខ្វល់។
   (ព្រូង...)សំឡេងទឹកលាន់ឮ។
    "អួយ ស្អីវ៉ី"សិស្សប្រុសនោះបានលាន់មាត់  ដោយងាកទៅប្រភពសំឡេងដែលឮមកពីខាងចាន់នីង ហើយក៏មិនឃើញនាងនៅកន្លែងនោះទៀតដែរ។
   តែពេលនោះគេក៏បានឃើញមនុស្សប្រុសម្នាក់ទៀតបានរត់មកពីចម្ងាយហក់ចូលក្នុងទឹកនោះដែរ។
    " បងវឌ្ឍន"សិស្សប្រុសនោះ បានលាន់មាត់ម្តងទៀត។
    "អ៎េ តែបងវឌ្ឍនគាត់ដូរខោអាវលឿនម៉េស
មិញនឹងជួបគាត់មិនពាក់ខោអាវនឹងណា" សិស្សប្រុសនោះបាននិយាយម្នាក់ឯងដោយយកដៃអេះក្បាលខ្វោកៗដូចចមនុស្សឆ្គួត។
    "អួយឈប់! មិញនឹងមានមនុស្សលោតទឹក ទេៗទៅប្រាប់គ្រូសិន"សិស្សប្រុសនោះនិយាយដោយស្លន់ស្លោរ រួចក៏រត់ទៅក្នុងសាលាដើម្បីយកដំណឹងនេះទៅប្រាប់អ្នកគ្រប់គ្រងសាលា។
-----
    "ថាម៉េច! ឆាប់Callហៅក្រុមសង្រ្គោះបន្ទាន់មក តោះយើងឆាប់ទៅមើល"អ្នកគ្រប់គ្រងសាលាបាននិយាយឡើង ទាំងភ្ញាក់ផ្អើល ពេលឮសិស្សប្រុសនោះបានយកដំណឹងនេះមកប្រាប់។
    នៅមាត់ទន្លេឯនេះវិញ កំពុងមានមនុស្សជាច្រើនកុះករមកប្រជុំគ្នារកមើលសិស្សដែលលោតទឹក ហើយគ្រប់គ្នាក៏ដឹងដែរថាណាគេនោះ ព្រោះសិស្សប្រុសនោះបានប្រាប់ តែពួកគេមិនបានរើសអើងក្នុងការជួយទេ សូម្បីតែអ្នកគ្រប់គ្រងសាលាក៏ភ័យណាស់ដែរ បើសិនជាសិស្សក្នុងសាលាមានបញ្ហាអីដោយសារតែខាងសាលា នោះថ្នាក់លើគេនឹងបិទសាលានេះភ្លាមៗ តែអ្នកគ្រប់គ្រងសាលាមិនខ្វល់តែនឹងមួយទេ គាត់ក៏ខ្វល់ពីសិស្សដែរ ទើបខំបញ្ហាឲក្រុមសង្គ្រោះបន្ទាន់មកជាច្រើននាក់ដើម្បីស្វែងរក។
    ចំណែកឯសិស្សៗវិញក៏ភ័យណាស់ដែរ ព្រោះបញ្ហាទាំងអស់សុទ្ធតែមកពីពួកគេទាំងអស់ ហើយនៅក្នុងចំណោមសិស្ស ទាំងនោះ ក៏មានមិត្តចាន់នីងទាំងអស់គ្នា
 ថែមទាំងមានវឌ្ឍនផងដែរ។
     ពេលនោះដែរសិស្សប្រុសមុននោះគេក៏ឃើញវឌ្ឍននៅទីនោះ គេក៏ដើរមករកយ៉ាងលឿន។
    "បងវឌ្ឍន មិញនឹងខ្ញុំឃើញបងលោតទឹកតើ ម៉េចបានបងមកដល់នឹងវិញ"សិស្សប្រុសនោះសួរបែបឆ្ងល់ៗ ធ្វើភ្នែកភ្លឹសៗ។
    "ហ៎ាស! បងមានបានមកកន្លែងនឹងណា" វឌ្ឍនបានតបដោយភ្ញាក់ផ្អើលដូចគ្នា។
    (ចុម ម៉េចចេះខ្មោចលងរ៎េហី ចុះមិញណាគេអ្នកលោតទឹក បើភ្នែកទាំងគូរបស់ខ្ញុំមើលឃើញបងវឌ្ឍនច្បាស់ហើយនឹង)សិស្សប្រុសនោះគិតហើយក៏ចាប់ផ្តើមភ័យខ្លាចយកតែម្តង។
    (នេះ វឌ្ឍនាមកសាលានេះមែន តែគេមិនចូលចិត្តដើរចូលសាលាណាផ្តេសផ្តាសណា ទោះគេមានសិទ្ធិចូលក៏ដោយ ឲតែទំនេរគេចូលចិត្តលេងហ្គេមតែជាមួយមិត្តគេនឹង ហើយចុះគេមកធ្វើអី) វឌ្ឍនចាប់ផ្តើមគិតវល់ៗ។     
    ចំណែកសោម៉ាវិញ ពេលនាងបានក្រឡេកឃើញសៀវភៅមួយក្បាលនៅទីនោះ នាងក៏ដឹងដែរថាវាជាសៀវភៅរបស់ចាន់នីង ដោយ
សារតែចាន់នីងធ្លាប់ប្រាប់នាង ហើយក៏ប្រាប់ទៀតថា សៀវភៅនេះគឺទាក់ទងពីជីវិតនាងទាំងអស់។  សោម៉ាបានរើសសៀវភៅនោះមកឱបជាប់នឹងទ្រូង ហើយនាងបានយំយ៉ាងខ្លាំងនៅមុខមនុស្សគ្រប់គ្នា ហើយមិត្តនាងបួននាក់ទៀតក៏យំខ្លាំងណាស់ដែរ ហើយពួកគេក៏ឱបលួងលោមគ្នា ។
    (នេះឯងទុកវាឲអ្នកណាចាន់នីង ក្រែងឯងប្រាប់យើងថា ឯងនឹងនិពន្ធពីជីវិតឯងដាក់ក្នុងសៀវភៅនេះ ហើយយកទៅបោះពុម្ពដាក់តាំងពិរពណ៍ពេលឯងក្លាយជាអ្នកនិពន្ធដ៏ល្បី ដើម្បីបង្ហាញគេពីជីវិតឯងហី ឡូវម៉េចហ៊ានឯងបោះបង់វា) សោម៉ាបានគិតដោយដៃឱបសៀវភៅចាន់នីងជាប់ទ្រូង។
    "ចុះសៀវភៅនេះជារបស់អ្នកណា ? ម៉េចបានយំឱបរហូតចឹង?" អ្នកគ្រប់គ្រងសាលាបានសួរទៅអ្នកទាំងប្រាំ ហើយវាក៏ជាចម្ងល់របស់អ្នកគ្រប់គ្នាដែលនៅទីនោះដែរ។
    "ហឹកៗៗ....."សំឡេងយំរបស់នារីទាំងប្រាំគ្មាននណាម្នាក់ឆ្លើយនោះឡើយ តែសោម៉ាបានហុចសៀវភៅនោះឲទៅអ្នកគ្រប់គ្រងអានឲគេគ្រប់គ្នាបានដឹង ។
   ចំណែកឯអ្នកគ្រប់គ្រងក៏បានទទួលនិងបើកសៀវភៅនោះអាន  ដែលសៀវភៅនោះមានចំណងជើង"Bad girl" រួចគាត់ក៏ចាប់អានដោយដំបូង :
    "ខ្ញុំឈ្មោះសែ ចាន់នីង ខ្ញុំជាក្មេងស្រីម្នាក់ដែលត្រូវបានគេមើលងាយគ្រប់ទិសទី តាំងពីខ្ញុំដឹងក្តីមក ខ្ញុំមិនដែលមានសេចក្តីសុខផ្លូវចិត្តម្តងណាទេ ដល់ពេលខ្ញុំចូលរៀនបឋម មានសិស្សរួមថ្នាក់ជាច្រើនបានមើលងាយមករូបរាងកាយរបស់ខ្ញុំ តែខ្ញុំនៅតែជម្នះមករៀនដោយមិនខ្វល់ពីសម្តីរបស់អ្នកដទៃឡើយ នៅខាងក្រៅខ្ញុំសប្បាយខ្ញុំរីករាយ តែក្នុងចិត្តខ្ញុំវិញអ្នកទាំងអស់គ្នាមានដឹងទេ ថាខ្ញុំស្ទើតែសម្លាប់ខ្លួនម្តងៗហើយ តែម៉ាក់ប៉ាខ្ញុំគាត់បានផ្តល់កម្លាំងចិត្តខ្ញុំមករហូត ដល់រៀនអនុវិទ្យាល័យខ្ញុំដើរតែម្នាក់ឯង ដល់វិទ្យាល័យខ្ញុំក៏ដើរម្នាក់ឯង ហើយក៏មានគេមើលងាយគ្រប់ពេលដែរ ហើយដល់ សកលវិទ្យាល័យខ្ញុំក៏បានជួបមិត្តល្អៗរបស់ខ្ញុំ ខ្ញុំសប្បាយចិត្តណាស់ដែលមានមិត្តនៅក្បែរចាំការពារចាំផ្តល់កម្លាំងចិត្ត តែក្តីសុខក៏ត្រូវបានបំផ្លាញទាំងអស់ ខ្ញុំមិនដឹងទេថាអ្នកទាំងអស់គ្នាស្អប់ខ្ញុំប៉ុណ្ណា ហេតុអីបានអ្នកស្អប់ខ្ញុំ ខ្ញុំគ្រាន់តែត្រូវការមិត្តភក្តិ អ្នកទុកចិត្តខ្ញុំ អ្នកចាំជួយខ្ញុំ ជឿជាក់លើខ្ញុំ តែខ្ញុំមិនខឹងអ្នកទេដែលអ្នកបោះបង់ខ្ញុំ ខ្ញុំគ្រាន់តែត្រូវការយុត្តិធម៌សម្រាប់ខ្លួនឯង តើខ្ញុំជាមនុស្សឬក៏ជាអី ហេតុអីបានជីវិតខ្ញុំប្រៀបបានជារបស់លេងចឹង ។ ខ្ញុំចង់សួរថាតើអ្នកណាដែលកើតមកចង់អាក្រក់ អ្នកណាដែលកើតមកចាំតែស្តាប់គេមើលងាយ អ្នកណាដែលកើតមកមិនចង់មានមិត្តភក្តិ អ្នកណាដែលកើតមកមិនចង់មានអ្នកស្រឡាញ់  តែវាមិនអាចតវ៉ាបាន ហេតុអីបានស្អប់ខ្ញុំ គ្រាន់តែខ្ញុំអាក្រក់ ខ្ញុំខុសដែរមែន ដែលកើតមកមានរូបរាងមិនស្អាត បើអ្នកជាខ្ញុំវិញតើអ្នកទទួលយកវាបានអត់ សប្បាយណាស់មែនពេលមើលងាយខ្ញុំ  សប្បាយណាស់មែនពេលឃើញអ្នកដទៃយំ ពេលឃើញគេកើតទុក្ខ ពេលឃើញគេមានសម្ពាធផ្លូវចិត្តដោយសារទង្វើអ្នក បើសប្បាយធ្វើទៀតទៅ តែប្រហែលអ្នកលែងបានមើលងាយខ្ញុំហើយ  ទម្រាំអ្នកបានអានសៀវភៅនេះ ខ្ញុំលែងមានវត្តមាននៅទីនេះហើយ ជូនពរមនុស្សដែលមើលងាយខ្ញុំគ្រប់គ្នា បានសប្បាយចិត្តទោះគ្មានខ្ញុំឲមើល-
ងាយក៏ដោយ ហើយក៏អរគុណមិត្តសម្លាញ់ទាំងអស់ដែលរាប់អានគ្នា គ្នាមិនខឹងឯងទេ ដែលឯងជឿគេ។ លាហើយមនុស្សជាទីស្រឡាញ់គ្រប់គ្នា លាទាំងអាល័យ " អ្នកគ្រប់គ្រងសាលាបានអានដោយទឹកភ្នែកមិនដឹងខ្លួន ហើយសៀវភៅនេះវិញអាចនិយាយបានថា វាគ្រាន់តែជាសៀវភៅកំណត់ហេតុរបស់ចាន់នីង ដែលនាងសរសេររៀបរាប់ពីជីវិតទុកបង្ហាញមនុស្សដែលមើលងាយនាងតែប៉ុណ្ណោះ បើនិយាយជារួមអាចជាសាច់រឿងអប់រំ និងដាស់សតិរបស់អ្នកគ្រប់គ្នា។
    បើនិយាយពីពេលនេះវិញគ្រាន់តែអានចប់អ្នកគ្រប់គ្រងសាលា និងអ្នកគ្រប់គ្នានៅទីនោះយំខ្លាំងមែនទែន ដោយដឹងនូវកំហុសដែលធ្លាប់ធ្វើខុសមួយចាន់នីង ជាពិសេសមិត្តរបស់នាងដែលមិនទុកចិត្តនាង ហើយធ្វើឲនាងឯកកា ហើយពួកគេបាននិយាយពាក្យសុំទោសទៅកាន់នាងគ្រប់ៗគ្នា តែក៏គ្មានវត្តមាននាងនៅទីនេះទៀតដែរ ហេតុអីក៏ចាំសុំទោសនាងទាំងដែលនាងលែងមានវត្តមានលើផែនដីនេះទៀតចឹង? ដំណឹងដែលធ្វើឲពួកគេសោកស្តាយខ្លាំងបំផុតទៀតនោះគីក្រុមសង្គ្រោះបន្ទាន់រកនាងមិនឃើញទេ ហើយក៏សន្និដ្ឋានថានាងហូរតាមទឹកទន្លេបាត់ហើយ ហើយអ្នកទាំងអស់គ្នាបានយំខ្លាំងឡើងៗ សូម្បីជូម៉ែល ឃីត ខេត ដែលធ្លាប់មើលងាយនាងខ្លាំងជាងគេ ក៏យំអាណិតនាងខ្លាំងណាស់ដែរ ហើយរឿងដែលថាចាន់នីងជាចោរវាជាផែនការរបស់ក្រុមជូម៉ែលទាំងអស់ គឺពួកគេបានត្រឹមលើកដៃសុំទោសនាងពីចម្ងាយ ហើយពួកគេក៏ព្រមទទួលកំហុសដែលខ្លួនបានសាងនឹងដែរ។ 
    បន្ទាប់ពីការបាត់ខ្លួនរបស់ចាន់នីង នៅក្នុងសាលាក៏បានបើកកម្មវិធីមួយដើម្បីទុកជាការសុំទោសដល់ចាន់នីង ហើយសិស្សគ្រប់គ្នាបានត្រឹមយំសំពះរូបថតចាន់នីង។
    "ចាប់ពីពេលនេះទៅ សាលារៀនមួយនេះ គ្មានពាក្យថាមើលងាយទៀតនោះទេ  បើខ្ញុំដឹងថាសិស្សណាមើលងាយគេ ខ្ញុំនឹងដេញសិស្សនោះចេញភ្លាម"អ្នកគ្រប់គ្រងសាលាបានប្រកាសទាំងអួលដើមករ ព្រោះគាត់ធ្វើនេះក៏វារៀងហួសពេលហើយ ។ គ្រាន់តែលោកនិយាយរួចក៏មានសំឡេងទះដៃលាយឡំនឹងសម្លេងយំ ដែលធ្វើឲទិដ្ឋភាពនៅទីនោះកាន់តែកំសត់ ហើយនៅក្នុងកម្មវិធីនោះក៏មានម៉ាក់ប៉ាចាន់នីងដែលមានឈ្មោះពូភូ មីងនានិងអ៊ុំណាមផងដែរ  ហើយអ្នកដែលធ្លាប់មើលងាយចាន់នីងបានត្រឹមសំពះសុំទោសពូភូ និងមីងនាជំនួសតែប៉ុណ្ណោះ តែគាត់ក៏មិនបានបន្ទោសអ្នកណាដែរ គាត់មិនចង់មានរឿងច្រើនអីទេ ហើយក្រុមជូម៉ែលក៏គាត់លើកលែងឲដែរ។
..........
    បើមើលមកតាមដងទន្លេឯនេះវិញ ប្រហែលល្ងាចស្រាងៗ បានឃើញវឌ្ឍនាកំពុងបីមនុស្សស្រីម្នាក់ពីក្នុងទឹក រួចក៏យកគេមកដាក់នៅលើគោក ព្រមទាំងជួយធ្វើចលនាបេះដូងឲនាងទៀត តែមើលទៅនាងមិនដឹងខ្លួន គេក៏សម្រេចចិត្តថានឹងបញ្ចូលខ្យល់តាមមាត់ឲនាង ដោយនៅតែឃើញនាងមិនដឹងខ្លួនទៀត វឌ្ឍនាគេដូចជាបារម្ភខ្លាំងណាស់ ។
    មួយសន្ទុះក្រោយមមក នារីម្នាក់នោះក៏ដឹងខ្លួន ដែលនាងជាចាន់នីងនឹងឯង។
    "លោកជួយខ្ញុំធ្វើអី ដើម្បីអី លោកមិនចូលចិត្តខ្ញុំហី លោកជួយខ្ញុំឲខ្ញុំរស់ដើម្បីឲគេមើលងាយខ្ញុំបន្តទៀតមែន "ចាន់នីងបើកភ្នែកឡើងឃើញបុរសដែលស្អប់នាង នាងក៏បាននិយាយដោយយកដៃច្រានវឌ្ឍនាចេញ។
    "នាងនិយាយពីអី ខ្ញុំមិនទាំងស្គាល់នាងថានាងឈ្មោះអីផង ខ្ញុំមិនចូលចិត្តនាងដោយរបៀបណាទៅ ?"វឌ្ឍនាបាននិយាយដោយឆ្ងល់ ព្រោះគេអត់ដឹងខ្យល់ដឹងល្ហើយអីមែនហ៎ ដឹងតែរងាព្រោះខោអាវសើម។
    "លោកពូកែធ្វើភ្លើម្លេស វឌ្ឍន"ចាន់នីងបានជ្រុលមាត់ជេវឌ្ឍនាព្រោះខឹងពេក។
    "វឌ្ឍន! នាងច្រឡំមនុស្សទេហី ខ្ញុំប្អូនបងវឌ្ឍនតើ ខ្ញុំឈ្មោះវឌ្ឍនាប្អូនប្រុសភ្លោះរបស់គាត់ ចុះនាងជួបខ្ញុំរាល់ដងនាងគិតថាខ្ញុំជាបងវឌ្ឍនមែន!" វឌ្ឍនាបាននិយាយឡើងទាំងភ្ញាក់ផ្អើល នេះគេឡើងសង្ហាជាងបងគេ១យោជចេះគិតចឹងដែរ ។
    "Awwចឹងបានន័យថា ទាំងពេលជួយខ្ញុំនៅសាលា ទាំងលោកយកដៃខ្ទប់ត្រចៀកខ្ញុំ គឺលោក!"ចាន់នីងបាននិយាយដោយភ្ញាក់ផ្អើល ជាងបានឃើញព្រាយទៅទៀត ហើយភ្នែកវិញបើកចង់លៀនចេញក្រៅ ហើយយមកដៃចង្អុលគេដូចឃើញខ្មោច។
