Ep1

80 5 0
                                    

នៅក្នុងប្រទេសដែលជឿនលឿង ប្រាកដ់ណាស់គឺ សម្បូរទៅដោយមហាសេដ្ឋីនិងអ្នកអភិជនរស់នៅច្រើន ជាក់ជាមិនខាន។ បើយើងក្រឡេកមកមើលវិមានដ៏ធំស្កឹមស្កៃដែល ស្ថិតនៅកណ្តាលទីក្រុងសេអ៊ូលឯណេះ ដែលម្ចាស់ វិមានកំពុងតែអង្គុយជក់បារីលើសាឡុងតម្លៃរាប់លាន របស់គេដោយមានភរិយាយជាទីស្រឡាញ់អង្គុយក្បែរ...

"ប៉ាម៉ាក់!!!!" កំពុងអង្គុយបានបន្តិច គេក៏បានឮសម្លេង ស្រែកហៅរបស់នាយកម្លោះម្នាក់ដែលគ្មានអ្នកណាក្រៅពីនាយកម្លោះចនជុងគុកជាកូនប្រុសតែមួយគត់របស់ លោកចន ហានស៊ុង ដោយសារតែនាយជាកូនទោលទើបគ្រួសារតាមចិត្តនាយគ្រប់យ៉ាង ជាហេតុធ្វើអោយ នាយជាមនុស្សរឹងទទឹង ចង់បានអ្វីត្រូវតែបាន និង ឆេវឆាវ

"មានរឿងអីកូន មិចក៏ស្រែកឮម៉្លេះ....."លោកស្រីចនក៏ និយាយឡើងស្របពេលនិងអ្នកបំរើស្រីម្នាក់លើទឹកតែយកមកដាក់លើតុ

"លោកស្រី!!!!នេះតែចាស៎"ថេយ៉ុង និយាយឡើងតិចៗ តាមចរិករម្យទមស្លូតបូតរបស់នាងរួចទើបដាក់ខ្លួនអង្គុយចុះក្បែរជើងលោកស្រីចនតាមទម្លាប់

"ថេយ៉ុងចាក់ទឹកតែអោយលោកចន និង ជុងគុក ទៅ!!!!"លោកស្រីចនក៏និយាយប្រាប់ទៅនាងតូចដែលគាត់ចិញ្ចឹមមើលថែតាំងតែពីតូចក្រូចឆ្មារហូតមកដល់ពេលនេះដោយក្ដីស្រឡាញ់បើទើជាមិនជាប់សាច់ញាតិគ្នាក៏ដោយ

តាមពិតទៅគ្រួសារថេយ៉ុងមិនមែនក្រលំបាកអ្វីនោះទេតែដោយសារកាលពីមុនក្រុមហ៊ុនប៉ារបស់នាងក្ស័យធនទើបធ្វើអោយគាត់ជំពាក់លុយគេជាច្រើន ៊ហើយក៏ជំពាក់លោកចន ដែរដោយគ្មានលុយសងផងណាមួយលោកស្រីចនក៏ចង់បានថេយ៉ុងទៀតទើបគ្រួសារគីមបង្ខំចិត្តអោយកូនស្រីមកនៅត្រកូលចនតាំងតែពីអាយុ6ឆ្នាំរហូតមកដល់អីឡូវគេមានអាយុ22ឆ្នាំហើយ

"កូនមិនទាន់និយាយទេថាមានរឿងអ្វី ជុងគុក!!!"លោកស្រីចនក៏ងាកទៅនិយាយជាមួយកូនប្រុសវិញ

"គឺ!!!មិត្តស្រីកូនមកប្រាប់ថាកូនធ្វើអោយនាង មានផ្ទៃពោះ"នាយសង្ហារក៏និយាយឡើងទាំងធ្វើរឹកធម្មតាដូចជាមិនភ័យព្រួយអ្វីសោះ

"ខឹកៗ....."លោកចនដែលកំពុងផឹកទឹកតែនោះក៏ ឈ្លក់ភ្លាមៗពេលឮបែបនេះតែគាត់ក៏មិនបាននិយាយអ្វីដែរព្រោះថាវាមិនមែនជាលើកដំបូងនោះទេដែលកូនមាសកូនពេជ្ររបស់គាត់បានប្រព្រឹត្ត

💍🦋អន្ទាក់ស្នេហ៍ក្បែរបេះដូង💍🦋Where stories live. Discover now