រឿង: ការដូរ Christmas☃️🎄

40 4 2
                                    

Top: Zhang Ji
Btt: Zuo Hang

_____☃️_____

     ផ្ដើមរឿងមកគឺបង្ហាញឲ្យឃើញពីទិដ្ឋភាពនាពេលយប់នៅទីក្រុងមួយកន្លែងនៅក្នុងប្រទេសចិន ដែលមានមនុស្សអ៊ូរមមារញឹកជាច្រើនព្រោះថ្ងៃនេះជាថ្ងៃបុណ្យណូអែល ចឹងហើយទើបមានមនុស្សច្រើនបែបនេះ!! បែរមកជ្រុងនេះវិញម្ដង គឺបង្ហាញឲ្យឃើញពី បុរសសង្ហារូបរាងតូចច្រឡឹង កំពុងតែស្ពាយកាបូបនៅពីក្រោយខ្នង ដើរមើលទិដ្ឋភាពនៅជុំវិញនោះយ៉ាងជក់ចិត្ត...

«ហីយ៉ា ពេលយប់នៅទីក្រុងពិតជាស្រស់ស្អាតណាស់» រាងតូចស៊ូហាងដើរមើលលើមើលក្រោម មើលឆ្វេងមើលស្ដាំ មើលទិដ្ឋភាពនៅទីនោះយ៉ាងជក់ចិត្ត

«លោកតាសាន់តា ខ្ញុំចង់បានសង្សារម្នាក់» ស៊ូហាងលើកដៃសំពះមេឃ ក្នុងបំណងសុំការដូរពីលោកតាសាន់តា

«ស្ដាយណាស់ពុកម៉ែអត់មកជាមួយ បើមិនចឹងសប្បាយបាត់» បន្ទាប់ពីទម្លាក់ដៃចុះពីការសំពះហើយរាងតូចស៊ូហាងនិយាយនឹងបន្ដដំណើរទៅមុខទៀត

«ហឺុយ គួរតែតេហៅឲ្យពុកម៉ែមកដែរឬក៏អត់ណ៎? បើមកមានកន្លែងណាដេកទេស បើយប់មិញដេកក្រោមស្ពានត្រជាក់សឹងស្លាប់ទៅហើយនឹង!! ឥឡូវត្រូវប៉ូលីសដេញចេញទៀត យប់នេះខ្ញុំប្រហែលជាគ្មានកន្លែងដេកទេមើលទៅហ៎»

រាងតូចដើរបណ្ដើរនិយាយបណ្ដើរពីទុក្ខកង្វល់របស់ខ្លួនដែលបានជួបប្រទះនៅពេលនេះ ព្រោះខ្លួនជាកូនអ្នកស្រែ ទើបតែឡើងមកទីក្រុងបាន2ថ្ងៃប៉ុណ្ណោះ សំខាន់គឺមកតែម្នាក់ឯងគ្មានកោះគ្មានត្រើយអ្វីត្រឹមត្រូវឡើយ។

     កាត់មកនៅក្នុងហាងអាហារទំនើបមួយកន្លែងនេះវិញម្ដង ក៏កំពុងតែមានបុរសសង្ហាពីរនាក់និយាយគ្នាយ៉ាងសប្បាយចិត្ត...

«យប់នេះគ្នាគិតថានឹងទៅក្លឹប អាជីតើឯងទៅជាមួយគ្នាដែរទេ?» ជុនហាវ

You've reached the end of published parts.

⏰ Last updated: Dec 25, 2022 ⏰

Add this story to your Library to get notified about new parts!

រឿង: ការដូរ Christmas ☃️🎄Where stories live. Discover now