   "ត្រូវហើយ គឺខ្ញុំ"វឌ្ឍនាតប។
   "ចុះហេតុអីបានលោកចូលសាលានុងបាន សាលានុងគេមិនឲអ្នកក្រៅចូលផ្តេសផ្តាសទេ?"ចាន់នីងសួរ។
   "ខ្ញុំមានខ្សែ"
   "មានខ្សែ"ចាន់នីងជ្រួញចិញ្ចើម ហើយនិ
យាយតិចៗ។
  "អឺស"វឌ្ឍនាបានដាក់ចាន់នីង១ក្រញ៉ចំចិញ្ចើមល្អតែម្តង។
  "អួយ! ហេតុអីបានខោកខ្ញុំ?"ចាន់នីងសួរដោយយកដៃអង្អែលចិញ្ចើមរបស់នាង ហើយធ្វើមុខជូៗបែបខ្យូតៗ ដែលធ្វើឲបុរសនៅចំពោះមុខខ្នាញ់មែនទែន។
  "ហ្ហើយ គ្មានយល់សាច់ការសោះ គឺកាលខ្ញុំជួបនាងដំបូងនឹង ពូខ្ញុំបានហៅខ្ញុំឲទៅ ព្រោះគាត់មានការងារប្រើតិច ហើយពូខ្ញុំគាត់ជាគ្រូនៅទីនោះទើបអាចចូលបាន ណាមួយអ្នកគ្រប់គ្រងសាលានិងប៉ាខ្ញុំក៏ស្គាល់គ្នាដែរ ទៅខ្វល់អីគ្រាន់ចូលប៉ុណ្ណឹង ហើយថ្ងៃនេះវិញ គឺអ្នកបើកឡានទៅទទួលបងវឌ្ឍនរវល់ ទើបខ្ញុំត្រូវទៅទទួលគាត់ខ្លួនឯង តែដល់ពេលទៅដល់គាត់ក៏មិនចេញ ទើបខ្ញុំដើរលេងតាមក្រោយរបងសាលាសិន តែក៏ឃើញនាង ទើបជួយម៉ងទៅ"វឌ្ឍនាបានរៀបរាប់។
  "អរ ចឹងទេអី ចុះស្នាមដៃរបស់លោកនេះ"ចាន់នីងបានសួរ ដោយនាងបានក្រឡេកឃើញស្នាមដៃឆ្វេងរបស់វឌ្ឍនា ដែលគេទើបដោះអាវវែងចេញហ៎។
  "អរ អានឹងហ៎េ គឺកាលពីខ្ញុំនៅអាយុ៣ឆ្នាំ ម៉ាក់ប៉ាបាននាំខ្ញុំទៅលេងយាយ តែបានពាក់កណ្តាលផ្លូវគាត់ក៏ឈប់ញ៉ាំបាយសិន ពេលនោះដែរខ្ញុំក៏ឃើញសត្វទន្សាយស្អាតពេក ខ្ញុំបានដេញចាប់វាតែវាចេះតែរត់ទៅៗមិនឈប់ខ្ញុំភ្លេចខ្លួនរត់តាមវារហូតចូលដល់ព្រៃជ្រៅ ហើយខ្ញុំបានវង្វេងនៅទីនោះ ខ្ញុំបានដើរហៅម៉ាក់ប៉ាខ្ញុំផង យំផង តែសំឡេងនេះបានឮដល់ក្រុមចោរមួយក្រុម វាបានមកចាប់ខ្ញុំគំរាមប៉ាម៉ាក់ខ្ញុំ បើមិនឲលុយវា វានឹងសម្លាប់ខ្ញុំ ទើបប៉ាបានយកលុយទាំងអស់ដែលជាប់នឹងខ្លួនឲពួកវាទាំងអស់ ហើយពួកវាបានលែងខ្ញុំមែន តែវាក៏បានយកកាំបិតដែលគំរាមខ្ញុំនឹងមកឆូតដៃរបស់ខ្ញុំទើបជាប់របួសដល់សព្វថ្ងៃនេះឯង"វឌ្ឍនាបានរៀបរាប់គ្រប់សព្វប្រាប់ចាន់នីង។
    " អរ ចឹងទេហ៎ខំឆ្ងល់! អ៎េសួរមួយទៀត ចុះម៉េចបានវឌ្ឍនគេទៅរស់នៅជាមួយយាយគេវិញ"
    "រឿងនឹងគឺ ដោយសារខ្ញុំមានរបួស ចឹងហើយប៉ាម៉ាក់ខ្ញុំគាត់យកចិត្តទុកដាក់ខ្ញុំជាងបងប្រុសខ្ញុំ ទើបបងវឌ្ឍនគិតថាម៉ាក់ប៉ាលែងស្រឡាញ់គាត់ គាត់ក៏សុំទៅនៅនុងម៉ងទៅ" 
    " ចុះឡូវជួបគ្នាហើយ ម៉េចបានមិនរៀនជាមួយគ្នាទៀត"
    "មកពីខ្ញុំស្រឡាញ់ការងារខាងប៉ូលីស
BHQណាមួយខ្ញុំក៏ចង់សងសឹកជាមួយចោរដែរ ចឹងហើយខ្ញុំរៀនចប់ក៏ដាក់ពាក្យធ្វើការងារនឹងម៉ងទៅ ដែលខុសពីបងខ្ញុំគាត់ចូលចិត្តតែការងារក្រុមហ៊ុនទេ"
    "ឥឡូវជាប់ហើយមែន?"
    "អឺ ជាប់ហើយត្រូវរៀនតែ៤ឆ្នាំទៀតទេ បានចូលធ្វើការងារពេញសិទ្ធហើយ"
   "ឥឡូវនឹងរៀននៅណាដែរ ម៉េចបានឃើញទំនេររហូតចឹង"
   "គឺរៀននៅសាលាច្បាប់នឹងណា ហើយដែលទំនេរនឹង មកពីមិនសូវត្រូវរៀនច្រើន ព្រោះខ្ញុំចាប់បានលឿនមិនចាំបាច់ហត់គ្រូ តែក៏រៀនបាញ់កំភ្លើងឲស្ទាត់ដែរ ទើបចេះទៅសាលានឹង មិនចឹងដេកលេងតែហ្គេមម៉ង"
   "អឺ ឡូយហា៎ណ៎ "
   "អ៎េ និយាយមែនណា លោកនិងបងលោកពិតជាមុខដូចគ្នាខ្លាំងណាស់"ចាន់នីងបន្ត។
   "មែនហើយ ដោយសាររឿងនេះ ខ្ញុំចង់វិលមុខដែរនឹង ព្រោះនាងដឹងស្រាប់ហើយ ថាគ្មានអ្នកណាដឹងថាពួកខ្ញុំមានបងប្អូនភ្លោះទេ ពេលទៅណាអីអ្នកស្គាល់បងខ្ញុំនឹងហៅតែឈ្មោះបងខ្ញុំ ហើយបើពេលបងខ្ញុំជួបអ្នកស្គាល់ខ្ញុំវិញហៅតែឈ្មោះខ្ញុំចឹង តែក៏មានអ្នកស្គាល់ខ្លះដែរ គ្រាន់ថាទាល់អ្នកស្និតអីដែរនុងហ៎ាបានមិនយល់ច្រឡំ ដូចជាមិត្តប៉ារបស់ខ្ញុំ មិត្តខ្ញុំ(វេហា) មិត្តបងខ្ញុំ(ខេត) យាយខ្ញុំ ហើយនិងបងប្អូនខ្ញុំ ក្រៅពីនឹងគឺហៅច្រឡំពេញនឹង"វឌ្ឍនារៀបរាប់ទាំងអស់សំណើច។
    "អឺមួយទៀត គឺខ្ញុំសង្ហាជាបងខ្ញុំទៀតហ៎ ថីបាននាងច្រឡំទៅកើត នេះខ្ញុំពេលញញឹមចេញធ្មេញមន្តស្នេហ៍ខ្ញុំមកហើយ មិនចាប់អារម្មណ៍ទៀតអី!"វឌ្ឍនាបាននិយាយដោយជឿជាក់នឹងសម្រស់ស្រស់សង្ហារបស់គេ ថែមទាំងញ៉ិញធ្មេញមន្តស្នេហ៍បង្ហាញចាន់នីងទៀត ។
    "ហាសហា លោកនេះពិតជាគួរឲចង់សើចណាស់ ហើយចរឹកវិញខុសពីបងលោកឆ្ងាយ
ណាស់"ចាន់នីងសើចហើយក៏តប។
    "ហឺ បងខ្ញុំគាត់ចឹងតាំងដើមហើយ នាងកុំគិតអាក្រក់លើគាត់អី "
    "អ៎េ ន៎ែលោកសួរមួយមើល ចុះន័យឃ្លាដែលលោកប្រាប់កាលមុនមានន័យម៉េចខ្លះ មិនសូវយល់?"ចាន់នីងសួរ ។
   វឌ្ឍនាក៏យកដៃទះចិញ្ចើមនាងម្តង។
    "ល្ងង់មែន ក្មេងល្ងង់។ ខ្ញុំនិយាយដើម្បីឲនាងគិតឲបានវែងឆ្ងាយ កុំឲនិយាយថាខ្លួនឯងអាក្រក់ ហើយមិនហ៊ានធ្វើអ្វីដែលយើងចង់ធ្វើ  ហើយត្រូវចេះឲតម្លៃនិងស្រឡាញ់ខ្លួនឯង និងយកពេលវេលាមានតម្លៃរបស់យើងទៅកែប្រែខ្លួនឯង កុំមកស្តាប់ពាក្យអត់ប្រយោជន៍របស់គេ យល់នៅអ្នកនាង" វឌ្ឍនាបាននិយាយ
ឡើង ដោយសម្តីគួរឲចង់ស្តាប់ ហើយភ្នែកមើលទៅផ្ទៃទឹកទន្លេដែលហូរមិនដាច់ ហើយចុងប្រយោគក៏បែរមកមើលមិចស្រីល្ងង់ដែលនៅខាងឆ្វេងដៃដោយកែវភ្នែកធម្មតាតែមានមន្តស្នេហ៍ ដែលធ្វើឲអ្នកសស្តាប់ជកឮចិត្តដិតអារម្មណ៍តែម្តង។ចាន់នីងឮគេផ្តល់គំនិតល្អៗឲខ្លួនចឹងនាង ពិតជាសប្បាយចិត្តណាស់ ហើយបានអរគុណទៅគេនៅគ្រប់ពេលដែលតែងតែការពារនាង។
