ep: 1 /5 : [ ទារុណកម្ម 😭 ]
ក្រឹកៗ~~~
សម្លេងច្រវ៉ាក់លាន់ទ្រហឹងពេញបន្ទប់មួយដែលងងឹតសឹងតែមើលអ្វីមិនឃើញ ។រាងកាយក្មេងប្រុសដែលទើបនឹងពេញវ័យម្នាក់ កំពុងតែដេកយំនៅលើឥត្ឋ ដែលមានរបួសពេញខ្លួន ព្រមទាំងជើងជាប់ច្រវ៉ាក់នឹងគ្រែ ពេាះរបស់គេធំ ព្រេាះគេបានមានផ្ទៃពេាះ8ខែទៅហើយ។
" ហ្ហឹកៗ~~~ហ្ហឹក ហ្ហឹក អ្នកណាក៏បានជួយខ្ញុំផងហ្ហឹកៗ~~~ កូនអាប់ប៉ា ហ្ហឹក~"
សម្លេងយំដោយការឈឺចាប់ ថេយ៉ុង មិនអាចឃាត់ទឹកភ្នែកខ្លួនឯងបានឡើយ ។ដៃអង្អែរពេាះប៉ោងៗខ្លួនឯងតិចៗ រាល់ថ្ងៃគេបន់តែរួចផុតពីនរកនេះទេ ។
ក្រាក~~~
ទីបំផុត សម្លេងដែលគេខ្លាចបំផុតគេបានឮវាម្តងទៀតហើយ មនុស្សប្រុសជាទីស្រឡាញ់របស់គេបានមកហើយ ទឹកភ្នែកក៏ស្រក់តក់ៗ ដៃអង្អែរពេាះ ទាំងខ្លួនញ័រ ទទ្រឺត ។
" ហ្ហឹកៗ~~~ហ្ហឹក "
" ឃើញប្តីមក មិនចេះញញឹមខ្លះទេ ហេស..."
រាងក្រាស ជុងគុកដែលត្រូវជាឳពុកក្មេងក្នុងពេាះថេយ៉ុង ដៃកាន់ចានបាយស ដើរចូល បន្ទន់ខ្លួនអោយទាបចូលទៅចាប់រាងតូច អោយមកប្រឈមមុខនឹងខ្លួន។
" ហ្ហឹកៗ~~ហ្ហឹក "ថេយ៉ុងស្រក់ទឹកភ្នែកជាខ្លាំង វាធ្វើអោយជុងគុករឹតតែម៉ួម៉ៅលើសដើម។
" កុំគិតតែពីយំពេក សុីបាយនេះទៅ" ជុងគុកហុចចានបាយសនេាះអោយទៅរាងតូច តែថេយ៉ុងនៅតែបន្តយំដដែល
" សុីទៅ សុីទៅ " ជុងគុកចាប់ច្របាច់មាត់ យកបាយទទេនេាះបញ្ច្រកថេយ៍យ៉ាងឃោឃៅ
" ហ្ហឹកៗ~~" ថេយ៍លេបបាយទាំងបង្ខំ ក្នុងទ្រូងអួលសឹងតែស្ទះ តែមិនអាចធ្វើអ្វីបានក្រៅពីយំទាំងបង្ខំ។
នៅទីបំផុតការបញ្ចុកបាយបានបញ្ចប់ អាក..មិនមែនបញ្ចុកបាយទេ គឺបញ្ច្រកបាយបានត្រូវ។
" គ្រាន់តែសុីបាយ ក៏ពិបាកដែរ "
ផាំង~~~ជុងគុក និយាយទាំងទឹកមុខកំណាច បេាះចានបាយនេាះទៅជ្រុងម្ខាង បង្ករអោយរាងតូចរឹតតែភិតភ័យលើសដើម។
YOU ARE READING
រឿង: សរសៃប្រសាទ 🔥👿 [ ចប់ ✅ ]
Fantasyនៅសុខៗស្រាប់តែស្វាមីក្លាយជាមនុស្ស វិកលចរឹក តើប្រពន្ធនឹងមានរឿងអ្វីកើតឡើង? #write by: ហ្វារី # shot novel Taekook🔞