part 3:🔞

1.1K 31 2
                                    

+ ព្រឹកថ្មី

ហឹុម...សម្លេងគ្រហឹុមបន្លឺបន្តិចៗព្រមទាំងកាយវិការលើកដៃលើកជើងរបស់រាងតូចតាមតទម្លាប់ នៅក្នុងបន្ទប់ធំមួយតែបន្តិចក៏ទាញភួយគ្របជិតក្បាលវិញ។

ហឹុស!! បន្ទាប់ពីឃើញកាយវិការនេះហើយរាងក្រាស់ដែលអង្គុយគងទាក់ខ្លានោះដាក់ពែងកាហេ្វចុះ បញ្ចេញសម្លេងសើចបន្តិចរាងតូចតូចដែលសង្ងំគេងនោះភ្ងាក់ឡើងយ៉ាងរហ័ស តែមិនមែនភ្នាក់ដោយសារសម្លេងសើចជុងហ្គុកទេតែគេស្រាប់តែនឹកឃើញថាឈឺនោម

" នៅឯណានិង?"មិនទាន់បានក្រោកពីគ្រែទៅនោមផងគេហាក់ស្វាងឡើងពេលក្រលេកឃើញទិដ្ឋភាពក្នុងបន្ទប់ វាមិនមែនជាកន្លែងរបស់គេទេតើគេនៅណា សំណួរផុសក្នុងខួរក្បាលជាច្រើនរបស់ ស្រាប់តែ

" ភ្ងាក់ហើយហេស៎ " ព្រះអើយគេមិនមែននៅតែម្នាក់ឯងទេហេស៎ សំណួរដែលចោទសួរកក្នុងខួរក្បាលគេម្ដងទៀត

" លោក...អឺក..ទីនេះ..ហេតុអីខ្ញុំនៅទីនេះ?"ថេយ៉ុងក៏សួរទៅរាងក្រាស់វិញ គេម្នាក់នេះហើយធ្លាប់ជួបដម្ដងដែរតែហេតុអីគេនៅទីនេះជាមួយម្នាក់នេះ

" ហេតុអី?" រាងក្រាស់មិនតបសំណួរតែក៏សួរទៅរាងតូចវិញ ហេតុអីគ្រប់ពេលដែលគេមានគ្រោះថ្នាក់ តែងតែជួបនិងក្មេងម្នាក់នេះ

-ត្រឡប់ទៅកាលពីយប់មិញ

"លើកគេមក"
" បាទចៅហ្វាយ!! អេ៎ អាល្អិត.." កាលពីយប់មិញជុងហ្គុកបានឲហិ្វកចុះទៅលើកក្មេងដែលដួលនៅនមុខឡាននិងសុំជំនួយ តែពេលហ្វិក ចុះពីឡានទៅរាងតូចក៏សន្លប់បាត់ទើប នាំរាងតូចទៅវិមាន ហើយវាចម្លែកណាស់ដែលចនជុងហ្គុកយកមនុស្សប្លែកមុខចូលវិមានថែមទាំងបីចូលបន្ទប់គេងផ្ទាល់ខ្លួនទៀតបើសម្បីតែអ្នកបម្រើក៏មិនដែលចូលសម្អាតបានផងមានតែម៉ែដោះដែលជាចាស់ទុំនៅទីនោះ។

___ back

" អ៎!!នឹកឃើញហើយ អរគុណលោកណាស់ដែលបានជួយខ្ញុំ ..បើអីចឹងសុំលាសិនហើ-" ក្រោយពីចងចាំរឿងពីយប់មិញហើយ ថេយ៉ុងក៏អោនមុខចុះអរគុណដល់រាងក្រាស់ហើយប្រញាប់សម្លឹងរកផ្លូវចេញពីបន្ទប់ តែនិយាមិនទាន់ចប់ផងក៏ឮសំណួរដែលសឹងតែឲរាងតូចគាំងទៀត អម្បាញ់មិញគេ អរគុណទាំងមូលបែជាធ្វើទឹកមុខមាំដាក់គេទៅវិញ

🔥កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀ🔞Where stories live. Discover now