   " ហឺស លោកល្អណាស់ មិនដូចបងលោកទេ លោកដឹងអត់បងលោកហ៎ាគ្រាន់ខ្ញុំcrក៏មិនបានដែរ" ចាន់នីងបាននិយាយដោយមុខម៉ូវ។
   វឌ្ឍនាក៏បានសើច ហើយគេបានត។
   "បងខ្ញុំណាចឹងហ៎ គាត់ប្រហែលជានិយាយឲនាងល្អទេ បងខ្ញុំគាត់មិនសូវជាសម្តីផ្អែមមែន តែចិត្តគាត់ល្អណាស់ នាងកុំគិតចឹងអី"
    ចំណែកចាន់នីងដោយមិនចង់និយាយច្រើននាងក៏ជឿគេទៅ ហើយពួកគេទាំងពីរក៏ដើររកផ្លូវដើម្បីចេញទៅផ្ទះ ។
    តែពេលនេះគឺល្ងាចទៅហើយ មេឃក៏ចាប់ផ្តើមងងឹតដែរ ហើយពួកគេរកផ្លូវចេញមិនទាន់ឃើញទៀត។
   "ន៎េ លោកឈប់ធ្វើអី?"ចាន់នីងសួរ។
   "នេះនាងមិនមើលមេឃងងឹតទេអីហ៎ា សម្រាកទីនេះមួយយប់ទៅ ងងឹងខ្ញុំរកផ្លូវចេញមិនឃើញទេ"វឌ្ឍនាបានតប។
   "នេះឲដេកយ៉ាងម៉េចទៅ"ចាន់នីងនិយាយឡើងតិចៗ។
   "ហួយ នេះនាងល្ងង់ដល់ថ្នាក់មិនចេះដេកផងហ៎េ នាងបិទភ្នែកទៅគេហៅដេកហើយ"
វឌ្ឍនាបានស្តីឲចាន់នីងគួរឲចង់សើច។
  "ចុះបានបាយទឹកអីណា"
  "ហ្ហើយ ដេកអត់បាយមួយយប់ទៅ"វឌ្ឍនានិយាយចេញមកឡើងធម្មតា។
  "អ៎េ លោកតែខ្ញុំអត់បាយតាំងថ្ងៃហ៎ា នេះវាមិនខ្យល់គរខ្ញុំស្លាប់ហើយទេអី"ចាន់នីងបានតបដោយភ្នែកសម្លក់ប្រុសសង្ហាមិនដាក់។
   "ចុះខ្ញុំនិងបានបាយហី ហើយត្រូវហែលតាមរកនាងទៀត នាងគិតមើលណាធ្ងន់ជាងណា"វឌ្ឍនានិយាយដោយសម្លឹងមុខចាន់នីងវិញ។ ហើយភ្នែកអ្នកទាំងពីរក៏ប៉ះគ្នា ដែលធ្វើឲចាន់នីងរៀងអៀនដែរ នាងក៏ងាកមុខចេញវិញម៉ងទៅ។
   "អឺ ដេកអត់បាយក៏អត់ទៅ"
   "អឺ ចឹងបានឆ្លាត នាងគិតមើលនាងញ៉ាំច្រើននាំធាត់ទេ អត់ញ៉ាំខ្លះទៅ"វឌ្ឍនានិយាយដោយញញឹម។
   "ហ្ហើយ ខ្ញុំលែងខ្វល់ហើយ ណានិយាយអីនិយាយទៅ ខ្ញុំចង់ញ៉ាំអី ញ៉ាំប៉ុន្មានតាមសិទ្ធរបស់ខ្ញុំ មិនទៅឈឺក្បាលនឹងសម្តីអស់នឹងទៀតទេ"
    "ល្អ នេះហើយជាអ្វីដែលខ្ញុំចង់ឮចេញពីមាត់របស់នាង ហើយក៏ឈប់គិតអីឆ្គួតៗទៀតឮទេ ក្មេងល្ងង់"វឌ្ឍនានិយាយដោយមិនភ្លេចញញឹមដាក់នាងទេ ថែមទាំងយកដៃអង្អែលក្បាលនាងថ្នមៗទៀតឡើងsweetម៉ងហ៎ា។
    "..."ចាន់នីងមិនតបទេ តែនាងក៏ងក់ក្បាល ហើយបេះដូងវិញលោតចង់ចេញក្រៅហើយ ព្រោះCrគេតាំងជួបដំបូងនោះហ៎ នាងគ្រាន់តែច្រឡំតែឈ្មោះតើ ការពិតទៅនាងCrវឌ្ឍនាសោះ។
    "អឺ តោះកុំនិយាយច្រើន ឆាប់គេងទៅយប់ហើយ"វឌ្ឍនាបាននិយាយ។
    "Err good night"ចាន់នីងតប។
    "Good night too"បន្ទាប់ពីនិយាយគ្នារួចពួកគេទាំងពីរក៏គេងរៀងៗខ្លួន។
    ពេលយប់ជ្រៅបន្តិច វឌ្ឍនាគេក៏ភ្ញាក់ព្រោះតែរងាហ៎ ដោយសារមេឃចាប់ផ្តើមធ្លាក់សន្សឹម ណាមួយខោអាវគេសើមផង ។
    ពេលនោះគេងាកទៅមើលចាន់នីងដែលកំពុងលង់លក់ឥកកំរើកសោះ ។
    "ហើយនេះនាងដេកគ្មានរងាអីទេហី" បន្ទាប់ ពីនិយាយ វឌ្ឍនាគេបានក្រោកទៅក្បែរនាង ហើយក៏ឃើញថានាងដូចកំពុងតែចង់រឹងហើយ គេក៏យកដៃទៅស្ទាបក្បាលរបស់នាង។
    "នាងក្តៅខ្លួនម៉េស ប្រហែលមកពីលង់ទឹកព្រឹកមិញហើយ ណាមួយខោអាវក៏សើមទៀត"វឌ្ឍនាបាននិយាយទាំងបារម្ភ ហើយគេក៏បានយកអាវធំគេដែលដោះហាលពីថ្ងៃនោះទៅដណ្តប់ឲនាង រួចក៏យកដៃទៅវៀចសក់នាងទៀត។
    "នាងស្អាតតើ ហេតុអីបាននាងមិនចេះឲតម្លៃខ្លួនចឹង ជឿតែសម្តីអ្នកអត់ប្រយោជន៍" វឌ្ឍនាបាននិយាយទាំងញញឹម បើមើលទៅគេដូចជាកំពុងcrចាន់នីងហើយ ព្រោះគេបានអង្គុយមើលមុខចាន់នីងហើយញញឹរហូត ។       មួយសន្ទុះធំក្រោយទើបវឌ្ឍនាក៏គេងលក់ហើយ ព្រោះចាន់នីងលែងសូវក្តៅខ្លួន ។           ព្រឹកថ្ងៃថ្មី ព្រះអាទិត្យចាប់ផ្តើមរះមកពីទិសខាងកើត បញ្ចេញនូវរស្មីភ្លឺចាំងបាញ់តម្រង់មកផែនដី ដើម្បីដាស់ដល់មនុស្ស សត្វនិងរុក្ខជាតិទាំងឡាយដោយភ្ញាក់ពីដំណេក។
   បើមើលមកនៅក្នុងព្រៃក្បែរមាត់ទន្លេរឯណេះវិញ កំពុងមានកម្លោះក្រមុំមួយគូកំពុងតែលង់លក់ក្នុងដំណេក។
    "ហឹម"សំឡេងក្រហឹមភ្ញាក់ពីដំណេករបស់ចាន់នីងដោយសារថ្ងៃចាំងភ្នែកពេក។ នាងក៏បានក្រោកបើកភ្នែកមក ក៏ឃើញមានអាវក្រៅធំក្រាសបានគ្របឲនាងយ៉ាងកក់ក្តៅ ដែលធ្វើនីងនាងញញឹមបិទមាត់មិនជិតទេ បាន Cr Takecarហ៎ា ណាមិនអំអើបហ៎។
    បន្ទាប់ពីញញឹមបន្តិច នាងក៏យកដៃអង្អែលមុខដ៏សែនសង្ហារបស់កូនប្រុសគេទៀត អួយអាជែហ៎។
    "ហឺម"វឌ្ឍនាក្រហឹមពេលភ្ញាក់ពីគេង ចាន់នីងក៏ឆាប់ដកដៃ ដកខ្លួនពីគេយ៉ាងលឿន មកអង្គុយធ្វើធម្មតាវិញ តែមុខវិញឡើងអៀនហើយ។
    "ក្រោកហើយហី តោះទៅផ្ទះ"វឌ្ឍនា
និយាយឡើងរួចក៏ងើបកាន់ដៃចាន់នីងចេញពីទីនោះ ដែលការពិតគេស្គាល់ គេដឹងផ្លូវច្បាស់សោះ គ្រាន់ចង់នៅក្បែរកូនស្រីគេដឹងអាបងសង្ហានឹងហ៎។
    ធ្វើដំណើរបានមួយសន្ទុះពួកគេបានមកដល់ផ្លូវហើយ ហើយវឌ្ឍនាគេក៏ស្ទាក់ឡានTaxiដើម្បីជិះទៅផ្ទះរបស់គេ។
-----
