Episode II :បន្តក្តីស្រមៃ💛✨

32 6 0
                                    

"ខ្ញុំទៅសិនហើយប្រុសស្អាតបេះដូងខ្ជូត "ជុងគុកនិយាយទៅកាន់ថេយថែមទាំងលើកដៃបាយៗទៀតចំណែកថេយវិញបានត្រឹមតែធ្វើមុខអត់ជាតិ

NEXT DAY 🍂🍃

ជីមីនកំពុងតែធ្វើនំសុខៗក៏មាន ពត៍មានគេផ្សាយក្នុងទូរទស្សន៍ មានក្រុមហ៊ុនផលិតចម្រៀងមួយកំពុងជ្រើសរើសបេក្ខជនអោយចូល Training នៅក្នុងផលិតកម្មរបស់គេ ជីមីនឃើញភ្លាមមិនបង្អងយូរខលទៅថេយ៉ុងភ្លាម

" អាឡូ! ថេយឯងទំនេរទេ " ជីមីន

"ទំនេរ "

" យើងឃើញគេប្រកាសរើសបេក្ខជនប្រឡងធ្វើជាតារា ឯងជូនយើងទៅបន្តិចបានទេ "

" បានតាសមានអី ហើយឯងញាំអីហើយឬនៅ យើងទិញអីអោយញាំ "

" មិនបាច់ទេយើងញាំរួចហើយ ចាំមកទទួលយើងផង "

" អូខេ ចឹងក៏បាន យើងបិទហើយណា "

"បិទទៅយើងរវល់បន្តិចសិន "

សំលេងទូរស័ព្ទរោទ៍បន្លឺឡើង ស្របពេលដែលថេយបិទទូរស័ព្ទពីជីមីនក៏មានលេខចម្លែកមិនដែលស្គាល់ម្នាក់ខលមករកថេយ៉ុនភ្លាម
ធ្វើអោយថេយរាងចម្លែកចិត្តតែនៅតែលើកលេខនោះទាំងស្ទាក់ស្ទើរ

" អាឡូជំរាបសួរខ្ញុំ គីម ថេយ៉ុងកំពុងនិយាយ"

"អាឡូ អូនសម្លាញ់ " ជុងគុងគ្រាន់តែដឹងថាជាថេយពិតមែនចាប់ផ្តើមលេបខាយ

"ន៎ែ!ហៅអ្នកណាអូនសម្លាញ់ លោកជាអ្នកណា "ថេយក៏មិនណយដែរ

" គឺអូនថេយម្នាក់ដែលកំពុងនិយាយនិងហើយ បងគឺជុន ជុងកុក នោះអី "

"ន៎ែ! លោកឆ្គួតបានលេខខ្ញុំមកពីណា លោកជន ជាប់កុក "

" កុំខ្វល់ថាបងបានមកពីណាសំខាន់គឺបងបានលេខហើយ ឈ្មោះរបស់បងគឺជុន ជុងកុក មិនមែនជន ជាប់កុកទេ "(ឈ្លៀតបញ្ចាក់)

" ន៎ែលោក "

" បងមិនទាន់បួសទេអូនកុំហៅលោក ហៅថាបងសម្លាញ់វិញពិរោះជាង "

" បើអោយហៅលោកបែបនេះខ្ញុំប្រហែលត្រូវដេកពេទ្យច្រើនអាទិត្យហើយ "

" អូនដេកពេទ្យដោយសារគ្មានបងនៅមើលថែមែនទេ បើបានបងនៅមើលថែអូននិងឆាប់ជា"

You've reached the end of published parts.

⏰ Last updated: Jan 22, 2023 ⏰

Add this story to your Library to get notified about new parts!

☀️សម្បថនិស្ស័យ🌹🍃Where stories live. Discover now