រឿង: បង្ខំចំស្នេហ៍ពិត💙

27 4 0
                                    

ភាគទី1: ជម្លោះចៃដន្យ

     ចាប់ផ្ដើមរឿងរបស់យើងមកគឺបានបង្ហាញឲ្យឃើញពីក្រុមហ៊ុនសម្លៀកបំពាក់នឹងស្បែកជើងដ៏ល្បីមួយកន្លែងនៅក្នុងប្រទេសចិន!! ដែលម្ចាស់ក្រុមហ៊ុននេះគឺជាបុរសសង្ហាមានអាយុ28ឆ្នាំមានឈ្មោះថា ចាង ជី ពេលនេះដែរ ចាង ជី កំពុងតែប្រជុំជាមួយដៃគូសហការនឹងលេខារបស់ខ្លួន...

«ខាងក្រុមហ៊ុនខ្ញុំពិតជាចង់ធ្វើជាដៃគូរសហការជាមួយនឹងក្រុមហ៊ុនរបស់លោកខ្លាំងណាស់!! តើលោកចាងគិតយ៉ាងមិចដែរ?» លេខាហ្វឹងបាននិយាយឡើងទាំងចង់ធ្វើជាដៃគូរសហការជាមួយនឹងក្រុមហ៊ុន Clothing And Footwear Company ហៅកាត់ CAFC

«ប្រើលេខាឲ្យមកនិយាយពិភាក្សាជាមួយយើងបែបនេះ!! តើចង់ទុកក្រុមហ៊ុនរបស់យើងជាកន្លែងដែលអ្នកណាក៏អាចមកសុំធ្វើជាដៃគូសហការបានតើមែនទេ?» ម្ចាស់ក្រុមហ៊ុនអង្គុយលើកៅអ៊ីក្រវីប៊ិចចុះឡើងៗ នឹងបាននិយាយឡើងទាំងទឹកមុខមាំទៅកាន់បុរសម្នាក់នោះ ស្របពេលនោះលេខារបស់នាយក៏ជួយនិយាយផងដែរ

«លោកចាង ក្រុមហ៊ុន FW Group ក៏ជាក្រុមហ៊ុនផលិតស្បែកជើងដ៏ល្បីផងដែរ បើលោកព្រមសហការជាមួយគ្នា នោះក្រុមហ៊ុនរបស់យើងកាន់តែរីកចម្រើនបន្ថែមទៀតជាក់ជាមិនខាន» លេខាផ្ទាល់ខ្លួនរបស់ចាងជីបាននិយាយឡើងដើម្បីឲ្យចាងជីចុះហត្ថលេខាយល់ព្រមធ្វើជាដៃគូសហការជាមួយក្រុមហ៊ុន FW Group

«មែនហើយលោកចាង បើលោកយល់ព្រមក្នុងការចុះហត្ថលេខានេះ ក្រុមហ៊ុនរបស់យើងនឹងកាន់តែរីកចម្រើន ដូចអ្វីដែលលេខាសៀវបាននិយាយ» លោកលីងដែលជាដៃគូសហការការងាររបស់ចាងជីផ្ទាល់បាននិយាយបន្ដដោយចង់ឲ្យចាងជីចុះហត្ថលេខាដើម្បីឲ្យក្រុមហ៊ុនកាន់តែរីកចម្រើន 

«បានហើយ ខ្ញុំមិននិយាយជាមួយលេខាទេ បើចង់ធ្វើជាដៃគូសហការជាមួយខ្ញុំ ទាល់តែហៅម្ចាស់ក្រុមហ៊ុន FW Group មកនិយាយជាមួយខ្ញុំដោយផ្ទាល់ ដើម្បីឲ្យខ្ញុំពិចារណាថាព្រមសហការឬក៏អត់» ចាងជីបានស្ដាប់លេខានឹងដៃគូសហការនិយាយរួចហើយក៏ទម្លាក់ប៊ិចដាក់នៅលើតុនឹងនិយាយទៅកាន់បុរសម្នាក់នោះទាំងមិនពេញចិត្ត 

You've reached the end of published parts.

⏰ Last updated: Mar 29 ⏰

Add this story to your Library to get notified about new parts!

រឿង: បង្ខំចំស្នេហ៍ពិត💙Where stories live. Discover now