    បើមើលមកផ្ទះវីឡាធំស្កឹមស្កៃដូចវិមានវិញ កំពុងមានមនុស្សមកឈរប្រជុំគ្នាហាក់ដូចជាមារឿងអ្វីមួយចឹង មានទាំងប៉ូលីសទៀតផង ដែលវាជាផ្ទះរបស់វឌ្ឍនានឹងឯង ហើយគេក៏កំពុងតែចាត់វិធានការរកវឌ្ឍនាដូចគ្នាដែរ។
    ស្របពេលនោះក៏មានTaxiមួយបានឈប់នៅក្បែរនោះ តែគ្មានអ្នកណាចាប់អារម្មណ៍នោះទេ ហើយឡាននឹងហើយដែលវឌ្ឍនានិងចាន់នីងជិះហ៎។
    "នេះពូលុយ"វឌ្ឍនានិយាយរួចក៏ហុចលុយឲពូតៃកុងឡាន ហើយគេក៏កាន់ដៃចាន់នីងចុះពីឡានមក។
    "វឌ្ឍនាកូន!"អ្នកស្រីនូនិយាយឡើង ស្របពេលដែលគាត់បានក្រលៀសភ្នែកមកឃើញកូនប្រុសពៅរបស់គាត់។ និយាយរួចគាត់ក៏បានរត់មកឱបកូនប្រុសយ៉ាងណែន ព្រោះគាត់បារម្ភពីកូនខ្លាំងណាស់។
    ហើយគ្រប់គ្នាក៏គេក៏បានឃើញដែរ ដែលក្នុងនោះមាន លោកវ៉ូ វឌ្ឍន វេហានិងមិត្ត
ប៉ូលីសរបស់ពួកគេពីរបីនាក់ទៀត ក៏មកឱបគេដូចគ្នា ហើយពួកគេក៏លាទៅវិញដែរ ព្រោះតែវឌ្ឍនាបានមកផ្ទះវិញហើយ។
    "វឌ្ឍនា នេះកូនទៅណាដឹងទេថាគ្រប់បារម្ភពីឯង?"លោកវ៉ូសួរមកកូនទាំងបារម្ភ។
   "ឡូវកូនមកវិញហើយ ឈប់បារម្ភទៅអ្នកគ្រប់គ្នា"វឌ្ឍនាបានតប តែដៃគេអត់មានលែងចាន់នីងម៉ងហ៎ា។
   "ន៎េ លោកលែងដៃខ្ញុំមើល"ចាន់នីងបាន
ខ្សឹបតិចៗដាក់វឌ្ឍនា ព្រោះនាងព្យាយាមរើដៃចេញពីគេហើយ តែមិនបាន។
   "អរ ខ្ញុំច្រឡំ"វឌ្ឍនាតបដោយញញឹមដាក់នាង តែមើលទៅបំណងច្រើនជាង។
   "ហ្ហឹម"វេហាក្រហឹមឡើង។
   "នេះក្មួយមែនទេ ដែលថាលោតទឹកនោះហ៎ា"អ្នកស្រីនូបាននិយាយមកកាន់ចាន់នីង។
   " ចា៎"
   "ក្មួយស្តាប់មីងណា ក្មួយត្រូវតែរឹងមាំ ឈប់ស្តាប់សម្តីអត់ប្រយោជន៍នឹងទៀត ក្មួយស្អាតណាស់ ក្មួយឈប់គិតអវិជ្ជមានលើខ្លួនឯងទៀតទៅឮទេ" អ្នកស្រីនូនិយាយដោយយកដៃអង្អែលក្បាលរបស់នាង។
   "ចា៎អ៊ុំស្រី"ចាន់នីងបានតបដោយញញឹម។
   "ម៉ាក់ហ៎ា កូនឃ្លាន"វឌ្ឍនានិយាយឡើង។
   "អឺ ម៉ាក់រៀបចំហើយៗ ម៉ោះកូនម៉ោះ"អ្នកស្រីនូនិយាយ រួចគាត់ក៏កាន់ដៃចាន់នីងចូលទៅក្នុងផ្ទះបាត់ទៅ។
   ឯវឌ្ឍននិងវឌ្ឍនាឈរធ្វើភ្នែកភ្លឹសៗ ព្រោះតែអ្នកស្រីនូយកចិត្តទុកដាក់មួយចាន់នីងជាងខ្លួនហ៎ ដល់វេហានិងលោកវ៉ូវិញចូលតុបាយជាមួយចាន់នីងហើយ ។
   "អឺ អាពីរនាក់ ហើយឈរធ្វើស្អី"លោកវ៉ូបានហៅកូនប្រុសរបស់គាត់។
   បន្ទាប់ពីពួកគេបានមកជុំគ្នាហើយ អ្នកទាំង
គ្នាក៏ញ៉ាំបាយជាមួយគ្នាយ៉ាងមានក្តីសុខ ហាក់ដូចជាគ្រួសារតែមួយចឹង។
   (នេះខ្ញុំពិតជាមានក្តីសុខណាស់ ដែលមានមនុស្សក្រៅពីគ្រួសារខ្ញុំគេឲតម្លៃខ្ញុំដែរ)ចាន់
នីងគិតដោយញញឹមទៅកាន់អ្នកនៅទីនោះ។     បន្ទាប់ពីញ៉ាំបាយរួចរាល់ ចាន់នីងក៏បានប្រមូលចានដើម្បីយកទៅលាង។
    "អ៎េក្មួយនីង ទុកឲមេផ្ទះគាត់ធ្វើទៅ ម៉ោះអ៊ុំនាំទៅមើលបន្ទប់"លោកស្រីនូ។
   "ចា៎ មិនអីទេអ៊ុំ ខ្ញុំទម្លាប់ហើយ ចាំខ្ញុំលាង
ចានហើយសិនអ៊ុំ"ចាន់នីងតបដោយញញឹម។
    "....."អ្នកស្រីនូក៏មិនបានតបដែរ គាត់គ្រាន់តែញញឹមដាក់នាងតែប៉ុណ្ណោះ បើអ៊ុំមេផ្ទះវិញ គាត់ពិតជាស្រឡាញ់ចាន់នីងណាស់ ព្រោះមើលទៅចរឹកនាងគឺគួរឲស្រឡាញ់តែ
ម្តង ហើយគាត់ក៏មើលទៅចាន់នីងផង មើលទៅអ្នកស្រីនូដែលកំពុងសម្លឹងមកទីនេះទាំងស្នាមញញឹមផង។
    "បងហ៎ា បើនាងក្លាយជាអនាគតកូន
ប្រសារយើងបងថាយ៉ាងម៉េចដែរ?"អ្នកស្រីនូសួរទៅលោកវ៉ូ។
    "មានគិតយ៉ាងម៉េច គឺស្រឡាញ់នឹងហើយឲតែធ្វើឲស្រឡាញ់ចឹង បើតាមបងមើលណា ក្មេងនេះស្អាតណាស់ គ្រាន់តែនាងមិនចេះMakeupខ្លួនឯងតែប៉ុណ្ណោះ ហើយពេលនាងញញឹមស្អាតខ្លាំងបែបធម្មជាតិនាងម៉ង"លោកវ៉ូតបដោយញញឹម។
   "មែនហើយបង ក្មេងនេះទម្រង់មុខស្អាតខ្លាំងណាស់ បើសិនជាMakeupតែបន្តិច ស្អាតជាងតារាផងដឹង"អ្នកស្រីនូតបទាំងសប្បាយចិត្ត ។
   បន្ទាប់សន្ទនាគ្នារួច លោកទាំងពីរក៏សម្លឹងទៅកូនប្រុសសង្ហាទាំងពីរឌួងដែលកំពុងតែលេងហ្គេមជាមួយគ្នាយ៉ាងសប្បាយរីករាយ ហើយដល់ពេលពួកគេងាកមកឆ្ងល់ម៉ង ព្រោះឃើញម៉ាក់ប៉ាសម្លឹងមកពួកគេហើយសើចហ៎។
   "រួចហើយចា៎"ចាន់នីងបាននិយាយ ក្រោយពីនាងចេញពីផ្ទះបាយមកដល់ក្រោយខ្នងលោកទាំងពីរ។
   "បើចឹងអូននាំក្មួយនីងទៅមើលបន្ទប់ទៅ បងរវល់ការងារមួយភ្លេត"
   "ចា៎បង តោះក្មួយ"អ្នកស្រីនូបាននិយាយដោយកាន់ដៃចាន់នីងឡើងទៅបន្ទប់ខាងលើ។
   ចំណែកកម្លោះសង្ហាទាំងពីរវិញបានអង្គុយមើលមុខគ្នាមង់ៗ ព្រោះឆ្ងល់ថាម៉េចបានម៉ាក់ខ្លួនដូចជាពេញចិត្តនឹងចាន់នីងម៉េសហ៎ តែពួកគេមិនទៅខ្វល់ច្រើនទេ ព្រោះពួកគេរកតែចឹងដែរនឹង ហើយបងប្អូនពីរនាក់នឹងក៏លេងហ្គេមគេបន្តទៀតម៉ងទៅ។
   បើមើលមកអ្នកស្រីនូវិញ ពេលគាត់បាននាំចាន់នីងមកដល់បន្ទប់មួយ គឺវាឡើងធំហើយឡើងស្អាតម៉ងហ៎ា។
   "នេះហើយបន្ទប់ក្មួយ"
   "នេះហ៎បន្ទប់ខ្ញុំអ៊ុំស្រី"ចាន់នីងតបដោយភ្ញាក់ផ្អើល។
   "នេះក្មួយមិនពេញចិត្តមែនទេ?"អ្នកស្រីនូសួរឡើងហាក់មិនសប្បាយចិត្ត។
   "គឺមិនមែនទេចា៎ គឺខ្ញុំចង់និយាយថាវាធំហើយស្អាតជាងបន្ទប់ផ្ទះខ្ញុំប្រាំដងហ៎"
   "អឺហឺ បើថាស្រឡាញ់នៅនឹងរហូតក៏អ៊ុំមិនថាអីដែរ"អ្នកស្រីនូនិយាយទាំងសប្បាយចិត្ត។
   "ចា៎ អរគុណច្រើនណាស់អ៊ុំស្រី(នាងលើកដៃសំពះ) តែគ្រាន់ប៉ុណ្ណឹងខ្ញុំក្រែងចិត្តពេកហើយ ដែលមិនទាន់ទៅផ្ទះនេះព្រោះខ្ញុំអត់សូវស្រួលខ្លួន តែស្អែកខ្ញុំនឹងត្រឡប់ទៅវិញ
ហើយអ៊ុំ ខ្ញុំរំខានអ៊ុំស្រីនិងគ្រួសារនេះពេកហើយ"
   "ហួយ កុំគិតចឹងអី មានទៅរំខានអីក្មួយ អ៊ុំមានតែសប្បាយចិត្តក្នុងការឲក្មួយនៅទេ។ អឺអ៊ុំភ្លេចក្មួយអត់ស្រួលខ្លួនហ៎ ចាំអ៊ុំចុះទៅរកថ្នាំឲ ហើយខោអាវអ៊ុំឲគេយកមកឲហើយ អ៊ុំទៅក្រោមសិនហើយណា"
   "ចា៎អ៊ុំ អរគុណម្តងទៀត"ចាន់នីងលើកដៃសំពះម្តងទៀត។
   បើមើលមកកម្លោះសង្ហាទាំងពីរឌួងនេះវិញ ពេលនេះពួកគេបានបញ្ឈប់ការលេងហ្គេមហើយ បើមើលទៅមុខក៏ដឹងថាចាញ់ដែរម្នាក់ៗមុខស្អុយជាងប្រហុកទៀត។
   "ឯងcrចាន់នីងមែន ?"វឌ្ឍនគេបង្ហើរសម្តីឡើងធ្វើវឌ្ឍនាគាំងតែម្តង។
   "អត់ទេខ្ញុំអត់បានcrនាងទេ ចុះបងcrនាងមែន?" វឌ្ឍនាបានកុហកទៅបងគេ ។
    "ទេបងក៏មិនបានcrនាងដែរ" វឌ្ឍនមើលទៅក៏ប្រហែលកុហកប្អូនដែរ ព្រោះបើមើលទៅមុខគេពេលជួបចាន់នីងព្រឹកមិញដូចជាបារម្ភពីនាងណាស់ដែរ។ និយាយរួចពួកគេទាំងពីរក៏បំបែកផ្លូវគ្នាបាត់ទៅ។
    បើមើលមកចាន់នីងឯនេះវិញ ពេលនេះកំពុងតែអង្គុយមើលបន្ទប់ដ៏សែនស្រស់ស្អាតដែលខ្លួនកំពុងតែនៅ។
   (នេះមិនមែនយល់សប្តិណាហី គ្រួសារនេះពិតជាល្អជាមួយខ្ញុំខ្លាំងណាស់ ជាពិសេសគឺអ៊ុំស្រី បើខ្ញុំមានម៉ាក់ក្មេកបែបនេះវិញហ៎ា អួយ សប្បាយចិត្តស្លាប់ហើយ)ចាន់នីងគិតបណ្តើរអង្គុយញញឹមម្នាក់ឯងបណ្តើរ ពេលនេះនាងលែងឆ្គួតព្រោះត្រូវគេមើលងាយហើយ តែ
ឆ្គួតនឹងស្រម៉ៃ។
   ~តុក! តុក!~~
   "ចាំបន្តិច ទៅហើយចា៎"ចាន់នីងឆ្លើយទាំងប្រញ៉ាប់ រួចក៏រត់ទៅបើកទ្វាយ៉ាងលឿន ទើបភ្ញាក់ពីស្រម៉ៃមីងមើដល់ហើយ។
   ~ក្រាក~~
   "ប្អូននីង នេះខោអាវអ្នកស្រីឲបងយកមកឲអូន"អ្នកបម្រើស្រីម្នាក់បាននិយាយមកកាន់ចាន់នីងទាំងស្នាមញញឹម ។
   " អរគុណច្រើនណាបងស្រី នេះបងមានឈ្មោះអីដែរ"ចាន់នីងតបដោយស្នាមញញឹមទៅវិញ។
   "បងឈ្មោះណី បើអូនមានការងារអ្វីប្រាប់បងបាន បងចុះទៅក្រោមវិញហើយណា "
   "ចា៎ អរគុណច្រើនបងណី ខ្ញុំមិនរំខានបងទៀតទេ "
   "រំខានអីបងនេះពេញចិត្តនឹងជួយ អឺៗបងរវល់ទៅក្រោមសិនហើយណា"
   "ចា៎បង"ចាន់នីងតបទាំងញញឹម។
   ~ក្រាក~~
   "អរ អ្នកស្រី"បងណីបាននិយាយឡើងបន្ទាប់ពីបើកទ្វាមកឃើញអ្នកស្រីនូនៅមុខបន្ទប់កំពុងញញឹមមកគាត់។
   "អឺ ឯងមានការងារអីទៅធ្វើទៅ យើងយកថ្នាំឲក្មួយនីងសិន" អ្នកស្រីនូបាននិយាយទាំងញញឹម រួចគាត់ក៏ដើរចូលក្នុងបន្ទប់ចាន់នីង តែពេលនេះគឺមិនឃើញនាងនោះទេ។
   "ក្មួយនីង នៅក្នុងបន្ទប់ទឹកមែនទេ?"អ្នកស្រីនូសួរឡើង។
   "ចា៎អ៊ុំ ខ្ញុំកំពុងងូតទឹក អ៊ុំមានកិច្ចការអ្វីមែនទេ?"ចាន់នីងបានតបពីបន្ទប់ទឹកមក។
   "គ្មានអីទេក្មួយ អ៊ុំគ្រាន់តែយកថ្នាំមកឲ្យ ចេញពីបន្ទប់ទឹកវិញលេបថ្នាំហើយសម្រាកទៅណាក្មួយ មិនចាំបាច់ចុះទៅធ្វើការងារអីក្រោមអីទេ ចឹងអ៊ុំទៅវិញហើយ"
   "ចា៎ អ៊ុំអរគុណអ៊ុំម្តងទៀត"
   មួយសន្ទុះក្រោយមក ចាន់នីងនាងបានចេញពីបន្ទប់ទឹកហើយ ហើយនាងក៏ធ្វើតាមបណ្តាំរបស់អ្នកស្រីនូគ្រប់យ៉ាង។(.......)
   ព្រឹកថ្ងៃថ្មី ពន្លឺព្រះអាទិត្យចាប់ផ្តើមធ្វើសកម្មភាព បញ្ចេញកម្តៅមកលើភពផែនដី។
   បើមើលមកផ្ទះវីឡាស្កឹមស្កៃរបស់គ្រួសារវ៉ូនេះវិញកំពុងតែមានការញ៉ាំអាហារពេលព្រឹកជុំគ្នាយ៉ាងមានក្តីសុខ។
    "ក្មួយហ៎ា ឲជាស្រួលបួលសិនទៅ កុំប្រញ៉ាប់ទៅពេក នៅទីនេះបីបួនថ្ងៃទៀតក៏អ៊ុំមិនថាអីដែរ"លោកវ៉ូបាននិយាយទៅចាន់នីង បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច។
   "ខ្ញុំគិតថាតែ១យប់នេះខ្ញុំក្រែងចិត្តអ៊ុំប្រុស អ៊ុំស្រីពេកទៅហើយ ហើយឥឡូវនេះខ្ញុំក៏ជាស្រួសបួលហើយដែរ"
   "ហឺ.. ទៅពិបាកអីក្មួយគ្រាន់តែប៉ុណ្ណឹង តែបើថាក្មួយចង់ទៅក៏ទៅចុះ ព្រោះខ្លាចថាគ្រួសារខាងនោះគេនឹកក្មួយដែរ"អ្នកស្រីនូ។
   "ចា៎ បើចឹងខ្ញុំសុំក្រោកមុនហើយ ព្រោះប្រញ៉ាប់ទៅយកខោអាវសិន"ចាន់នីងនិយាយដោយញញឹមមកកាន់គ្រប់គ្នា រួចនាងក៏រត់សំដៅទៅបន្ទប់បាត់ទៅ ។
   ពេលនេះដែរចាន់នីងបានមកដល់បន្ទប់វិញហើយ តែមើលទៅនាងដូចមិនដាច់អាល័យនឹងបន្ទប់ដ៏ល្អប្រណិតនេះសោះ នាងនៅអង្គុយមើលជុំវិញបន្ទប់ហើយ ធ្វើមុខឡើងកើតទុក្ខម៉ងហ៎ា។
   "ហ្ហើយ បានដេកតែមួយយប់ក៏សប្បាយចិត្តដែរ ស្តាយហ៎ា ហឺ...តែមែនផ្ទះយើងទេ"ចាន់
នីងនិយាយតិចៗ ហើយធ្វើមុខឡើងកំសត់។
   ~តុក! តុក!~~
   "ចាំបន្តិចច៎ា"ចាន់នីងឆ្លើយរួច នាងដើរទៅបើកទ្វាយ៉ាងលឿន។
   ~ក្រាក~~
   "លោក!"ចាន់នីងភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញវឌ្ឍនឈរនៅបន្ទប់។
   "ខ្ញុំចូលក្នុងបានអត់?"វឌ្ឍនបានសួរ។
   "គឺជាផ្ទះលោកទេ ខ្ញុំគ្មានសិទ្ធិ តាមសម្រួល"ចាន់នីងនិយាយឡើង រួចនាងក៏ដើរមកអង្គុយលើពូករបស់នាងវិញ។
   "នាងទៅស្រុកវិញ ចឹងអត់នៅរៀនហ៎េ!"
   "ខ្ញុំមិនចង់ទៅជួបមុខអ្នកគ្រប់គ្នាទៀតទេ ខ្ញុំមានឈ្មោះមិនល្អក្នុងសាលានោះ តើឲខ្ញុំទៅរៀននាំបាក់មុខសាលាធ្វើអីទៅ"ចាន់នីង
និយាយបែបឌឺដង។         
   "អ្នកនៅទីនោះលែងមានអ្នកស្អប់នាងហើយ ហើយសាលានោះគឺលុបបំបាត់អស់ហើយនៅការមើលងាយ សូម្បីជូម៉ែល និងអ្នកផ្សេងទៀតក៏គេសុទ្ធតែយល់និងស្រឡាញ់នាងគ្រប់គ្នានឹង បើមិត្តនាងវិញពួកគេពិតជាឈឺចាប់ខ្លាំងហ៎ា ពេលដែលពួកគេមិនបានជួយនាង មិនបានជឿជាក់នាង នាងត្រឡប់ទៅរៀនវិញទៅ លើកនេះច្បាស់ជាមានគេល្អមួយនាងច្រើនហើយ"វឌ្ឍនរៀបរាប់។
   "ហឺស(នាងសើចចំអក) ល្អហ៎ ត្រូវហើយមនុស្សណាក៏ដូចមនុស្សណាដែរ បើពេលមានវត្តមានគេ គ្មាននរណាម្នាក់ដឹងខ្លួនទេ ដល់ពេលបាត់បង់គេអាងថាស្តាយក្រោយ ដឹងកំហុស ចង់សួរថា គេនោះអាចរស់វិញអត់ គេនោះអាចត្រឡប់មកឲអ្នកឯងសុំទោសវិញអត់ បើមិនបានទឹកភ្នែកជូតក្បាលជង្គង់ទេ គ្មានអ្នកណាដឹងថាខ្លួនឯងខុសទេ ។ ខ្ញុំមិនត្រឡប់ទៅវិញដាច់ខាត លោកមិនចាំបាច់ល្អមួយខ្ញុំទេ ចរឹកលោកពីមុនដាក់ខ្ញុំម៉េចចឹងទៀតមក"ចាន់នីងនិយាយទាំងមុខមាំ។
   "នេះ...លោកធ្វើអី" ចាន់នីងបាននិយាយដោយភ្ញាក់ផ្អើល ក្រោយពេលឃើញវឌ្ឍនលោតជង្គង់នៅមុខនាង។
   "ចាន់នីង កុំស្អប់ខ្ញុំណា ខ្ញុំសុំទោសពិតមែន ខ្ញុំស្តាយក្រោយណាស់  ដែលខ្ញុំមិនបានទទួលក្តីស្រឡាញ់ពីនាង តើឥឡូវនេះនាងអាចផ្តល់ឱកាសឲខ្ញុំម្តងទៀតបានទេ!"វឌ្ឍននិយាយឡើងទាំងឈឺចាប់។
    "ហឺសៗៗ(នាងបានអស់សំណើចឡើងទាំងហួសចិត្ត)ចង់ឲខ្ញុំស្រឡាញ់លោកម្តងទៀត ចុះត្រង់លោកធ្វើដាក់ខ្ញុំហ៎ តើលោកគិតម៉េចវិញហ៎ា លោកគិតថាខ្ញុំស្រួលបោកណាស់មែន លោកមើលទៅដូចលោកនិយាយមែន ខ្ញុំវាអាក្រក់ ម៉េចសមនឹងលោក ពាក្យលោកមើលងាយខ្ញុំ ខ្ញុំចាំមិនភ្លេចទេ ខ្ញុំមិនគួរណាយល់ច្រឡំថាវឌ្ឍនាជាលោកឡើយ គេល្អណាស់ គេមិនអាក្រក់ដូចលោកទេ "ចាន់នីងបានសម្លុតឲវឌ្ឍន ទាំងភ្នែករលីងរលោង។
    "ខ្ញុំដឹងថានាងស្អប់ខ្ញុំណាស់ហើយ តែនាងស្តាប់ការបកស្រាយខ្ញុំសិនទៅ ខ្ញុំចង់ឲនាងជឿខ្ញុំ ថាកាលដែលនាងសារភាពប្រាប់ខ្ញុំដំបូង ខ្ញុំមិនបានចង់មើលងាយនាងទេ ខ្ញុំគ្រាន់តែចង់ចង់ឲនាងចេះគិត ចេះកែប្រែខ្លួនឯងពីអ្វីដែលគេបានមើលងាយនាង តែនាងបែរជាស្អប់ខ្ញុំ ទើបខ្ញុំក៏ចេះតែនិយាយអាក្រក់ជាមួយនាង តែខ្ញុំមិនដែលស្អប់នាងពិតមែនណា ខ្ញុំបានស្រឡាញ់នាងតាំងពីនាងមិនទាន់ សារភាពប្រាប់ខ្ញុំម៉េស គ្រាន់ខ្ញុំមិនដឹង ព្រោះតែ
ចរឹករឹងរុសរបស់ខ្ញុំ មិនដឹងថាខ្លួនស្រឡាញ់អ្នកណាឲប្រាកដ នាងឬសោម៉ា តែដល់ពេលនាងសារភាពប្រាប់ខ្ញុំរំភើបណាស់ តែខ្ញុំក៏ប្រាប់ខ្លួនឯងវិញថាមនុស្សខ្ញុំស្រឡាញ់ជាសោម៉ា ហើយពេលរៀននៅសកលទឹក១ដបនោះខ្ញុំចង់ឲវាទៅនាង តែមិត្តភក្ដិខ្ញុំគេមិនចូលចិត្តនាង ចឹងហើយខ្ញុំខ្លាចគេមើលងាយនាងពេលខ្ញុំឲទឹកនោះទៅនាង ទើបខ្ញុំក៏ឲវាទៅសោម៉ា ហើយនិយាយអាក្រក់មួយនាង ឲសោម៉ាឲទឹកនោះមកខ្ញុំវិញ ទើបឲទៅនាង ឲគេគិតថាខ្ញុំគ្រាន់ឲទឹកនោះទៅនាងជំនួសសោម៉ា តែពេលនោះខ្ញុំសប្បាយចិត្តណាស់ ខ្ញុំដឹងថានាងមិនជឿ តែនាងកុំស្អប់ខ្ញុំណា "វឌ្ឍនបានរៀបរាប់យ៉ាងឈឺចាប់ ហើយទឹកភ្នែកកូនប្រុសមួយដំណក់ក៏បានធ្លាក់ចុះមក ។
   ចំណែកឯចាន់នីងវិញ ស្តាប់គេបណ្តើរទឹកភ្នែកដែលខំទប់ជាយូរមកហើយ ដ៏ស្រក់មកដូចទឹកបាកទំនប់ ហើយអារម្មណ៍នាងពេលនេះគឺវិលវល់ហើយ។
   "ខ្ញុំសុំពេលវេលាគិតមួយរយៈសិន ចាំខ្ញុំផ្តល់
ដំណឹងឲពេលក្រោយ" ចាន់នីងបាននិយាយទាំងទឹកភ្នែក។
   "បាទ ខ្ញុំនឹងរងចាំចម្លើយពីនាង"វឌ្ឍនតបទាំងសប្បាយចិត្ត។
   "បើចឹងខ្ញុំទៅសិនហើយ ព្រោះដល់ម៉ោងត្រូវទៅរៀនហើយ"វឌ្ឍននិយាយហើយចាន់នីងក៏ងក់ក្បាល រួចវឌ្ឍនក៏ចេញពីនោះបាត់ទៅ។
   ចំណែកចាន់នីងពេលនេះកំពុងតែមានអារម្មណ៍ច្របូកច្របល់អស់ហើយ ចិត្តមួយស្អប់ ចិត្តមួយស្រឡាញ់ ហើយអាចិត្តមួយទៀតនោះវាស្រឡាញ់ប្អូនគេដែរ ។
    ~តុក! តុក!~~
   "ហ្ហើយ ណាទៀតហើយលោក នេះអង្គុយបើកតែទ្វាទេអី!"ចាន់នីងរអ៊ូម្នាក់ឯង តែជើងកំពុងដើរទៅបើកទ្វាហើយ។
   ~ក្រាក~~
   "នេះលោកមានការអីមែនទេ?"ចាន់នីងបានសួរឡើងទាំងសប្បាយចិត្ត ពេលឃើញវឌ្ឍនាឈរនៅមុខបន្ទប់ ហើយញញឹមដាក់នាងឡើងសង្ហាម៉ងហ៎ា។
   "នេះនាងទៅមែនអីនឹង!"វឌ្ឍនាបានសួរដោយញញឹមដាក់រហូត អាងសង្ហាដោយសារធ្មេញនឹងញញឹមគ្មានបិទមាត់រ៎េ។
   "អឺ ទៅមែនតើ"
   "ថី ចង់ឲខ្ញុំនៅនឹងមែន តែខ្ញុំគិតថានាំតែពិបាកគ្រួសារលោកទេ"ចាន់នីងបានបន្តទាំង
ញឹមៗ។
   " ខ្ញុំមិនចង់ឲនាងទៅចោលបងខ្ញុំទេ ព្រោះគាត់បានប្រាប់ខ្ញុំថាគាត់ស្រឡាញ់នាងខ្លាំងហ៎ា"វឌ្ឍនាបាននិយាយឡើងខុសពីការពិតតែម្តង ហើយប្រយោគនេះធ្វើឲចាន់នីងធ្លាក់ទឹកមុខស្រឹប ព្រោះនាងកំពុងcrគេ តែគេវិញបែរជាចង់ឲនាងនៅក្បែរបងគេទៅវិញ ។
   "លោក!....លោកល្អមួយខ្ញុំរហូតមកធ្វើអី?"ចាន់នីងសួរទាំងមុខស្រពោន។
   "ខ្ញុំល្អជាមួយនាង ព្រោះខ្ញុំ....វាជាទម្លាប់រួសរាយរបស់ខ្ញុំហើយ ហើយការដែលជួយរហូតមកក៏ព្រោះតែខ្ញុំជាប៉ូលីស ត្រូវតែជួយប្រជាជន អត់មានអីខុសទេ"វឌ្ឍនាបានតបទាំងទឹកមុខធម្មតា តែតាមមើលទៅទ្រូងនោះវាប្រហែលជាឃាំឃាណាស់ហើយ។
    "ល្អ លោកជាប៉ូលីសល្អហ៎ា" ចាន់នីតតបទាំងហួសចិត្ត រួចនាងក៏បែរមុខចេញពីគេ ព្រោះភ្នែកទាំងគូរបស់នាងកំពុងតែរកបញ្ចេញដំណក់ថ្លាហើយ ដោយសារតែបងប្អូនគេទាំង២នាក់បានធ្វើឲបេះដូងនាងបែកប្រះអស់គ្មានសល់ទេ។
    "បើចឹង ខ្ញុំទៅវិញហើយ ធ្វើដំណើរដោយសុវត្ថិភាពណា"វឌ្ឍនានិយាយឡើងទាំងទឹកមុខមិនសប្បាយចិត្តដូចគ្នា តែចាន់នីងមិនបានឃើញទេ ហើយនាងក៏មិនតបដូចគ្នា។វឌ្ឍនាឃើញចឹងក៏ដើរចេញម៉ងទៅ តែមុខក៏មិនស្រស់ដែរនឹង។
    បន្ទាប់ពីចេញពីបន្ទប់ចាន់នីងមក វឌ្ឍនាបានមកអង្គុយលេងហ្គេម(អាងគេឆ្លាតគ្មានទៅរៀនទៅសូត្រអីទេ)នៅខាងក្រោយផ្ទះដែលមានសួនផ្កាស្រស់ស្អាតនិងដើមឈើត្រជាក់ត្រជៃជាច្រើន ដែលអាចនាំអារម្មណ៍អ្នកកើតទុក្ខ
ឲសប្បាយចិត្តបាន ។ វឌ្ឍនាលេងហ្គេមបណ្តើរស្រម៉ៃរាល់ពាក្យសម្តីដែលបងប្រុសគេនិងចាន់នីងសន្ទនាគ្នាបណ្តើរ ព្រោះពេលនោះគេថាចង់ទៅសួរនាំចាន់នីងដែរ តែដល់ឮពួកគេនិយាយគ្នា ក៏ចាំស្តាប់ម៉ងទៅ។
    បើពេលនេះវិញមើលទៅការលេងហ្គេមរបស់គេដូចគ្មានអារម្មណ៍ក្នុងខ្លួនទេ ព្រោះគេគិតដល់ចាន់នីងរហូត គឺគេពិតជាស្រឡាញ់ចាន់នីងណាស់ តែដោយមិនចង់ជ្រៀតជ្រែកបង ទើបសុខចិត្តដើរចេញព្រោះគេដឹងថាគេជាអ្នកក្រោយ ហើយឥឡូវនេះមកអង្គុយកើតទុក្ខតែឯងចឹងទៅ។
    ចំណែកឯចាន់នីងវិញ ពេលនេះនាងបានចុះពីបន្ទប់ ចេញមកដល់ទ្វាក្រៅហើយ ដែលមានអ្នកស្រីនូជាអ្នកជូនដំណើរនាង។
    "ក្មួយហ៎ា បើទំនេរឧស្សាហ៍មកលេងអ៊ុំផងណា"អ្នកស្រីនូនិយាយទាំងញញឹមហើយយកដៃទៅអង្អែកសក់ទន់ៗរបស់ចាន់នីងទៀត។
   "ចា៎អ៊ុំ ខ្ញុំនិងឧស្សាហ៍មកលេង ខ្ញុំអរគុណអ៊ុំច្រើនណាស់(នាងលើកដៃសំពះ) ហើយក៏ផ្តាំអរគុណដល់លោកវឌ្ឍនាផងដែលតែងជួយខ្ញុំរហូតមក ហើយនិងគ្រប់គ្នាទៀតផង ខ្ញុំអរគុណខ្លាំងណាស់"ចាន់នីងនិយាយដោយញញឹមបែបខ្សោះ។
    "ចា៎ក្មួយ សុខសប្បាយតាមផ្លូវណា"
    "ចា៎ "ចាន់នីងតប រួចនាងក៏ឡើងឡានTaxiជិះចេញបាត់ទៅ ហើយអ្នកស្រីនូគាត់ក៏ដើរចូលផ្ទះដែរ ។
    ពេលនោះក៏ឃើញមានបុរសម្នាក់បានលបស្តាប់ការសន្ទនារបស់អ្នកទាំងពីរអម្បិញមិញនេះ ដែលគ្មានណាក្រៅពីវឌ្ឍនាទេ ព្រោះគាត់នឹងដូចចោរចឹង ចេះតែលួចស្តាប់គេនិយាយគ្នាទេ ហើយគេក៏ឮចាន់នីងផ្តាំទាំងអស់នឹង
ដោយសារចឹងហើយបានជាគេយកដៃមកស្ទាប់បេះដូងគេ ព្រោះគេកំពុងឈឺដូចគេយកអីវ៉ៃចឹង។
........
    បកមកមើលចាន់នីងវិញ បន្ទាប់ពីជិះឡានអស់រយៈពេល២ ៣ម៉ោងមក នាងក៏បានមកដល់ផ្ទះរបស់នាងហើយ ហើយគ្រាន់តែនាងមកដល់ផ្ទះវិញ អ្នកគ្រប់គ្នារំភើបចិត្តរកអ្វីប្រៀបពុំបាននោះទេ ម្នាក់ៗនាំគ្នាស្ទុះមកឱបនាងទាំងក្តីនឹករលឹកគ្រប់គ្នា ដែលក្នុងនោះមានពូភូមីងនា មីងពូបងប្អូនរបស់នាង តែ
គ្មានមិត្តនាងទេ។
    "កូននីង កូនទៅណាដឹងទេថាគ្រប់គ្នាបារម្ភប៉ុណ្ណា"មីងនានិយាយផង ឱបនាងផង គាត់សប្បាយចិត្តណាស់ រហូតដល់ហូរទឹកភ្នែក។
    "ឲខ្ញុំសុំទោសណាអ្នកគ្រប់គ្នា(នាងលើកដៃសំពះ) ដែលខ្ញុំធ្វើអ្វីមិនបានគិត នាំឲពិបាកដល់គ្រប់គ្នា"
    "មិនអីទេណាក្មួយ ឲតែក្មួយមកវិញពួកយើងសប្បាយចិត្តហើយ ពួកយើងទេដែលសុំទោស សុំទោសដែលតែងលេងសើច យកសម្រស់ក្មួយមកបង្អាប់ ភ្លេចគិតពីអារម្មណ៍ផ្លូវចិត្តក្មួយ តែពួកយើងមិនដែលស្អប់ក្មួយទេ គឺស្រឡាញ់ណាស់ ហើយឡូវនេះគឺពួកយើងឈប់និយាយចឹងទៀតហើយ "មីងចាន់នីង
រៀបរាប់ទាំងទឹកភ្នែកហើយដៃឱបក្មួយឡើងស្អិត។
    "ចា៎ មិនអីទេ អ្នកទាំងអស់គ្នា សម្រួលអារម្មណ៍ទៅ ខ្ញុំមកវិញហើយ"
   "ហើយនេះកូនអាចប្រាប់បានអត់ ថាមានរឿងអីខ្លះហា៎!"ពូភូសួរឡើង។
   " គឺ........"ចាន់នីងរៀបរាប់គ្ររប់យ៉ាងដែលនាងបានជួប និងរឿងដែលនាងទៅស្នាក់នៅផ្ទះគ្រួសារវ៉ូផងដែរ។
   "អឺ គ្រួសារគេពិតជាល្អណាស់"គ្រប់គ្នានិយាយឡើង។
   "ម៉ាក់ប៉ា កូនធុញណាស់ កូនចង់ទៅរស់នៅបរទេស៤ ៥ឆ្នាំ ចាំកូនមកវិញ កូនចង់សម្រាកកាយ សម្រាកចិត្តខ្លះ"ចាន់នីងនិយាយទាំងមុខស្មើ។
   "មិនអីទេ ឲតែកូនសប្បាយចិត្ត ម៉ាក់ប៉ាមិនជំទាស់ទេ"មីងនានិយាយទាំងសប្បាយចិត្ត។
   ឯចាន់នីងវិញឮហើយ ក៏ស្ទុះទៅឱបម៉ាក់ប៉ា និងអ្នកគ្រប់គ្នាផ្សេងទៀតដើម្បីជាកម្លាំងចិត្តនិងបំបាត់ការនឹកដែលបែកគ្នាជាយូរ តាំងនាងទៅរៀននៅភ្នំពេញហ៎។
   (.........)
               

Twins BoyWhere stories live. Discover now